ព័ត៌មានជាភាសាខ្មែរ
-
ក្រសួងអប់រំ ប្រកាសកែសម្រួលមណ្ឌលប្រឡងបាក់ឌុប ពីអនុវិទ្យាល័យចតុមុខ ចំនួន ២៧បន្ទប់ ទៅសាកលវិទ្យាល័យជាតិគ្រប់គ្រងវិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការកែសម្រួលមណ្ឌលប្រឡងបាក់ឌុប ពីអនុវិទ្យាល័យចតុមុខ ថ្នាក់ វិទ្យាសាស្ត្រសង្គម ដែលមានចំនួន២៧បន្ទប់ ទៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនួសវិញ៕
Read More » -
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…
Read More » -
ចាប់ពីថ្ងៃទី២៣-២៩ ខែវិច្ឆិកា កម្ពុជាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា ក្នុងរយៈពេល១សបា្តហ៍ទៅមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ នៅថ្ងៃទី ២៣-២៤ ខែវិច្ឆិកា…
Read More » -
ព្រះបរមរាជវាំងនឹងបើកដំណើរការទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិឡើងវិញចាប់ពីថ្ងៃទី១ ខែធ្នូខាងមុខ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានសម្រេចអនុញ្ញាតឱ្យក្រសួងព្រះបរមរាជវាំង បើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ នេះបើតាមលិខិតរបស់សម្តេចចៅហ្វាវាំង…
Read More » -
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហួសចិត្តរឿងអ្នកវិភាគក្រៅស្រុកថា ឯកឧត្តមចង់បានភរិយាអាមេរិក
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការហួសចិត្ត និងអស់សំណើចផងដែរចំពោះអ្នកវិភាគក្រៅស្រុក ដែលបានលើកឡើងថា ឯកឧត្តមចង់យកភរិយាជាជនជាតិអាមេរិកាំង តែត្រូវសម្តេចតេជោ ហ៊ុន សែន រារាំង។ បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា កាលរៀននៅអាមេរិកមាននារីអាមេរិកាំង…
Read More » -
សារសំឡេងសម្តេចតេជោ បញ្ជាក់មូលហេតុមិនចាត់តំណាង ចូលរួមកិច្ចប្រជុំកំពូល G20 និង APEC
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឆ្លៀតបញ្ជាក់ផងដែរពីមូលហេតុមិនចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 និង APEC។ សម្តេចតេជោបានអះអាងថា កិច្ចប្រជុំទាំងពីរនេះ គឺគេអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះសម្តេចផ្ទាល់តែម្តង មិនមែនអញ្ជើញកម្ពុជានោះទេ ដូច្នេះមិនអាចចាត់តំណាងជំនួសសម្តេចនោះឡើយ។…
Read More » -
សម្តេចតេជោ ហ៊ុន សែន តេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះតាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា…
Read More » -
កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរតាមតំបន់ ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញទូលមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង…
Read More » -
សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅប្រទេសថៃ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការងារដ៏មមាញឹកមិនទាន់ទាំងបានសម្រាកផង នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ…
Read More » -
ក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីត្រូវបានអនុញ្ញាតឱ្យចរាចរជាផ្លូវការ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឱ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀតដែលត្រូវបានចេញផ្សាយកន្លងមក៕
Read More »