ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​​ត្រូវ​ម៉ូតូ​ពីរ​គ្រឿង​បុក​រង​របួស​បែក​ក្បាល​​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤ និង៤០ នាទីរសៀលថ្ងៃទី៤ ធ្នូ ២០១២ បុរសម្នាក់កំពុងតែជិះម៉ូតូ ស្រាប់តែបត់ត្រឡប់ក្រោយ បណ្តាលឲ្យម៉ូតូពីរគ្រឿងទៀត បុកពីក្រោយបន្តគ្នារងរបួសបែកក្បាលពីក្រោយស្ថិតនៅតាមផ្លូវលេខ៤៣២ កែង១៦៧ មុខផ្ទះលេខ៩៨ ក្រុម៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ក្រហម បើកដោយបុរសម្នាក់ តាមផ្លូវលេខ៤៣២ ពីកើតទៅលិច ខណៈពេលកំពុងតែជិះទៅមុខស្រាប់តែបត់ត្រឡប់ក្រោយវិញ ធ្វើឲ្យម៉ូតូមួយគ្រឿង មិនចាំម៉ាក បើកក្នុងទិសដៅបញ្ច្រាសទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូបត់ត្រឡប់ក្រោយនោះ បណ្តាលឲ្យដួលម៉ូតូទាំងពីរគ្រឿង តែរងរបួសតិចតួច ម៉ូតូមិនចាំម៉ាកនោះ បានលើកម៉ូតូជិះគេចទៅបាត់ ស្របពេលនោះ មានម៉ូតូសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ជិះមកពីក្រោយម៉ូតូមិនចាំម៉ាកនោះ ចាប់ហ្រ្វាំងមិនទាន់ បានជ្រុលទៅបុកពីលើម៉ូតូ ដែលដួលស្រាប់នោះ បន្ថែមពីលើទៀត បណ្តាលឲ្យកាន់តែធ្ងន់ធ្ងរថែមទៀត ។

អ្នកបើកម៉ូតូសេ១១០ ពណ៌ក្រហមមានឈ្មោះ វណ្ណ សំណាង អាយុ ៣០ឆ្នាំ រងរបួសបែកក្បាលពីក្រោយ ស្នាក់នៅផ្ទះលេខ 1Eo ផ្លូវលេខ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ ចំណែកអ្នកបើកម៉ូតូសេ១២៥ ស៊េរី២០១១ មានឈ្មោះ សេង បូរ៉េន អាយុ ២២ឆ្នាំ មុខរបរលក់ដូរនៅផ្សារអូឡាំពិក មានទីលំនៅភូមិកណ្តាលកោះ ឃុំអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close