ព័ត៌មានជាភាសាខ្មែរ
-
ស្ថាប័នជំនាញពីរចាប់ដៃគ្នាជំរុញការកសាងធនធានមនុស្សលើវិស័យធានារ៉ាប់រងនៅកម្ពុជា
Cambodia News ភ្នំពេញ ៖ វិស័យធានារ៉ាប់រងនៅកម្ពុជាត្រូវបានគេមើលឃើញថា កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងចូលរួមក្នុងការជំរុញដំណើរការសេដ្ឋកិច្ច ជួយសង្គមក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថេរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង។ ប៉ុន្តែវិស័យធានារ៉ាប់រងនៅកម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ សំខាន់កង្វះធនធានមនុស្សក្នុងវិស័យដ៏មានសារសំខាន់នេះដែលទាមទារឲ្យមានកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការកសាងធនធានមនុស្សលើវិស័យធានារ៉ាប់រង ពិសេសការបង្កើនសមត្ថភាពយល់ដឹងរបស់និស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា។ ផ្តើមពីទស្សនវិស័យខាងលើនេះ និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងនាមជាអាណាព្យាបាលនៅក្នុងវិស័យធានារ៉ាប់រង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេ…
Read More » -
សមាគមសហគ្រិនស្រ្តីកម្ពុជា ប្រកាសបើកទទួលចុះឈ្មោះការប្រកួតពានរង្វាន់ «សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦» ក្រោមប្រធានបទ «ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព»
សមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA) នឹងរៀបចំពិធីសម្ពោធការប្រកួតប្រជែងពានរង្វាន់ សហគ្រិនស្រ្តីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្រ្តីជាចលករនៃកំណើនប្រកបដោយចីរភាព» ដើម្បីលើកកម្ពស់សមត្ថភាពសហគ្រិនស្ត្រីក្នុងវិសយ័ធុរៈកិច្ច។ ការទទួលពាក្យចូលរួមប្រកួតប្រជែងចាប់ផ្ដើមពីថ្ងៃទី ១៧ ខែកក្កដា ២០២៦ រហូតដល់ថ្ងៃទី ០២ ខែសីហា ២០២៦។ លោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៧…
Read More » -
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យយុវវ័យបន្តមរតកនៃការគិតគូរហ្មត់ចត់ពីដូនតានិងរៀមច្បង មុននឹងសម្រេចចិត្តសរសេរ ឬចែករំលែកព័ត៌មាន
Cambodia News បាត់ដំបង៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំយ៉ាងទទូចដល់យុវជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តចែកចាយព័ត៌មាន។ នៅក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងថា៖ «រាល់ការសម្រេចចិត្តនិពន្ធ សរសេរ ឬធ្វើអ្វីមួយ ដូនតានិងរៀមច្បងរបស់យើងតែងតែមានការគិតគូរយ៉ាងល្អិតល្អន់បំផុត ដូចនេះ យុវជនជំនាន់ក្រោយគប្បីបន្តវប្បធម៌នៃការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយនេះ មុននឹងសរសេរ…
Read More » -
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុវជនត្រូវធ្វើជាគំរូល្អលើបណ្ដាញសង្គម ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ
Cambodia News សៀមរាប៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យសាធារណជន ជាពិសេសយុវជនបង្កើនការទទួលខុសត្រូវ និងធ្វើជាគំរូល្អលើបណ្តាញសង្គម ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងស្ថិរភាពសង្គម ព្រមទាំងការពារខ្លួនពីហានិភ័យនៃព័ត៌មានក្លែងក្លាយទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅវិទ្យាល័យបន្ទាយស្រី…
Read More » -
ឯកឧត្តម គី សុខគីម៖ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ នឹងជំរុញការអភិវឌ្ឍជំនាញឱ្យស្របតាមតម្រូវការឧស្សាហកម្ម
Cambodia News ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ស្តីពី «ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយវិស័យឧស្សាហកម្ម» នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សណ្ឋាគារ Fairfield by Marriott Phnom Penh ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ…
Read More » -
លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
Cambodia News ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះថា
Read More » -
កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ
Cambodia News ភ្នំពេញ៖ កុមារចំនួន ៤៩រូប ដែលកំពុងសិក្សានៅសាលាមត្តេយ្យសហគមន៍ព្រែកលាប ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានទទួលអំណោយជាកាតាប Panda ពីមូលនិធិចិនដេីម្បីអភិវឌ្ឍជនបទតាមរយៈមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងគោលបំណងលើកទឹកចិត្តដល់ការសិក្សារបស់កុមារ និងរួមចំណែកលើកកម្ពស់ការអប់រំនៅថ្នាក់មូលដ្ឋាន។ ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម អោក បូរ៉ា…
Read More » -
សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»
Cambodia News (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយលោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព
Read More » -
ក្រសួងព័ត៌មាន លើកកម្ពស់សមត្ថភាពមន្ត្រីលើ «ជំនាញសរសេរព័ត៌មានតាមគេហទំព័រ» ដើរឱ្យទាន់បច្ចេកវិទ្យាឌីជីថល
Cambodia News ភ្នំពេញ៖ ក្រសួងព័ត៌មាន បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីលើ «ជំនាញសរសេរព័ត៌មានតាមគេហទំព័រ» ដើម្បីដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយនៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា…
Read More » -
លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
Cambodia News កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចាត់ឱ្យលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាតំណាងទៅចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលកពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំង។ លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី៧០នៃព្រះរាជទស្សនកិច្ចជាលើកដំបូងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសចិន។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកម្ពុជា ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា ក៏ដូចជាចូលរួមចំណែកថ្មីដល់សន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ។ ជាការឆ្លើយតប ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទួលថ្លែងអំណរគុណចំពោះភាគី ចិន ដែលបានផ្តល់ជូននូវការរៀបចំចាត់ចែងយ៉ាងដិតដល់ សម្រាប់ការពិនិត្យព្រះរាជសុខភាពនៃព្រះរាជវង្សានុវង្សកម្ពុជា ព្រមនិងការផ្តល់ជំនួយយ៉ាងស្មោះត្រង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេលជាយូរកន្លងមក។ ភាគីកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាគឺជាមិត្តល្អបំផុតរបស់ប្រទេសចិនជានិច្ច៕
Read More »