ព័ត៌មានជាភាសាខ្មែរ
-
មន្រ្តីខ្មែរម្នាក់ដែលជាសះស្បើយពីកូវីដ១៩ ប្រាប់ពីរឿងរ៉ាវដែលនាំឱ្យកើតជំងឺនេះ និងវិធីព្យាបាល
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៨ មេសា ២០២០) ៖ ខាងក្រោមនេះ គឺជាការចែករំលែកបទពិសោធន៍របស់មន្រ្តីខ្មែរម្នាក់ដែលជាសះស្បើយពីជំងឺកូវីដ១៩ ដែលបានរៀបរាប់ពីរឿងរ៉ាវដែលនាំឱ្យលោកកើតជំងឺនេះ និងរបៀបនៃការព្យាបាលរបស់គ្រូពេទ្យ នៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានឆ្លងកាត់ការព្យាបាលជំងឺកូវីត១៩ រយៈពេល ៣សប្តាហ៍នៅមន្ទីរពេទ្យខ្មែរ-សូវៀត។
Read More » -
ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២នាក់ទៀត ខណៈអ្នកជាសះស្បើយថ្មីចំនួន៥នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៨ មេសា ឆ្នាំ២០២០) ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួនរហូតដល់៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល…
Read More » -
នៅថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៦ មេសា ឆ្នាំ២០២០) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយនៅវិមានសន្តិភាព ខណៈដែលសន្និសីទសារព័ត៌មានពិសេសនេះនឹងចាប់ផ្តើមពីម៉ោង៩,០០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗ នៅក្នុងស្រុក ហើយនេះក៏ជាការជូនដំណឹងដល់សាធារណជនផងដែរ។
Read More » -
៣ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ខណៈអ្នកជាសះស្បើយកើនដល់៥៣នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៦ មេសា ២០២០) ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ៣នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥៣នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។
Read More » -
ឆាយ សុផល បរិច្ចាគបៀវត្សរ៍៧លានរៀលជូនរដ្ឋាភិបាលសម្រាប់ទប់ទល់ COVID-19
លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃសុក្រនេះ បានចូលរូមបរិច្ចាគប្រាក់បៀវត្សរ៍ចំនួន ១.០០០.០០០ (មួយលាន) រៀល ក្នុងមួយខែ នៃប្រាក់បៀវត្សរ៍របស់លោក សម្រាប់រយៈពេល៧ខែ គិតចាប់ពីខែមេសា ឆ្នាំ២០២០ នេះទៅ។ លោក ឆាយ សុផល ដែលជាអ្នកសារព័ត៌មានជើងចាស់ដែរនោះបាននិយាយថា “ដើម្បីរួមកម្លាំង…
Read More » -
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ខណៈអ្នកជាសះស្បើយថ្មីចំនួន០១នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣ មេសា ឆ្នាំ២០២០) ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត នៅថហងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួន១នាក់។ បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា បើគិតត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ…
Read More » -
សម្តេចតេជោ ៖ កម្ពុជាត្រៀមរោងចក្រផលិតម៉ាស និងអាល់កុលសម្លាប់មេរោគរួចស្រេច
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣ មេសា ២០២០) ៖ សម្តេច ហ៊ុន សែន បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា មកទល់ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លា២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាពផលិតឱ្យបានច្រើនថែមទៀត។ រាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត…
Read More » -
មន្ទីរពេទ្យអន្តរជាតិថ្មីមួយ នឹងផ្តល់នូវការថែទាំសុខភាពពលរដ្ឋកម្ពុជាដោយពុំចាំបាច់ទៅកាន់ប្រទេសជិតខាង
សារព័ត៌មាន Cambodia News/ ភ្នំពេញ ( ៣០ មីនា ២០២០) ៖ មន្ទីរពេទ្យអន្តរជាតិថ្មីមួយ បានប្រកាសចាប់ផ្តើមបើក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ហើយ ដើម្បីផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជា ដោយពុំចាំបាច់ធ្វើដំណើរ ទៅកាន់ប្រទេសជិតខាងទៀតឡើយ។ ប្រជាជនកម្ពុជាដែលកំពុងជួបប្រទះនូវបញ្ហាសុខភាព…
Read More » -
ភ័យខ្លាចកូរ៉ូណាបង្កកុបកម្ម និងរត់គេចចេញពីពន្ធនាគារថៃ
សារព័ត៌មាន Cambodia News/ ថៃ (៣០ មីនា ២០២០) ៖ អ្នកទោសរាប់សិបនាក់បានវាយបំបែកគ្រឿងសង្ហារិមនិងកញ្ចក់បង្អួចក្នុងអំឡុងផ្ទុះកុបកម្មមួយនៅពន្ធនាគារថៃមួយកាលកាលពីថ្ងៃអាទិត្យទី២៩មីនា ដែលបង្កឡើងដោយសារតែការភ័យខ្លាចការផ្ទុះជំងឺឆ្លងកូវីត១៩នៅក្នុងគុក។ ក្នុងអំឡុងពេលផ្ទុះអំពើហិង្សា អ្នកទោសខ្លះបានរត់គេចចេញពីពន្ធនាគារប៊ូរីរ៉ាម ដែលដាក់អ្នកទោសប្រមាណ២.០០០នាក់។មានតែ៧នាក់ទេ ដែលត្រូវបានចាប់ខ្លួនបានមកវិញភ្លាម។
Read More » -
រាជរដ្ឋាភិបាលប្រកាសឲ្យបិទកាស៊ីណូនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ មេសា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៣០ មីនា ២០២០) ៖ ថ្លែងឲ្យដឹងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី ៣០ ខែមីនា នៅរដ្ឋសភាជាតិ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យបិទកាស៊ីណូ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែមេសានេះតទៅ ។ សម្តេចបានលើកឡើងថាហេតុអីចាំដល់ថ្ងៃទី ១…
Read More »