ព័ត៌មានជាភាសាខ្មែរ
-
រដ្ឋមន្រ្តីព័ត៌មាន៖ សារព័ត៌មានមានតួនាទីសម្រាប់នាំយកព័ត៌មានពីថ្នាក់ដឹកទៅប្រជាជន និងពីមូលដ្ឋានទៅថ្នាក់ដឹកនាំវិញ
សារព័ត៌មាន ឃែមបូឌាញ៊ូស៍/ ស្ទឹងត្រែង៖ តាមរយៈការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រមទាំងមន្រ្តីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ សូមឱ្យផលិតព័ត៌មានបែបគុណភាព និងការពិតជៀសវៀងមានការប្រឈមនិងផ្លូវច្បាប់ បើទោះបីវិស័យសារព័ត៌ស្ថិតនៅក្នុងអំណាចទី៤នៃនយោបាយរបស់រាជរដ្ឋាភិបាលក៏ដោយ ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សារព័ត៌មានគឺជាអំណាចសង្គមដែលប្រជាជនអាចបញ្ចេញមតិដោយសេរីភាពតាមរយៈសារព័ត៌មាន…
Read More » -
ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤
សារព័ត៌មាន ឃែមបូឌាញ៊ូស៍/ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤៖…
Read More » -
កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ
សារព័ត៌មាន ឃែមបូឌាញ៊ូស៍/ ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសឡាវ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ។ ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត…
Read More » -
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅឡាវ
សារព័ត៌មាន ឃែមបូឌាញ៊ូស៍/ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ដំណើរបំពេញទស្សនកិច្ចពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។…
Read More » -
ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកកាសែតជិត៣០ស្ថាប័នចូលរួម «បេសកកម្មព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»
សារព័ត៌មាន Cambodia News/ សៀមរាប ៖ ក្លិបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ជាប្រធានបានដឹកនាំអ្នកសារព័ត៌មាន៤២នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិជិត៣០ស្ថាប័ន ទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួម «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប»។ បេសកម្មនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា…
Read More » -
សម្ដេចធិបតី ណែនាំឱ្យទប់ស្កាត់ការលួចចម្លងស្នាដៃ និងកម្មសិទ្ធិបញ្ញា
សារព័ត៌មាន ឃែមបូឌាញ៊ូស៍ / ភ្នំពេញ ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” ក្រោមប្រធាន បទ “យុវជនដើម្បីវប្បធម៌ជាតិ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា…
Read More » -
ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤
សារព័ត៌មាន ឃែមបូឌាញ៊ូស៍/ ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមីនាឆ្នាំ ២០២៤។ ក្រសួងបញ្ជាក់ថា ជ្រលងសម្ពាធទាបមានឥទ្ធិពល លើឈូងសមុទ្រថៃ និងភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនិងមកលើប្រទេសកម្ពុជា ខណៈដែលខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០…
Read More » -
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៧ ខែមីនា ស្លាប់៤នាក់ និងរបួស១២នាក់
សារព័ត៌មាន ឃែមបូឌាញ៊ូស៍ / ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល១២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់…
Read More » -
ឯកឧត្តមបណ្ឌិត ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីកាត់ឬសសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅក្នុងវត្តឥន្ទមុនីរុក្ខារាម
សារព័ត៌មាន ឃែមបូឌាញ៊ូស៍ / បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកក្របាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីពិធី…
Read More » -
ក្លិបអ្នកកាសែតកម្ពុជា និងក្រុមហ៊ុន CBC បើកវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា»
សារព័ត៌មាន ឃែមបូឌាញ៊ូស៍ / ភ្នំពេញ ៖ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ។…
Read More »