៣ នាក់ស្លាប់ ១៤នាក់របួស ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី២៤ មិថុនា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៥ នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៩លើក យប់៤លើក, បណ្តាលឲ្យ មនុស្សស្លាប់៣នាក់(ប្រុស) របួសធ្ងន់ ១០នាក់(ស្រី៣នាក់) និងរបួសស្រាល៤នាក់(ប្រុស)។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៥ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច៥គ្រឿង,រថយន្តធំ១គ្រឿងនិងថ្មើរជើងម្នាក់ ។

មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣លើក, ស្រវឹង២លើក,ប្រជែងគ្រោះថ្នាក់២លើក, មិនគោរពសិទ្ធ១លើក និងកត្តាយានយន្ត១លើក ។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន១១នាក់(យប់៤នាក់)។

រថយន្តពិន័យសរុបចំនួន ៨១៤គ្រឿង (រថយន្តធំ២៥៥គ្រឿង) ស្មើនិង ៨២៥រណី, ករណីល្មើសក្រដាសស្នាមមាន ៥៨១គ្រឿង ស្មើនឹង ៥៩២ករណី, ចំពោះករណីល្មើសបច្ចេកទេស២៣៣គ្រឿង ស្មើនឹង ២៣៣ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ២.៣៦៦គ្រឿង៕

1

 

 

Related Articles

Back to top button
Close
Close