ព័តមានអន្តរជាតិ
-
រូបិយប័ណ្ណអ៊ីរ៉ង់ដាំក្បាលធ្លាក់ថ្លៃជាប្រវត្តិសាស្ត្រ
ក្នុងរយៈពេលតែមួយថ្ងៃ(ថ្ងៃចន្ទទី១តុលា២០១២)ម្សិលមិញលុយអ៊ីរ៉ង់បានបាត់បង់ តម្លៃអស់១៧%បើប្រៀបទៅនឹងបា្រក់ដុល្លារអាមេរិកពោលគឺធ្លាក់ថ្លៃខ្លាំង បំផុតមិនធ្លាប់មានក្នុងប្រវត្តិរូបិយប័ណ្ណអ៊ីរ៉ង់ និងបន្តធ្លាក់ថ្លៃទៀតនៅ ថ្ងៃអង្គារនេះ។ បើតាមសហរដ្ឋអាមេរិក លុយរៀល (Rial)អ៊ីរ៉ង់ ធ្លាក់ថ្លៃ គឺជា ជោគជ័យ និងជាឥទ្ធិពលដំបូងនៃទណ្ឌកម្មរបស់បស្ចិមលោកដាក់ប្រឆាំងនឹង អ៊ីរ៉ង់។ គឺជាការធ្លាក់ចុះមិនធ្លាប់មានក្នុងប្រវត្តិរូបិយប័ណ្ណ អ៊ីរ៉ង់។ ក្នុងរយៈពេលតែ មួយថ្ងៃម្សិលមិញលុយរៀលអ៊ីរ៉ង់បានធ្លាក់ថ្លៃអស់១៧%ពោលគឺស្មើនឹងជាង ៨០%ក្នុងអំឡុងពេលមួយឆ្នាំ។នៅថ្ងៃនេះទៀត បើតាមអ្នកឯកទេស ប្រាក់រៀល (Rial) បន្តដាំដូងធ្លាក់ចុះពី២ % ទៅ៦%បន្ថែមទៀត។ ទណ្ឌកម្មប្រេងកាត និងធនាគារ…
Read More » -
គឺ Business រុស្ស៊ី ហ្ស៊័កហ្ស៊ីដែលនាំទៅកាន់ការផ្លាស់ប្តូរអំណាចនៅហ្ស៊័កហ្ស៊ី
ចំណងជើងនេះទើបចេញដោយកាសែតក្រុងម៉ូស្គូ ក្រោយពី”សម្ព័ន្ធបក្សប្រឆាំង” ដឹកនាំដោយមហាសេដ្ឋីជាតិហ្ស៊័កហ្ស៊ីឈ្មោះ Ivanishvili ធ្លាប់រកស៊ីនៅ រុស្ស៊ី ចេះដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតសភាម្សិលមិញ នៅ ហ្ស៊័កហ្ស៊ី។ សូម្បីគូប្រជែងគាត់ គឺប្រធាននៃបក្សកាន់អំណាចសព្វថ្ងៃ លោក ប្រធានាធិបតី Saakashvili ក៏ទទួលស្គាល់ជ័យជំនះនេះដែរ។ “គឺជាលើកទី១ដែលក្នុងប្រវត្តិហ្ស៊័កហ្ស៊ី ប្រជាពលរដ្ឋអាចផ្លាស់ប្តូររដ្ឋ អំណាចតាម ផ្លូវបោះឆ្នោត។ នេះជាព្រឹត្តិការណ៍ដ៏ធំក្នុងប្រវត្តិហ្ស៊័កហ្ស៊ី។…
Read More » -
ជំងឺគ្រុនឈីកកើតឡើងដោយសារមូសខាំអាចបណ្ដាលឲ្យខូចសន្លាក់ជាអចិន្ត្រៃយ៍
នៅជប៉ុនមានការទទូចសុំឲ្យមានការការ ប្រុងប្រ័យត្នចំពោះជំងឺមួយ ប្រភេទដែល មនុស្សឆ្លងពីសត្វមូសអាចធ្វើឲ្យខូចសន្លាក់ជាប់រហូត។ ទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុនរាយការណ៍ថា វិទ្យាស្ថានជាតិរបស់ជប៉ុនផ្នែក ជំងឺឆ្លងកំពុងតែអំពាវនាវដល់សាធារណជនឲ្យការពារខ្លួនពីជំងឺគ្រុនឈីក (Chikungunya fever) ដែលបណ្ដាលដោយសត្វមូសខាំ។ ពលរដ្ឋជប៉ុន ចំនួន៤នាក់បានត្រូវពេទ្យពិនិត្យឃើញថាមានឆ្លងជំងឺនេះ កាលពី ខែមិថុនានិងកក្កដាកន្លងទៅនេះ បន្ទាប់ពីបានធ្វើដំណើរទៅប្រទេសក្រៅរួម មាន កម្ពុជានិងប្រទេសប៉ាពួរនូវ៉ែលហ្គីណេ។ ជំងឺគ្រុនឈីក ជាទូទៅកើតមាននៅក្នុងប្រទេសអាស៊ីនិងអាហ្វិ្រក ដោយស្ដែង…
Read More » -
អូស្រ្តាលីនាំគោរស់ទៅវៀតណាម
