​ជាតិ​ចិន​ម្នាក់​បើក​រថ​យន្ត​ទៅ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ពីរ​នាក់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២៣​និង​០០​នាទី​យប់ ថ្ងៃទី​២១ ខែ​កុម្ភៈ ​រថយន្ត​​​​​​បើក​បុក​ម៉ូតូ​​ បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់​នៅ​ចំណុច​ផ្លូវ​លេខ​១៥៥ កែង​ផ្លូវ​៤៣២ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ​ចំការមន ហើយ ​ព្យាយាម​បើក​​រថយន្តរត់​គេច​ខ្លួន​ដល់​ចំណុច​ផ្លូវ​១៩៩ ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌ​ចំការមន ក៏​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន។

សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​និង​វាស់វែង​ដល់​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-2662 បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​១៥៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ផ្លូវ​កែង​៤៣២ ក៏បាន​បុក​ម៉ូតូ​ស្ទេ​ប ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1W-6697 ដែល​បណ្ដាល​ឲ្យ​នារី​ម្នាក់​ជិះ​ពីក្រោយ​ម៉ូតូ​រង​របួស​បាក់​ភ្លៅ​និង​យុវជន ​ម្នាក់ ដែល​ជា​អ្នក​បើក​ម៉ូតូ​ត្រូវ​រង​របួស​បែក​ក្បាល​។

​ក្រោយពេល​កើតហេតុ រថយន្ត​ព្យាយាម​បើក​រត់​គេច​ខ្លួន​រហូត​ដល់​ចំណុច​ផ្លូវ​១៩៩ ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌ​ចំការមន ក៏​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​ភ្លាមៗ តែ​ជន​ជាតិ​ចិន ដែល​បើក​រថយន្ត​បង្ក​នោះ បាន​ចុះ​ពីលើ​រថយន្ត​រត់​គេច​ខ្លួន​បាត់​៕ ហេង នាង​

art5.2art5.4

Related Articles

Back to top button
Close
Close