ព័ត៌មានជាភាសាខ្មែរ
-
រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៩១នាក់ទៀត និងជាសះស្បើយ ចំនួន ៣០នាក់ !
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៧ មេសា ២០២១ ) ៖ក្រសួងសុខាភិបាលប្រការរកឃើញមានអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៩១នាក់ និងមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៣០នាក់ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។
Read More » -
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន រកឃើញវិជ្ជមានកូវីដ១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៧ មេសា ២០២១) ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានមន្រ្តីសុខាភិបាល និងអាជ្ញាធរ ប្រាប់ថា លោកបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។
Read More » -
សម្តេចតេជោ ប្រកាសថា កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេះមិនចាក់វ៉ាក់សាំង អាចនឹងបាត់បង់ការងារ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៧ មេសា ២០២១) ៖ នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងតាមរយៈសារពិសេសមួយ ដោយប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។
Read More » -
រាជរដ្ឋាភិបាលសម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបណ្តោះអាសន្នចាប់ថ្ងៃទី៧ដល់ថ្ងៃទី២០ ខែមេសា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៧មេសា ២០២១) ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។…
Read More » -
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧២នាក់ ខណៈអ្នកជំងឺចំនួន៤៧នាក់ជាសះស្បើយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៦ មេសា ២០២១) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៧២នាក់ ក្នុងនោះ៧១ករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និងម្នាក់ជាអ្នកដំណើរចូលកម្ពុជា ខណៈអ្នកជំងឺចំនួន៤៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
Read More » -
សម្តេចតេជោ បញ្ជាឲ្យត្រៀមរៀបចំដាក់ អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ព្យាបាលនៅតាមផ្ទះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៦ មេសា ២០២១) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើការចម្លងក្នុងសហគមន៍មិនទាន់ថមថយ។បានណែនាំឲ្យរៀបចំដាក់អ្នកជំងឺកូវីដ១៩កម្រិតស្រាលព្យាបាលនៅតាមផ្ទះ។
Read More » -
រកឃើញអាជីវករផ្សារអូរឬស្សី២០នាក់ទៀតវិជ្ជមានកូវីដ១៩ នាំឲ្យកើនឡើងដល់៣៦នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៦ មេសា ២០២១) ៖ អាជ្ញាធរ និងមន្រ្តីសុខាភិបាល នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា បងប្អូនអាជីវករផ្សារអូរឬស្សីចំនួន២០នាក់ទៀតត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នាំឲ្យចំនួនកើនឡើងរហូតដល់៣៦នាក់។
Read More » -
ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី០៧-១៣ ខែមេសា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (៦ មេសា ២០២១) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៧-១៣ ខែមេសា ឆ្នាំ២០២១ ដោយបញ្ជាក់ថា នៅរយៈពេលនេះតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន និងសូមឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន នឹងបាតុភូតផ្គររន្ទះ…
Read More » -
ស្រ្តីមានផ្ទៃពោះ២នាក់ រកឃើញវិជ្ជមាន កូវីដ១៩នៅខេត្តពោធិ៍សាត់
សារព័ត៌មាន Cambodia News/ ពោធិ៍សាត់ (៦ មេសា ២០២១) ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ថា ប្រជាពលរដ្ឋ៣នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ក្នុងនោះ ២នាក់ជាស្រ្តីមានផ្ទៃពោះ មកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងម្នាក់ទៀតជាបុរសមកពីខេត្តកណ្តាល៕
Read More » -
ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ
សារព័ត៍មាន Cambodia News/ ភ្នំពេញ (៣១ មីនា ២០២១) ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អនុក្រឹត្យនេះ…
Read More »