ព័តមានអន្តរជាតិ
-
ប្រជាពលរដ្ឋឥណ្ឌាក្រីក្រហែក្បួនចម្ងាយ ៣៥០គីឡូម៉ែត្រឆ្ពោះទៅកាន់ទីក្រុងញូវដេលី
ប្រជាពលរដ្ឋឥណ្ឌាក្រីក្រចំនួនរាប់ម៉ឺននាក់បានធ្វើក្បួនដង្ហែចម្ងាយ៣៥០ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុងញូវដេលី ក្នុងការទាមទារនូវអ្វីដែលពួកគាត់យល់ថា ជាការមិន បានគិតគូរដល់ពួកគាត់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេស។ ក្រុមអ្នករៀបចំបាតុកម្មនេះបានឲ្យដឹងថា មានមនុស្សចំនួន៣ម៉ឺន៥ពាន់នាក់ បាន ចេញដំណើរពីទីក្រុង Gwalior ហើយដែលគេរំពឹងថានឹងធ្វើដំណើរទៅដល់រដ្ឋធានីញូវ ដេលីនៅក្នុង រយៈពេល២៦ថ្ងៃ។ គេរំពឹងថាចំនួនមនុស្សដែលចូលរួមបាតុកម្មនេះនឹងកើនឡើងដល់ចំនួន ១០ម៉ឺននាក់នៅ ពេលទៅដល់ទីក្រុងញូវដេលី។ ក្បូនដង្ហែបាតុកម្មនេះគឺទាមទារចង់ឲ្យមានការប្រើប្រាស់ផ្ទៃដីកសិកម្មទាំងអស់ សម្រាប់តែការធ្វើកសិកម្មប៉ុណ្ណោះ៕…
Read More » -
បាតុកម្មកម្មករដ៏ធំនៅឥណ្ឌូណេស៊ីទាមទារឲ្យមានការដំឡើងប្រាក់ឈ្មួល និងលក្ខខណ្ឌការងារសមរម្យ
សហជីពការងារឥណ្ឌូណេស៊ីបានឲ្យដឹងថា កម្មកររោងចក្រជាង២លាននាក់បានធ្វើ បាតុកម្មមួយថ្ងៃនៅទូទាំងប្រទេសក្នុងការទាមទារឲ្យ មានការដំឡើងប្រាក់ឈ្មួល និងលក្ខខណ្ឌការងារសមរម្យ។ មានការរំពឹងថា ទីក្រុងចំនួន២៤នៅក្នុងប្រទេសនឹងរងផលប៉ះពាល់ពីការធ្វើបាតុកម្ម នេះ។ ក្បួនបាតុកម្មធំជាងគេគឺធ្វើឡើងនៅទីក្រុងហ្សាកាតាដែលមានក្រុមហ៊ុនជាង៧០០ បាន បិទទ្វារ។ មានការពង្រាយកងកម្លាំងប៉ូលិសចំនួន ១ម៉ឺន ១ពាន់នាក់ និងយោធាចំនួន ៤ពាន់នាក់ ដើម្បីមើលសន្តិសុខនៃការធ្វើក្បួនបាតុកម្មដ៏ធំនេះ៕ (Radio Australia)
Read More » -
ច្បាប់ថ្មីស្ដីពីបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធើរណែតនៅហ្វ៊ីលីពីន
ប្រទេសហ្វ៊ីលីពីនអនុវត្តនូវច្បាប់ថ្មី ស្ដីពីបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធើរ ណែតដែលរួមមានបទល្មើសលួចអត្តសញ្ញាណ និងបទល្មើសរូបភាពអាសអាភាស កុមារជាដើម។ អ្នកស្រី Kate McGeown អ្នកឆ្លើយឆ្លងព័ត៌មានទីភ្នាក់ងារព័ត៌មាន BBC បាន រាយការណ៍ថា ក្រុមអ្នករិះគន់ច្បាប់ថ្មីនេះបាននិយាយថា ច្បាប់នេះនាំឲ្យមានការ ថយចុះនូវសេរីភាពក្នុងការបញ្ចេញមតិដោយសារបើតាមច្បាប់ថ្មីស្ដីពីបទល្មើស ឧក្រិដ្ឋតាមប្រព័ន្ធ អ៊ិនធើរណែត ជនជាតិហ្វ៊ីលីពីនដែលបញ្ចេញមតិនៅក្នុង បណ្ដាញ ប្រព័ន្ធសង្គមដូចជា…
