ក្រសួង​ព័ត៌​មាន​ប្រកាស​រៀប​ចំ​មហោ​ស្រព​ តន្ត្រី​ចម្រៀង​សម័យ​ថ្នាក់​ជាតិ ​ឆ្នាំ​២០១៣​

ភ្មំ​ពេញ​៖ ស​ម័​យ​ប្រ​ឡង​​​មហោ​ស្រ​ព​​ត​ន្ត្រី​​​ ​ចម្រៀ​ង​​​សម័​យ​​​ថ្នា​ក់​​ជា​តិ​ ​លើក​ទី​ពី​រនឹ​ង​​​ ប្រ​ព្រឹ​ត្ត​ទៅ​​​នៅ​ក្នុ​ង​​ ​ឆ្នាំ​ ​២០​១​៣​ នេះ​ ​ប​ន្ចា​ប់ពី​ខ​ក​ខាន​រៀ​ប​ចំ​កា​លពី​ឆ្នាំ​២​០​១​២​កន្ល​ង​ទៅ​ ​ដើ​ម្បី​​ជ្រើ​ស​រើ​ស​​អ្ន​ក​​​ដែល​​​ស្រឡា​ញ់​​​វិស័​យ​​​សិល្បៈ​ ​ហើ​យ​មា​ន​បំ​ណ​ង​​ច​ង់​​​ចូ​លរួ​ម​​​ប្រ​ឡង​​​ប្រ​ជែ​ង​​​យក​​​ស្នា​ដៃ​ ​។​

akpលោ​ក​ ​ខៀវ​​ ​កា​ញារី​ទ្ធ​ ​រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ង​​ព័​ត៌​​មា​ន ​បា​ន​​មា​ន​ប្រ​សា​សន៍​​​ថា​ ​នៅ​​ឆ្នាំ​២​០១​៣​នេះ​ ​ក្រ​សួ​ង​​​បាន​​​បើ​ក​​​មហោ​ស្រ​ព​​ត​ន្ត្រី​​ថ្នា​ក់​ជា​តិ​ ​និង​​​មាន​​​ម​ហោ​ស្រ​ព​​ត​ន្ត្រី​​​កុ​មា​រ​​​មួយ​ទៀ​ត​ ​ក្រោយ​ពី​​​បញ្ច​ប់​​ម​ហោ​ស្រ​ព​​ត​ន្ត្រី​​ច​ម្រៀ​ង​​ស​ម័​យ​​ថ្នា​ក់​ជា​តិ​​នេះ​។​

លោ​ក​​​រ​ដ្ឋ​មន្ត្រី​​​បាន​​​​​បន្ថែ​ម​ថា​ ​ព្រឹត្តិ​កា​រ​ណ៍​​នេះ​​​ប​ង្ហាញ​​​ពី​​​សក្តា​នុ​ព​ល​​​មួ​យ​​ស​ម្រាប់​​​កា​យ​​បំ​ផុ​ស​​​សិល្ប​ក​រ​ ​សិល្ប​កា​រិ​នី​ អ្ន​ក​និ​ពន្ធ​​​ដែ​ល​​មិ​ន​​ស្គា​ល់​ ​និង​​​មិន​​​ចេ​ញមុ​ខ​​​ដើម្បី​​​លើ​កស្ទួ​យ​​​ស្មា​រ​តី​​អ្ន​ក​​ត​ន្ត្រី​​ច​ម្រៀ​ង​​​ឲ្យ​​មា​ន​ការ​​​ ​ច​ម្រើន​​​ឡើ​ង។​

​យោ​ង​តាម​​​អ្ន​ករៀ​ប​ចំ​​ក​ម្ម​វិ​ធី ​ការ​​​ជ​ម្រុះ​​នឹ​ង​​ចា​ប់​ផ្តើ​ម​​ពី​ថ្ងៃ​​​ទី២​២​ ​ខែ​​​មិនា​ ​ហើ​យ​​និ​ង​​​ធ្វើ​កា​រ​​ប​ញ្ច​ប់​​នា​​​អំឡុ​ង​​​ដើម​ខែ​​​ឧស​ភា​។​ កា​រ​ប្រ​កួ​ត​ប្រជែ​ង​​​នេះ​​ផ្តោ​ត​លើ​៥​ចំ​ណុ​ច​ ​គឺ​​​ដា​ក់ពិ​​ន្ទុ​​លើ​​​ប​ទ​​ភ្លេ​ង​ ​ទំ​នុ​កច្រៀ​ង​ ​កា​រ​ស​ម្រួ​​ល​​​​ត​​​ន្ត្រី​​​ ​ទេ​​ព​​​កោស​​​ល្យ​​​នៃ​​កា​រ​​ច្រៀ​ង​ ​ និ​ង​​​ទេព​កោ​ស​ល្យ​​រួ​ម​។​

​ចំពោះ​​​បេ​ក្ខ​ជន​​​ដែ​ល​មាន​​​បំ​ណ​ង​​ច​ង់​​​ចូ​ល​រួ​ម​​​ ​ប្រ​កួ​តប្រ​ជែ​ង​​​ក្នុ​ង​​​ម​ហោ​ស្រព​​​ ​ត​ន្ត្រី​​ច​ម្រៀ​ង​​ស​ម័​យ​​​ថ្នា​ក់​ជាតិ​​​ឆ្នាំ​២០​១​៣​នេះ​ ត្រូ​វ​​​ម​ក​​ចុះ​ឈ្មោះ​​នៅ​​​ក្រ​សួ​ង​​​ព័​ត៌​មាន​ ​និ​ង​​អា​ច​​​ដា​ក់​​​ពាក្យ​​​តា​ម​​​រ​ថ​យន្ត​​​ច​ល័ត​​​ដែ​ល​​នឹ​ង​​ធ្វើ​​​ដំ​ណើរ​​​តា​ម​​ខេ​ត្ត​​ក្រុ​ង​​​ នា​នា​ ​ឬ​​អា​ច​​​ដាក់​​​ពា​ក្យ​​តា​ម​​ក្រ​សួ​ង ​ម​ន្ទី​រ​​​ព័ត៌​មា​ន​​​តា​ម​​ប​ណ្តា​​​ខេ​ត្ត ​និ​ង​​ក្រ​សួ​ង​ ម​ន្ទី​រ​​​វ​ប្បធ​ម៌​ ​និង​​​វិ​ចិ​ត្រ​​សិ​ល្បៈ​​​​នៅ​​​តា​ម​​​​ប​ណ្តា​​​ខេ​ត្ត​​ក្រុ​ង​​នា​នា​៕

Related Articles

Back to top button
Close
Close