ទំនាស់​ដណ្តើម​ស្រី​ ក្នុង​ក្លឹប​ចេញ​ក្រៅ​បាញ់​ភាគី​ម្ខាង​រង​របួស​ធ្ងន់​ម្នាក់

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២ និង១៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ​យុវជនម្នាក់រង របួសដោយ ត្រូវគ្រាប់ចំកដៃខាងឆ្វេង ធ្លាយទៅពោះរងរបួសធ្ងន់ ដោយសារគូទំនាស់ រឿងដណ្តើមស្រីគ្នា ក្នុងក្លឹប យ៉ាំង ហ្គើល ស្ថិតនៅ តាមផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា យុវជនដែល ត្រូវគ្រាប់កាំភ្លើង ឈ្មោះ រ៉ាយ ណាក់ ភេទប្រុស អាយុ ២១ឆ្នាំ ជាកម្មករនិងស្នាក់នៅ ក្នុង ការដ្ឋានសំណង់ស្ថានទូតចិន មានស្រុកកំណើតនៅភូមិបារាយណ៍លិច ឃុំបារាយណ៍លិច ស្រុកកំពង់លាវ ខេត្តព្រៃវែង រងរបួស១ គ្រាប់ ចំកដៃ ខាងឆ្វេងធ្លាយទៅពោះ ត្រូវមិត្តភក្កិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ។

ជនរងគ្រោះ បានបន្តថា ពួកគេមានគ្នា ៨នាក់ បាននាំគ្នាទៅចូល ផឹកស៊ី និងរាំលេងកម្សាន្ត នៅក្នុងក្លឹបយុំាងហ្គើល  លុះក្រោយមកពួកគេ ក៏មានទំនាស់ ពាក្យជាមួយយុវជន មួយក្រុមទៀត ដែលមានគ្នា៣នាក់ ខណ:កំពុងរាំលេងក្នុងក្លឹប ដោយសាររឿងស្រី ប៉ុន្តែមិនបានវាយតប់គ្នាទេ គ្រាន់តែទាស់សម្តីគ្នា ប៉ុណ្ណោះ រហូតដល់ម៉ោង ២ និង១៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ មករា ពួកគេបានដើរចេញមកក្រៅបំណង ត្រឡប់ទៅផ្ទះវិញ ពេលចេញមកដល់មុខក្លឹបយុំាងហ្គើល ក្រុមទំនាស់ម្ខាងទៀត មានគ្នា៣នាក់នោះ ក៏បានមកចេញមកក្រៅដែរ ហើយពួកវា ម្នាក់បានដកកាំភ្លើងខ្លី បាញ់ប្រហារមក លើពួកគេតែម្តង ធ្វើឲ្យរងរបួសម្នាក់ដេកដួល ក្នុងថ្លុកឈាម ហើយពួកជនបង្កនោះ បាននាំគ្នាជិះម៉ូតូចេញទៅបាត់៕

ដោយ៖ ហេង នាង​

that-0358

Related Articles

Back to top button
Close
Close