បុរស​ម្នាក់​ស្រវឹង​បើក​រថ​យន្ត​បុក​យុវ​ជន​បី​នាក់​រង​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ២០​នឹង​៥០ នាទី​យប់​ថ្ងៃទី​២៧ ខែ​មិនា  យុវជន​បីនាក់​ ជិះ​ម៉ូតូ​សេ​១១០ មួយគ្រឿង​ឌុប​គ្នា ហើយត្រូវ​បុរស​ម្នាក់​ស្រវឹង​ស្រា​បើករថយន្ត​ឡិច​ស៊ី​ស​បុក​ពេញទំហឹង​នៅ​ ចំណុច​មុខ​ស្ព័ត​ក្លឹប តាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌចំការមន បណ្តាលឲ្យ​​រងរបួស​ធ្ងន់​ធ្ងរ​ទាំ​ង​បីនាក់​ដោយមាន​អ្នកខ្លះ​បាក់ដៃ អ្នកខ្លះ​បាក់ជើង​នឹង​បែកក្បាល។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​មុនពេល​កើតហេតុ​សាក្សី​បានឃើញ​យុវជន​បីនាក់ វ័យ​ជាង​២០​ឆ្នាំ បា​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១១០ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BF 9956 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខ​ណះ​ជិះ​ដល់​កន្លែង​ហេតុ​ស្រាប់​តែមាន បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​​​លិច​ស៊ី​សព​ណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2J 4563 បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ជាមួយ​ម៉ូតូ ហើយ​ពេលនេះ​អ្នកបើក រថយន្ត​បង្កហេតុ​បាន​រេ​ចង្កូត​មក​បុក​រះ​ម៉ូតូ​សេ ១១០ របស់​និស្សិត​បីនាក់​ដែល​កំពុង​ជិះ​ឌុប​គ្នា ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​និស្សិត​បីនាក់​ ខាង​លើ​នេះ​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​ទាំ​ង​បីនាក់​ដោយមាន​អ្នកខ្លះ​បាក់ដៃ អ្នកខ្លះ​បាក់ជើង​នឹង​បែកក្បាល​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ភ្លាមៗ​។​

ចំណែក​រថយន្ត​បង្កហេតុ​បាន​ព្យាយាម​បើក​រត់គេច​ទាំង​កង់​មុខ​រថយន្ត​ផ្នែក​ ខាងស្តាំ​បែក រហូត​បើក​ដល់​ចំណុច​ផ្លូវ​លេខ​១៥៥​កែង​ផ្លូវ​លេខ​៤៦០​ក៏ត្រូវ​សមត្ថកិច្ច​ មូលដ្ឋាន​ប៉ុស្តិ៍​ទួល​ទំពូង ទី ២​ដេញ​ឃាត់​ជាប់ ប៉ុន្តែ​ម្ចាស់​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​ទុក​រថយន្ត​ចោល​។

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចុះមក​ វាស់វែង​អូស​យក​រថយន្ត​បង្កហេតុ​នឹង​ម៉ូតូ​របស់​និស្សិត​រង​គ្រោះ​​ទៅ​ រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ ដោះស្រាយ​តាមផ្លូវ​ច្បាប់៕ ហេង នាង

art3.1art3.4

Related Articles

Back to top button
Close
Close