រដ្ឋាភិបាលមូលដ្ឋាននៅតំបន់ខាងជើងរបស់ ប្រទេសអូស្រ្តាលី (Northern Territory) និយាយថាខ្លួនមានទំនុកចិត្តថា ការនាំសត្វគោរស់ចំនួន១៥០០ទៅ កាន់ ប្រទេសវៀតណាមក្នុងសប្ដាហ៍នេះ គឺនឹងពិតជាបានអនុលោមស្របតាមបទ ដ្ឋានសុខុមាលភាពរបស់សត្វ។ កិច្ចព្រមព្រៀងនាំចេញគោរស់ទៅវៀតណាមនៅពេលនេះ មានតម្លៃទឹក ប្រាក់១លាន៥សែនដុល្លារ និងជាបញ្ជាទិញបន្ថែមពីលើចំនួនគោរស់ជិតមួយពាន់ ក្បាលទៀតកាល ពីឆ្នាំមុន។ រដ្ឋមន្រ្តីទទួលបន្ទុកឧស្សាហកម្មវត្ថុធាតុដើម ប្រចាំតំបន់នេះ លោក Willem…
Read More » -
អូស្រ្តាលីស្វាគមន៍ចំពោះសមាជិកភាពរបស់ប្រទេសឡាវក្នុងអង្គការពាណិជ្ជកម្មពិភពលោក
រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី សម្ដែងនូវការស្វាគមន៍ ចំពោះការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឲ្យ ប្រទេសឡាវក្លាយទៅជាប្រទេស សមាជិកមួយនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។ប្រទេសឡាវបានចំណាយ ពេល១៥ឆ្នាំមកហើយ ដើម្បីចរចាសុំចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភព លោក។មានការរំពឹងថា សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកនឹងអនុម័ត ជា ផ្លូវ ការដើម្បីទទួលយកសមាជិកភាពពីប្រទេសឡាវនៅ ខែក្រោយនេះ៕ (Radio Australia)
Read More » -
នាយករដ្ឋមន្រ្តីជប៉ុនរុះរើសមាសភាពរដ្ឋាភិបាល បញ្ចូលអ្នកនយោបាយស្និទ្ធិជាមួយចិន
លោកយ៉ូស្ហ៊ីហ៊ីកូណូដា(YoshihikoNoda)នាយករដ្ឋមន្រ្តីជប៉ុនដែលរដ្ឋាភិបាល របស់លោកកំពុងតែធ្លាក់ប្រជាប្រិយភាពនោះនៅថ្ងៃចន្ទនេះបានសម្រេចរុះរើស មាសភាពគណៈរដ្ឋមន្រ្តីរបស់លោក ដើម្បីព្យាយាមស្តារប្រជាប្រិយភាពឡើងវិញ មុននឹងការបោះឆ្នោតជាតិមកដល់។ នៅក្នុងពេលដែលជម្លោះដែនដីវាង ជប៉ុននិងចិន កំពុងតែកើនឡើងខ្លាំងនោះ គេឃើញមានឥស្សរជននយោបាយ ជប៉ុន ម្នាក់ ដែលគេស្គាល់ថាមានទំនាក់ទំនងល្អជាមួយចិន ក៏ត្រូវបានលោកណូដា ដាក់បញ្ចូលក្នុងសមាសភាពរដ្ឋាភិបាលថ្មីនេះដែរ។ គឺជាការរុះរើគណៈរដ្ឋមន្រ្តី ដើម្បីផ្លាស់ប្តូរមុខមាត់ថ្មី ក្នុងគោលដៅស្តារ ប្រជាប្រិយភាពក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នារក្សានិរន្តរភាពរដ្ឋាភិបាល។ នេះគឺជា…
Read More » -
កុប្បករអ៊ីស្លាមបង់ក្លាដែសដុតបំផ្លាញវត្តពុទ្ធសាសនា ដោយសារតែរឿងរូបថតលើហ្វេសប៊ុក