Read More » -
រដ្ឋអំណាចថ្មីនៅហ្ស៊័កហ្ស៊ី ត្រៀមស្តារឡើងវិញទំនាក់ទំនងជាមួយរុស្ស៊ី
គោលជំហរនេះ ត្រូវបានប្រកាស ដោយលោក Ivanishvili ជាមេដឹកនាំ “សម្ព័ន្ធ ៨ បក្សប្រឆាំង” នៅហ្ស័កហ្ស៊ី ក្រោមឈ្មោះថា “សុបិនហ្សកហ្ស៊ី” ដែល ក្នុងការបោះឆ្នោតសភាថ្ងៃ១តុលាកន្លងទៅចេះឈ្នះលើបក្សកាន់អំណាច របស់លោកប្រធានាធិបតី Saakashvili ប៉ុន្តែ គាត់លំអិតថា ទន្ទឹមនេះ ហ្សកហ្ស៊ី នឹងនៅតែ…
Read More » -
មូលនិធិរូបិយវត្ថុអន្តរជាតិ ដាស់ចិនពីជម្លោះដែនដី ឱ្យមកគិតគូរពីកំណើនសេដ្ឋកិច្ច
ជម្លោះដែនដីចិននិងជប៉ុនមិនបានធូរស្បើយទេ! នៅថ្ងៃពុធនេះ នាវារដ្ឋាភិបាល ចិន បីគ្រឿងបានធ្វើដំណើរជាថ្មីទៀត ទៅកាន់ដែនទឹកត្រង់ម្តុំប្រជុំកោះមាន ជម្លោះ សេនកាគូ ឬទាវយូ។ ជម្លោះដែនដី ដែលទំនងជាបុព្វហេតុនាំឱ្យធនា គារធំៗរបស់ចិនប្រកាសធ្វើពហិការមិនទៅចូលរួមជំនួបប្រជុំប្រចាំឆ្នាំអង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ (FMI) និងធនាគារពិភពលោក នៅទីក្រុងតូក្យូ សប្តាហ៍ ក្រោយ។ ក្នុងបរិបទបែបនេះ អគ្គនាយិកា…
Read More » -
ជោគវាសនាមិនជាក់លាក់របស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung
គណបក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាចបានបើកសម័យប្រជុំពេញ អង្គដោយបិទទ្វាររយៈពេលពីរសប្តាហ៍។ជំនួបប្រជុំបក្សដែលទំនងជាមានពិភាក្សា លើ ជោគវាសនានៃតួនាទីនាយករដ្ឋមន្ត្រី ង្វៀន តាន់ហ្ស៊ុង ដែលរងការរិះគន់ យ៉ាងខ្លាំងក្នុងការដឹកនាំប្រទេសឱ្យជួបវិបត្តិសេដ្ឋកិច្ច ប៉ុន្តែជាឱកាសល្អ ដែលគូប្រជែងនយោបាយចង់ឆ្លៀតចាប់ឱ្យបាន។ មានអាយុ៦២ឆ្នាំ លោក ង្វៀន តាន់ហ្ស៊ុង បានត្រូវគណបក្សកុម្មុយនិស្ត ផ្តល់ទំនុកចិត្តឱ្យដឹកនាំរដ្ឋាភិបាលអាណត្តិទីពីរ(៥ឆ្នាំ)កាលពីដើមឆ្នាំ ២០១១។ ប៉ុន្តែពេលនេះ បើយោងតាមអ្នកវិភាគ លោកអាចខ្ទាតចេញពីអំណាចជាងពេល…
Read More » -
ប៉ូលិសចាប់ជនល្មើសដុតបំផ្លាញវត្តព្រះពុទ្ធក្នុងប្រទេសបង់ក្លាដេស
ប៉ូលិសប្រទេសបង់ក្លាដេសឲ្យដឹងថា ខ្លួនបានចាប់មនុស្សជិត៣០០នាក់ បន្ទាប់ ពីហ្វូងសាសនិកឥស្លាម វាយប្រហារលើវត្តនិងផ្ទះរបស់ពុទ្ធសាសនិកជាច្រើន ដែលជាអ្វី ដែលមេដឹកនាំពុទ្ធសាសនា ថ្កោលទោសថា ជាអំពើហិង្សាដ៏អាក្រក់ បំផុតប្រឆាំងនឹងសហគមន៍ ចាប់តាំងពីប្រទេសនេះ ទទួលបានទទួលឯករាជ្យមក។ ប៉ូលិសឲ្យដឹងបន្ថែមទៀតថា វត្តអារាម ១១កន្លែងរងការដុតកម្ទេច ចំណែក ឯ៧កន្លែងទៀត រងការខូចខាត ឬបានគេចូលរុករើ កកាយ…
