ព័តមានអន្តរជាតិ
-
បទអត្ថាធិប្បាយរបស់កាសែតប្រជាជនចិន៖គួរប្រុងប្រយ័ត្នចំពោះការងើបឡើងវិញនៃយោធានិយមជប៉ុន
Cambodia News កាសែតប្រជាជនចិនបានចេញផ្សាយបទអត្ថាធិប្បាយក្រោមចំណងជើងថា គួរប្រុងប្រយ័ត្នចំពោះការងើបឡើងវិញនៃយោធានិយមជប៉ុន ។ នាពេលថ្មីៗកន្លងទៅនេះ សារមន្ទីររំលឹកជនរួមជាតិដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលរបស់កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិននៅក្រុងណានជីង បានបញ្ចេញឯកសារប្រវតិ្តសាស្ត្រនិងវត្ថុបុរាណ ដែលប្រមូលបាននៅឆ្នាំ២០២៥ ។ ក្នុងលិខិតរបស់ទាហានជប៉ុនដែលឈ្លានពានប្រទេសចិនបានសរសេរជូនចំពោះឪពុក បានពិពណ៌នាអំពីហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីងដោយទឹកចិត្តសប្បាយរីករាយដូចជាការលេងល្បែងកម្សាន ប្រការនេះបានលាតត្រដាងនូវភាពឃោរឃៅរបស់យោធានិយមដែលគ្មានមនុស្សធម៌ ។ នាពេលថ្មីៗកន្លងទៅនេះ បណ្ណសារអំពីការទម្លាក់គ្រាប់បែកបរិមាណូនៅក្រុង Nagasaki របស់ជប៉ុនបានលើកឡើងផែនការផ្លាស់ប្តូរការមុខមាត់នៃឯកសារសម្រាប់ដាក់តាំង ដោយចង់កែប្រែ…
Read More » -
ហេតុអ្វីបានជាលោក Xi Jinping បានលើកឡើងនូវសំណួររបស់លោក Huang Yanpei នៅផ្ទះរូងភ្នំជាពិសេស ?
Cambodia News ការសម្រេចនូវក្តីបំណងដ៏ប្រពៃគឺជារឿងដ៏លំបាក ។ ជាង ៨០ ឆ្នាំមុន អ្នកចូលចិត្តប្រវត្តិសាស្ត្រពីររូបអង្គុយក្នុងផ្ទះរូងភ្នំដែលជាលំនៅដ្ឋាន
Read More » -
តំណាងចិនដាស់តឿនឱ្យជប៉ុនពិចារណានិងកែតម្រូវកំហុសរបស់ខ្លួន
Cambodia News ខណៈពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការគ្រប់គ្រងដោយផ្អែកលើច្បាប់នៃអន្តរជាតិនៅថ្ងៃទី២៦ខែមករា លោកFu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានដាស់តឿនឱ្យជប៉ុនពិចារណាឡើងវិញពីកំហុសឆ្គងនិងលុបចោលពាក្យសម្តីខុសឆ្គងលោកស្រីSanae Takaichiនាយករដ្ឋមន្ត្រីជប៉ុនទាក់ទងបញ្ហាតៃវ៉ាន់។ លោកFu Cong បានថ្លែងថា ថ្មីៗនេះ លោកស្រីSanae Takaichiនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើផ្ទុយពីចរន្តនៃប្រវត្តិសាស្ត្រ ដោយផ្សារភ្ជាប់បញ្ហាតៃវ៉ាន់ជាមួយ”ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត”របស់ជប៉ុនយ៉ាងកម្រោល ហើយបញ្ចេញសញ្ញាខុសឆ្គងថា ប្រហែលនឹងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ព្រមទាំងបដិសេធមិនព្រមលុបចោលពាក្យសម្តីដ៏ខុសឆ្គងនេះ។ លោកFu Congបានលើកឡើងថា ការវិលត្រឡប់របស់តៃវ៉ាន់ចូលប្រទេសចិនវិញ…
Read More » -
បទវិភាគ៖ ប្រទេសចិនបាននិងកំពុងក្លាយជាដៃគូកិច្ចសន្ទនានិងសហប្រតិបតិ្តការរបស់ប្រទេសនានាកាន់តែច្រើនឡើងៗ
Cambodia News ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចសន្ទនារវាងពិភពលោកនិងប្រទេសចិនមានភាពមមាញឹក ។ ១០ថ្ងៃមុន លោក Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ហើយបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការជាច្រើន ។ បន្ទាប់មក ក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស អ្នកផងទាំងពួងបាននាំគ្នាពិភាក្សាអំពី “ឱកាសចិន” ហើយសម្គាល់ឃើញថា ការធ្វើកិច្ចសន្ទនាជាមួយចិនមានសារសំខាន់ជាងពេលណាៗទាំងអស់ ។…
Read More » -
កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទី២
Cambodia News ថ្ងៃទី ២៥ខែមករា កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦»របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី២ដោយរលូន ។ កម្មវិធីសម្តែងទាំងអស់បានប្រព្រឹតិ្តទៅយ៉ាងរលូន និងមានរបៀបរៀបរយ ដែលបានបង្ហាញឱ្យឃើញនូវបរិយាកាសដ៏សប្បាយរីករាយ សិរីមង្គលនិងភាពកក់ក្តៅក្នុងគ្រាជួបជុំគ្រួសារ ។ ក្រុមអ្នកដឹកនាំការសម្តែងនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងធ្វើការសម្រិតសម្រាំងកម្មវិធីសម្តែង ការដាក់បញ្ចូលបច្ចេកវិទ្យា និងការរចនាឆាកសម្តែងជាដើម ខិតខំប្រឹងប្រែងដើម្បីនាំមកនូវ “រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជន” ដែលមានភាពស្និទ្ធស្នាលនឹងជីវភាពរស់នៅរបស់ប្រជាជន ។ រំពឹងទុកថា នៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន…
