ព័ត៌មានជាភាសាខ្មែរ
-
សេចក្តីអំពាវនាវ របស់ក្លិបអ្នកកាសែតកម្ពុជាជូនចំពោះអ្នកសារព័ត៌មាន
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៩ មីនា ២០២០) ៖ ដោយយល់ឃើញថា សារព័ត៌មានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ និងដោយយល់ឃើញថា បញ្ហា Covid-19 ជារឿងសំខាន់មួយដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋម្នាក់ៗចូលរួមក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកុំឲ្យមានការរីករាលដាលទៅក្នុងសហគមន៍ ក៏ដូចជាដើម្បីបញ្ចៀសការរើសអើង ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុង ប្រកបអាជីពវិជ្ជាជីវៈក្នុងប្រទេសកម្ពុជាសូមមេត្តាយកចិត្តទុកដាក់ចំពោះចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
Read More » -
ក្រសួងសម្រេចឲ្យសិស្ស និងនិស្សិតឈប់សម្រាកមុនកាលកំណត់នៅទូទាំងប្រទេសដើម្បីបង្ការទប់ស្កាត់ Covid-19
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៦ មីនា ២០២០) ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។…
Read More » -
សម្ដេចតេជោ ចេញសារាចរណែនាំទប់ស្កាត់ការរាតត្បាតជំងឺកូរ៉ូណា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៦ មីនា ២០២០) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានចេញសារាចរណែនាំស្ដីពីវិធានការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ១៩ ថា ដោយសព្វថ្ងៃជំងឺនេះកំពុងរីករាលដាលជាសកលមានភាពធ្ងន់ធ្ងរនៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់…
Read More » -
ក្រសួងសុខាភិបាលប្រកាសពីការរកឃើញវិជ្ជមាន វីរុសខូវីដ១៩ ចំនួនបួនករណីថ្មីទៀត
សារព័ត៌មាន Cambodia News/ ភ្នំពេញៈក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញបួនករណីថ្មីទៀតដែលវិជ្ជមានវីរុសកូវីដ១៩។នេះបើយោងតាមសេចក្តីជូនព័ត៌មានដែលបានចេញផ្សាយនៅរាត្រីថ្ងៃទី១៥ខែមីនានេះ។ សូមអានខ្លឹមសារទាំងស្រុង៖
Read More » -
ស្លាប់៥នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែមីនាម្សិលមិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៦ មីនា ២០២០) ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់៩នាក់ ក្នុងនោះមិនពាក់មួក១៤នាក់។
Read More » -
លេខទូរស័ព្ទ ១១៥ សម្រាប់ឲ្យពលរដ្ឋរាយការណ៍ជំងឺ Covid-19 ត្រូវបានដាក់ដំណើរការឡើងវិញដូចធម្មតា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៣ មីនា ២០២០) ៖ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ពិសេសសាកសួរព័ត៌មានពាក់ព័ន្ធជំងឺ Covid-19 អាចទំនាក់ទំនងមកលេខទូរស័ព្ទ ១១៥ ដូចធម្មតាឡើងវិញ បន្ទាប់ពីក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួសជួលរួចរាល់។
Read More » -
សម្តេចតេជោ ឆ្លើយតបរឿងទូរទស្សន៍បរទេសមួយដែលផ្សាយថា សម្តេចឆ្លងកូរ៉ូណា១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៣ មីនា ២០២០) ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានច្រានចោលនូវការផ្សាយរបស់ទូរទស្សន៍បរទេសមួយដែលសម្តេចមិនបញ្ចេញឈ្មោះ ថាសម្តេចបានឆ្លងកូរ៉ូណា។ សម្តេចបង្ហោះនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ មានទូរទស្សន៍បរទេសមួយបានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបងដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃអទិត្យទី១៥មីនា២០២០។
Read More » -
ក្រសួងព័ត៌មានសម្រេចបង្កើតគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចរបស់ក្រសួងព័ត៌មានខាងក្រោម ៖
Read More » -
ស្រ្តីអង់គ្លេស ផ្ទុកកូវីដ-១៩ ផ្ទេរពីកំពង់ចាម មកភ្នំពេញ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការព្យាបាល
សារព័ត៌មាន Cambodia News/ កំពង់ចាម (១២ មីនា ឆ្នាំ២០២០) ៖ ស្រ្តីជនជាតិអង់គ្លេសដែលមានកូវីដ-១៩ ត្រូវបានផ្ទេរចេញពី មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មកព្យាបាលនៅភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ដោយសារស្ត្រីរូបនោះ ចាស់ជរា ពិកាជើងម្ខាង និង មានជំងឺផ្សេងៗទៀត។
Read More » -
សម្តេចតេជោ សុំឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដូចការការពារខ្លួនពីមេរោគកូវីដ ១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១១ មីនា ២០២០) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី១១ខែមីនានេះ បានផ្ញើសារជូនជនរួមជាតិឲ្យយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនបំផុត ព្រោះគ្រោះថ្នាក់ចរាចរកំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើនជាងជំងឺឆ្លងទៅទៀត។
Read More »