Read More » -
ពលរដ្ឋតៃវ៉ាន់អាចចូលទៅអាម៉េរិកបាន៩០ថ្ងៃដោយមិនបាច់សុំទិដ្ឋាការ
សហរដ្ឋអាម៉េរិក បានដាក់បញ្ចូលដែនកោះតៃវ៉ាន់ទៅក្នុងចំណោមប្រទេសដែល ទទួលបានកម្មវិធីលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញទេសចរឲ្យធ្វើដំណើរមកប្រទេស ខ្លួន។ តៃវ៉ាន់ ជាសមាជិកទី ៣៧ ដែលទទួលបានកម្មវិធីដែលអនុញ្ញាតឲ្យពលរដ្ឋតៃវ៉ាន់ អាចចូលប្រទេសអាម៉េរិកបាន ដោយមិនបាច់មានទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈ ពេល ៩០ថ្ងៃ។ ក្រុងវ៉ាស្ហ៊ីងតោនឲ្យដឹងថា ការផ្តល់សិទ្ធិនេះ គឺដើម្បីបញ្ជាក់ពីទំនាក់ទំនងដ៏ជិត ស្និទ្ធផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាមួយនឹងតៃវ៉ាន់៕ (Radio Australia)
Read More » -
អតីតប្រធានាធិបតីហ្វ៊ីលីពីន Joseph Estrada ឈរឈ្មោះសម្រាប់តំណែងចៅហ្វាយក្រុងម៉ានីល
អតីតប្រធានាធិបតីហ្វ៊ីលីពីនធ្លាក់ពីដំណែងលោក Joseph Estrada បានដាក់ពាក្យ សុំឈរឈ្មោះជាចៅហ្វាយក្រុងម៉ានីល។ បន្ទាប់ពីធ្លាក់ចេញពីតំណែងមកអតីតមេដឹកនាំអាយុ៧៥ឆ្នាំរូបនេះត្រូវតុលាការផ្តន្ទា ទោសពីបទកេងបន្លំ ប៉ុន្តែក្រោយមកបានទទួលការលើកលែងទោស។ លោក Joseph Estrada បានដាក់ពាក្យឈរឈ្មោះជាមួយនឹងការបេក្ខជនរាប់ពាន់ នាក់ផ្សេងទៀត សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដោយរួមទាំង ប្រកួតប្រជែងជាមួយនឹងចៅហ្វាយក្រុងកំពុងកាន់តំណែងលោក Alfredo Lim ដែលជា អតីតមេប៉ូលិសក្រុងម៉ានីលផងដែរ។ អ្នកវិភាគ…
Read More » -
ប្រមុខការទូតស៊ីរីបានចោទបារំាង និងអាមេរិកពីបទបានគំាទ្រក្រុមភេរវជន
នៅថ្ងៃបិទមហាសន្និបាតអង្គការសហប្រជាជាតិទី១តុលាម្សិលមិញ លោករដ្ឋ មន្រ្តីក្រសួងការបរទេសស៊ីរី Walid Mouallem បានចោទប្រទេសមួយចំនួនរួមមាន៖ បារំាងសហដ្ឋអាមេរិក តួកគី និងប្រទេសអារ៉ាប៊ីសាអូឌីត ពីបទបានជួយគំាទ្រ ក្រុមភេរវ ជននៅក្នុងប្រទេសស៊ីរី។ យោងតាមលោក Walid Mouallem ទីក្រុង ប៉ារីសនិងទីក្រុងវ៉ាស៊ីនតោនបានជួយឧបត្ថម្ភជាប្រាក់ និងបំពាក់អាវុធឲ្យក្រុម ឧទ្ទាម។ គឺនៅក្នុងវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី…
Read More »