អាហារ៥ មុខ អាចធ្វើឲ្យវ៉ាក់ស៊ាំងកូវីដ-១៩មានប្រសិទ្ធភាពតិចតួច
សារព័ត៌មាន Cambodia News/
សុខភាព (២៤ មីនា ២០២១) ៖ បច្ចុប្បន្នជំងឺកូវីដ-១៩កំពុងតែវាយលុកជាខ្លាំងទៅកាន់មនុស្សនៅជុំវិញពិភពលោក ហើយឥឡូវយើងក៏មាននូវវ៉ាក់សាំងដើម្បីការពារនិងទប់ស្កាត់ពីជំងឺមួយនេះដែរ ប៉ុន្ដែដើម្បីទទួលបានប្រសិទ្ធភាពក្រោយពេលចាក់វ៉ាក់សាំង ត្រូវផ្អាកញុំានូវអាហារ ៥មុខ។
គេហទំព័រ Eatthis ដែលបានដកស្រង់ចេញពីការធ្វើការស្រាវជ្រាវថ្មីបានណែនាំឱ្យផ្អាកញុំានូវអាហារខាងក្រោមមានដូចជា៖
១. ទឹកក្រូចកំប៉ុង(Sugar Drink)
ការទទួលទានភេសជ្ជៈផ្អែមៗមុននឹងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ វានឹងមានប្រសិទ្ធតិចតួចក្នុងការការពារនិងទប់ស្កាត់ពីជំងឺកូវីដ-១៩នេះ។
២. អាហារកែច្នៃ(Processed Foods)
អាហាកែច្នៃដូចជា គ្រឿងកំប៉ុង ប្រហិត ហត់ដក និងអាហារកែច្នៃដទៃទៀត គឺវាផ្សំឡើងពីគ្រឿងផ្សំដែលមានសារធាតុរក្សាទុកឱ្យបានយូរ លាយលាក់ព័ណ៌ អំបិល ស្ករ ខ្លាញ់ ដែលទៅបង្អាក់រាល់ប្រព័ន្ធដំណើការនៃសារធាតុថ្នាំការពារផ្សេងៗទោះបីមិនមែនជាថ្នាំវ៉ាក់សាំងកូវីដ-១៩ក៏ដោយ។
៣. ភេសជ្ជប៉ូវកម្លាំង(Energy Drinks)
ព្រោះនៅក្នុងភេសជ្ជៈប៉ូវកម្លាំងទាំងអស់នោះមានផ្ទុកទៅដោយសារធាតុរំញោចដូចជាកាហ្វេអ៊ីននិងជាតិ Ephedrine ដែលធ្វើឱ្យអ្នកមានប្រសិទ្ធភាពតិចតួចបំផុតស្របពេលដែលបង្ការពីជំងឺមួយនេះហើយ។
៤. អាហារស្រាប់ៗ (Fast Food)
គ្រឿងផ្សំទាំងអស់ដែលនៅក្នុងអាហានោះ Fast Food នោះនឹងបង្អាក់រាល់សម្មភាពទាំងនោះចោល។
៥. សារធាតុអាល់កុល(Alcoholic)
ជាតិអាល់កុលត្រូវបានទៅបង្អាក់រាល់សកម្មភាពថ្នាំដែលបានទៅដំណើរការការពារ និងទប់ស្កាត់នូវជំងឺទាំងនោះ។ ហើយវាបណ្ដាលឱ្យប្រព័ន្ធភាពសុំារបស់យើងទន់ខ្សោយងាយនឹងប្រឈមជាមួយបញ្ហាសុខភាពផ្សេងៗផងដែរ៕ ប្រភពគេហទំព័រ Eatthis