Read More » -
ការស្ទង់ប្រជាមតិរបស់ CGTN បង្ហាញថា GDP របស់ចិនដែលមានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិនបង្ហាញថា ប្រទេសចិនក្លាយជាប្រទេសដែលមានភាពប្រាកដប្រជាធំបំផុតនៅក្នុងពិភពលោកដែលមិនមានភាពប្រាកដប្រជា
Cambodia News ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនប្រចាំឆ្នាំ២០២៥ មានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៥% បើធៀបបៀបនឹងឆ្នាំ២០២៤បើគិតតាមតម្លៃថេរ។ សមិទ្ធផលនៃសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៥ បាននាំមកនូវទំនុកចិត្តបន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដែលនៅតែមានភាពទន់ខ្សោយ។ សេដ្ឋកិច្ចមានភាពធន់បានបង្កើនជំនឿចិត្ត ហើយការធ្វើបរិវត្តកម្មនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី។ សក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនបានបន្តកើនឡើង! តាមលទ្ធផលនៃការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិតនៅជុំវិញពិភពលោកដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN…
Read More » -
បទវិភាគ៖និន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ
Cambodia News ពេលថ្មីៗនេះ លោក Kang Yi ប្រធានរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា “បើមើលពីពេញមួយឆ្នាំនៃឆ្នាំ ២០២៦ អាចឃើញថា លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ និន្នាការជាទូទៅស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិនក៏មិនបានកែប្រែដែរ ហើយចិនមានមូលដ្ឋាននិងមានលក្ខខណ្ឌក្នុងការរក្សាឱ្យសេដ្ឋកិច្ចដំណើរការទៅរកស្ថិរភាពនិងភាពល្អប្រសើរ” ។ តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៩ ខែមករាបានបង្ហាញថា ទំហំផលិតផលក្នុងស្រុកសរុប(GDP)ឆ្នាំ ២០២៥ មានចំនួន…
Read More » -
បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង
Cambodia News “ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា។ ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត…
Read More » -
ក្រសួងការបរទេសចិន៖ប្រទេសចិននិងកម្ពុជាទទួលបានលទ្ធផលយ៉ាងលេខធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន
Cambodia News ថ្ងៃទី១៩ ខែមករា លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន។មានអ្នកសារព័ត៌មានបានលើកសំណួរស្តីពីស្ថានការណ៍នៅកម្ពុជា។ លោកGuo Jiakunបានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋចិនក្រៅប្រទេស។មួយរយៈពេលកន្លងមកនេះ ប្រទេសចិននិងកម្ពុជាបានសហការគ្នាយ៉ាងសកម្ម និងទទួលបានលទ្ធផលយ៉ាងលេចធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិងកំពុងរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយភាគីកម្ពុជាដើម្បីអនុវត្តការងារពាក់ព័ន្ធ៕
Read More » -
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយរដ្ឋបាលទេសចរណ៍កាណាដា
Cambodia News ថ្ងៃទី១៥ខែមករា ក្នុងឱកាសដែលលោកCarneyនាយករដ្ឋមន្រ្តីកាណាដាបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោកស្រីJennifer May ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិនបានចុះហត្ថលេខាលើ«លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដា»នៅក្រុងប៉េកាំង។ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរបានអញ្ជើញជាសាក្សីក្នងុពិធីចុះហត្ថលេខា។ រដ្ឋបាលទេសចរណ៍កាណាដាគឺជាស្ថាប័នឯកទេសដែលរដ្ឋាភិបាលកាណាដាបង្កើតឡើងដើម្បីជំរុញយ៉ាងពេញទំហឹងនូវការអភិវឌ្ឍវិស័យទេសចរណ៍របស់កាណាដា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដាបានពិគ្រោះពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនងជាលក្ខណៈយន្តការដើម្បីជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរចិននិងកាណាដា ក៏ដូចជារួមចំណែកជាកម្លាំងដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាពនិងជានិរន្តរភាព៕
Read More »