សមត្ថ​កិច្ច​ឃាត់​ខ្លួន​ក្មេង​ស្ទាវ​វាយ​តប់​គ្នា​ ៥​នាក់ ​និង​សន្តិ​សុខ​យាម​នៅ​ក្លឹប​វើល​ដាន់​ម្នាក់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែមករា ​​ក្រុមក្មេងស្ទាវ​២​ក្រុម​បាន​ចូលទៅ​ផឹកស៊ី​នៅក្នុង​ក្លឹប​វើ​ល​ដាន់ ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​ ​ពួកគេ​បានវាយតប់​គ្នា​បង្ក​ឲ្យ​មាន ការ​ឆោឡោ​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ឃាត់ខ្លួន​ក្មេងស្ទាវ​ចំនួន​៥​ នាក់ និង​សន្តិសុខ​យាម​នៅ​ក្លឹប​វើ​ល​ដាន់​ម្នាក់។

​​តាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ក្មេងស្ទាវ​២​ក្រុម​មាន​គ្នា​ប្រមាណ​ជិត​២០​នាក់ បាន​ចូលទៅ​ផឹកស៊ី​នៅក្នុង​ក្លឹប​វើ​ល​ដាន់ រហូតដល់​ពេលដែល​ពួកគេ​ស្រវឹងស្រា​ហើយ​នោះ ពួកគេ​បាន​និយាយ​ពាក្យ​ឌឺដង​ដាក់គ្នា ទាល់តែ​ភាគី​ម្ខាង​ទ្រាំ​មិនបាន​ក៏​ដេញ​វាយតប់​គ្នា​នៅ​ក្លឹប​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល ពេញ​ក្លឹប ដល់​អ្នករាំ​ដែល​នៅក្នុង​នោះ​ផងដែរ​។

​​ភ្លាមៗ​នោះ ក្រុម​សន្តិសុខ​ក្លឹប​វើ​ល​ដាន់ ប្រមាណ​៦​ទៅ​៧​នាក់​ព្រួត​គ្នា​វាយ​អូស​ក្រុមក្មេងស្ទាវ​ទាំងនោះ​ចេញទៅ​ក្រៅ ​ក្លឹប ក៏បង្ក​ឲ្យ​មាន​អ្នក រងរបួស​ប៉ោង​មុខ​ប៉ោង​មាត់​ថែមទៀត​៕

1543_PHTO00571543_PHTO0060

Related Articles

Back to top button
Close
Close