នៅថ្ងៃអាទិត្យនេះអ្នកកាន់សាសនាអ៊ីស្លាមរាប់ម៉ឺននាក់បាននាំគ្នាដុតបំផ្លាញ ផ្ទះ និងវត្តពុទ្ធសាសនាជាច្រើនកន្លែង នៅខេត្តប៉ែកអាគ្នេយ៍នៃប្រទេសបង់ ក្លាដែស ដោយសារតែរឿងរូបថតចុះផ្សាយលើហ្វេសប៊ុក ដែលពួកអ្នកកាន់ សាសនាអ៊ីស្លាមចោទថាជារូបថតដែលមានអត្ថន័យប្រមាថសាសនារបស់ពួក គេ។ មន្រ្តីអាជ្ញាធរដែនដី នៅខេត្តប៉ែកអាគ្នេយ៍នៃប្រទេសបង់ក្លាដែស បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ក្រុមកុប្បករអ៊ីស្លាមមានគ្នាប្រមាណជា ២ម៉ឺន ៥ពាន់នាក់ បាននាំគ្នាដុតបំផ្លាញវត្តពុទ្ធសាសនាយ៉ាងតិច ៥កន្លែង…
Read More » -
ការបោះឆ្នោតសភាថ្ងៃនេះ មានន័យជារបត់ក្នុងប្រព័ន្ធអំណាចនៅហ្ស៊័កហ្ស៊ី
ដ្បិតចាប់ពីថ្ងៃទី១ មករាឆ្នាំក្រោយទៅ អំណាចនៅហ្ស៊័កហ្ស៊ី ឆ្លងពីដៃ ប្រធានាធិបតីទៅក្នុងដៃនាយករដ្ឋមន្ត្រីទៅវិញ នាយករដ្ឋមន្ត្រីដែលនឹងជ្រើ ស តាំងឡើងគឺ ដោយគណបក្សណាដែលចេះដណ្តើមបានអាសនៈភាគច្រើនក្នុងការ បោះឆ្នោតថ្ងៃនេះដែលការប្រជែងសឹងស៊ីសាច់គ្នាប្រព្រឹត្តទៅរវាងគណបក្ស របស់ប្រធានាធិបតី និងសម្ព័ន្ធនៃបក្សប្រឆាំងដឹកនាំដោយមហាសេដ្ឋីដែល ត្រូវរដ្ឋអំណាច សព្វថ្ងៃចោទថា ជាដៃជើងរបស់ម៉ូស្គូ។ មិនមែនចៃដន្យទេ ដែលក្រោយពីទម្លាក់សន្លឹកឆ្នោតព្រឹកមិញ ទៅក្នុង ហិបឆ្នោត លោកប្រធានាធិបតី…
Read More » -
នៅចុងឆ្នាំនេះនឹងមានជនភៀសខ្លួនស៊ីរីចំនួនប្រមាណជា ៧សែននាក់
ទីភ្នាក់ងារខាងជនភៀសខ្លួនអង្គការ សហប្រជាជាតិបានធ្វើការព្រមានថា នៅចុង ឆ្នាំនេះនឹងមានជនភៀសខ្លួនស៊ីរីចំនួនប្រមាណជា ៧សែននាក់នៅតាមបណ្ដា ប្រទេសជិតខាងរបស់ស៊ីរីដែលកំពុងមាន សង្គ្រាម។ បច្ចុប្បន្ននេះ មានជនភៀសខ្លួនស៊ីរីចំនួន ៣សែននាក់បានរត់ភៀសខ្លួនចេញ ពីប្រទេស។ កាលពីខែមីនា ទីភ្នាក់ងារ UNHCR បានចុះបញ្ជីថាមានជនភៀសខ្លួនស៊ីរីចំនួន ប្រមាណ ៤ម៉ឺន១ពាន់នាក់។ ទីភ្នាក់ងារ អង្គការសហប្រជាជាតិបានសម្ដែងនូវការបារម្ភចំពោះខែខាងមុខនេះ ដោយបានឲ្យដឹងថា…
Read More » -
ការបម្រែបម្រួលអាកាសធាតុអាចនឹងបណ្ដាលឲ្យមានមនុស្សរាប់រយលាននាក់ស្លាប់នៅក្នុងពិភពលោក
របាយការណ៍ថ្មីមួយស្តីពីការបម្រែបម្រួលអាកាសធាតុបានឲ្យដឹងថានឹងមានមនុស្ស យ៉ាងតិចណាស់ចំនួន១០០លាននាក់ស្លាប់នៅឆ្នាំ២០៣០ប្រសិនបើពិភពលោក បរាជ័យក្នុងការដោះស្រាយបញ្ហាពិភពលោកឡើងកម្ដៅ។ របាយការណ៍នេះបានអះអាងថា ជាង៩០%នៃអ្នកស្លាប់នោះនឹងកើតមាននៅក្នុង បណ្ដាប្រទេសកំពុងអភិវឌ្ឍ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់បណ្ដាលមកពី កត្តាមនុស្ស និងកត្តាសេដ្ឋកិច្ច។ របាយការណ៍នេះត្រូវបានធ្វើឡើងដោយប្រទេសជាដៃគូចំនួន២០ប្រទេសនៃបណ្ដាប្រទេស កំពុងអភិវឌ្ឍដែលបានកំពុងរងនូវការគំរាម កំហែងពីការផ្លាស់ប្ដូរយ៉ាងលឿន នៃអាកាសធាតុ។ លោក Ross Mountain មកពីអង្គការមនុស្សធម៌ DARA បានមានប្រសាសន៍ប្រាប់ Radio…
Read More »