ព័ត៌មានជាភាសាខ្មែរ
-
ផ្លូវនៅភ្នំពេញមួយចំនួននឹងត្រូវបិទ ដើម្បីរៀបចំដង្ហែសពលោកជំទាវ ប៊ុន សុថា នៅថ្ងៃទី៧ ខែកុម្ភៈ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់ពីពលរដ្ឋ ដោយសារនឹងត្រូវបិទផ្លូវមួយចំនួនដើម្បីសម្រួលចរាចរណ៍ក្បួនដង្ហែសពប្អូនពៅរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតលោកជំទាវ ប៊ុន សុថា។
Read More » -
ស្ថាប័នជាតិចំនួន២ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់លើការផ្តល់ឥណទានខុសច្បាប់
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ តាមសេចក្ដីថ្លែងការណ៍រួមរបស់ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយ និងផ្តល់ឥណទាន និងហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ សេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់ថា ថ្មីៗនេះសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ…
Read More » -
នៅសល់៩១ថ្ងៃទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សល់រយៈពេលតែ ៩១ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម គឺជាមោទនភាព…
Read More » -
សម្តេចតេជោ អរគុណគ្រឹះស្ថានឧត្តមសិក្សា ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងកូវីដ-១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ជាមួយគ្នានោះក៏បានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងពេលមានវិបត្តិនោះផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលដែលសម្ដេចអនុញ្ញាតដល់ប្រតិភូឧត្តមសិក្សាចូលជួបពិភាក្សាការងារនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្ដិភាព។ សូមជម្រាបថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៦…
Read More » -
ក្រសួងអប់រំចេញ គោលការណ៍ណែនាំដល់សិស្សនិទ្ទេស A ដែលចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវគោលការណ៍ណែនាំ ស្តីពីការចូលរួមពិធីសំណេះសំណាល ជាមួយសិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈកម្រិត៣ សម័យប្រឡង៖…
Read More » -
ហេតុការណ៍ឆេះហាងមួយកន្លែងនៅខណ្ឌទួលគោក អ្នកស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន១នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានជនរងគ្រោះចំនួន ៤នាក់ ក្នុងនោះស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន១នាក់ក្នុងគ្រោះអគ្គិភ័យឆាបឆេះហាងមួយកន្លែងដែលមានឈ្មោះយីហោ «កន្លែងថ្មី» ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។ ជនរងគ្រោះចំនួន ៣នាក់ដែលបានស្លាប់នោះ មានប្រុសចំនួន…
Read More » -
រាជរដ្ឋាភិបាលបន្ដលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម សម្រាប់រយៈពេល៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា…
Read More » -
សម្តេចតេជោ ហ៊ុន សែន ៖ មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងក្លាយមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។ មន្ទីរពេទ្យនេះអាចផ្តល់សេវាព្យាបាលគ្រប់ផ្នែកទាំងអស់ ដែលមានគ្រែសម្រាកព្យាបាលដល់ទៅជិត ១ម៉ឺនគ្រែ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០…
Read More » -
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែមករា ម្សិលមិញ ស្លាប់៣នាក់ និងរបួស១៥នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្តាយាន៕
Read More » -
កម្ពុជានឹងប្តេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ តាមការឲ្យដឹងពីឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និង ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជានឹងបេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក…
Read More »