កម្មករសំណង់ម្នាក់រងរបួសធ្ងន់ដោយសារកម្មករសំណង់ដូចគ្នាកាប់នឹងពូថៅ
ភ្នំពេញ ៖ កាលពី វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែ កុម្ភៈ ស្ថិតនៅផ្ទះលេខ៤៨ ផ្លូវ លេខ១១០ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ បុរសម្នាក់ជាកម្មករសំណង់បានរងរបួសធ្ងន់ត្រង់ ក្បាល ដោយសារតែដៃគូជម្លោះរបស់ខ្លួន កាប់នឹង ពូថៅ ហើយជនដៃដល់ ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ខណៈ ដែលជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ។
បើតាមសមត្ថកិច្ចជនរងគ្រោះ ដែលត្រូវ បានដៃគូជាកម្មករសំណង់ដូចគ្នា កាប់នឹងពូថៅ ចំក្បាលឈ្មោះហុង ចំរើន អាយុ២៤ឆ្នាំ រីឯ ជនដដៃដល់ឈ្មោះរស់ ចាន់ដារា អាយុ២៣ ឆ្នាំ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក ចាប់ខ្លួនបានភ្លាមៗ ក្រោយកើតហេតុ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យពួក គេទាំងពីរនាក់ប្រើអំពើហិង្សាដាក់គ្នាឡើយ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯ ជនដៃត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ ហេង នាង