ព័តមានអន្តរជាតិ
-
ប្រទេសចិនប្រហារជីវិតទណ្ឌិតដែលបានសម្លាប់អ្នកនេសាទចិននៅឆ្នាំ២០១១
នៅ ថ្ងៃនេះ ប្រទេសចិននឹងធ្វើការប្រហារជីវិតដោយការចាក់ថ្នាំទៅលើទណ្ឌិត Naw Kham ជាមេក្លោងរត់ពន្ធថ្នាំញៀននៅភូមា និងបក្សពួកបីនាក់ទៀត ដែលបានសម្លាប់អ្នកនេសាទចិនចំនួន ១៣នាក់កាលពីឆ្នាំ២០១១។
Read More » -
ការបោះឆ្នោតនៅ ហ្ស៊ីមបាវេ ទំនងជាមិនអាចកើតមាននៅខែមីនាទេ
ទំនាស់ ស្តីពីសំណើររដ្ឋធម្មនុញ្ញថ្មីមួយរបស់ប្រទេសហ្ស៊ីមបាវេ (Zimbabwe) កំពុងតែកាត់បន្ថយឳកាស ដែលរដ្ឋាភិបាលនឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការក្នុងការរៀប ចំការបោះឆ្នោតជាតិនៅត្រឹមថ្ងៃទី៣១ ខែមីនា។ ដូច ដែល Sebastian Mhofu រាយការណ៍សម្រាប់វីអូអេ ពីទីក្រុង ហារារី (Harare) រដ្ឋា ភិបាលឯកភាពជាតិមិនអាចព្យាករណ៍ថាតើពេលណាដែលប្រទេសនេះនឹងមាន រដ្ឋធម្មនុញ្ញថ្មីនោះទេ។
Read More » -
អ៊ីរ៉ង់មានឆន្ទៈក្នុងការបន្តការចរចាស្តីអំពីកម្មវិធីនុយក្លេអ៊ែរដោយសារតែមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំង
ប្រទេស អ៊ីរ៉ង់ (Iran) ថ្លែងថា ប្រហែលជានៅចុងខែនេះ ខ្លួននឹងត្រៀមខ្លួនវិលត្រឡប់ទៅរកការចរចាជាមួយប្រទេសមហាអំណាច ធំៗរបស់ពិភពលោក ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
Read More » -
រាជរដ្ឋាភិបាលថៃចង់ជួបជជែកជាមួយក្រុមឧទ្ទាមនៅប៉ែកខាងត្បូងក្នុងប្រទេសម៉ាឡេស៊ី
នៅថ្ងៃពុធ ទី២៧ កុម្ភៈនេះ អ្នកទទួលខុសត្រូវជាន់ខ្ពស់ថៃម្នាក់បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលក្រុងបាងកកចង់រៀបចំកិច្ចប្រជុំសន្តិភាពមួយជាមួយ ក្រុមឧទ្ទាមថៃអ៊ីស្លាមអ្នកទាមទារផ្តាច់ទឹកដីនៅតំបន់ប៉ែកខាងត្បូង ប្រទេសថៃ។ គម្រោងរៀបចំជំនួបចរចាសន្តិភាពនេះនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង កូឡា ឡំាពួរ ប្រទេសម៉ាឡេស៊ី។ ម្យ៉ាងទៀត ជំនួបចរចាជាមួយក្រុមឧទ្ទាមគ្រោងនឹងរៀបចំឡើង ចំពេលដែលអំពើហិង្សានៅតំបន់ប៉ែកខាងត្បូងបានកើតមានច្រើនដងក្នុង រយៈពេលប៉ុន្មានខែចុងក្រោយនេះ។
Read More » -
គ្រិស្តបរិស័ទបានទះដៃអបអរសាទរវត្តមានចុងក្រោយរបស់សម្តេចប៉ាប Benoît ទី១៦
នៅថ្ងៃពុធ ទី២៧ កុម្ភៈនេះ មានគ្រិស្តបរិស័ទជាង ១០ម៉ឺននាក់បានមកជួបជុំគ្នានៅទីលាន Saint-Pierre ក្នុងបុរីវ៉ាទីកង់ ប្រទេសអ៊ីតាលីដើម្បីសម្តែងគារវកិច្ចចុងក្រោយចំពោះសម្តេចប៉ាប Benoît ទី១៦ ក្នុងនាមជាប្រមុខសាសនាកាតូលិក។ នៅពេលព្រះអង្គបានបង្ហាញខ្លួននៅមាត់បង្អូចនៃបន្ទប់ស្នាក់នៅរបស់ ព្រះអង្គក្នុងបុរីវ៉ាទីកង់ ក្រុមគ្រិស្តបរិស័ទបាននំាគ្នាទះដៃអបអរសាទរយ៉ាងទ្រហឹងអឹងកង។ វត្តមានចុងក្រោយរបស់សម្តេចប៉ាប Benoît ទី១៦ បានធ្វើឡើង មួយថ្ងៃ មុនព្រះអង្គលាឈប់ពីប្រមុខសាសនាកាតូលិកជាផ្លូវការនៅថ្ងៃ…
Read More » -
ម៉ូស្គូនិងវ៉ាស៊ីនតោនឯកភាពគ្នាចំពោះដំណោះស្រាយវិបត្តិរ៉ាំរ៉ៃនៅស៊ីរី
នេះជាលទ្ធផលនៃជំនួបរវាងប្រមុខ ការទូតរុស្ស៊ីលោក Serguei Lavrov និងសមភាគីអាមេរិកលោក John Kerry ដែលបានពន្យារទៅល្ងាចម្សិលមិញ អស់២ម៉ោងជាប់ នៅឯស្ថានទូតរុស្ស៊ីក្នុងក្រុងប៊ែរឡាំង។ គោលជំហររួមនេះ គឺនៅត្រង់ម្ខាងៗ ប្រើឥទ្ធិពលខ្លួន បញ្ចុះបញ្ចូលយ៉ាងណា លុះទាល់តែរដ្ឋាភិបាលក្រុងដាម៉ាស និងភាគីប្រឆាំងនៅស៊ីរីសុខចិត្តអង្គុយចរចានឹងគ្នាទៅ។
Read More » -
សមត្ថកិច្ចអូស្ត្រាលីចាប់បានគ្រឿងញៀន៥៨៥គីឡូក្រាមមកពីប្រទេសចិន
មន្រ្តីគយ និង ប៉ូលិសអូស្ត្រាលីបានស្ទាក់រារាំងការនាំចូលគ្រឿងញៀនដ៏ច្រើន សន្ធឹកសន្ធាប់មួយ ដោយចាប់បានគ្រឿងញៀន ដែលគេហៅថាទឹកកកក្នុងចំនួន យ៉ាងច្រើនសម្បើម ។
Read More » -
ក្រុមអ្នកស្វែងសុំសិទ្ធិជ្រកកោនភូមាជាង១០០ នាក់ ត្រូវបានក្រុមអ្នកនេសាទជួយសង្រ្គោះ
ក្រុមអ្នក ស្វែងសុំសិទ្ធិជ្រកកោនជនជាតិ Rohingya ដែលមកពីប្រទេសភូមាជាង១០០ នាក់ ត្រូវបានក្រុមអ្នកនេសាទសង្រ្គោះជីវិតនៅពេលដែលពួកគេបាន អណ្តែតតាមទូកឈើនៅក្នុងសមុទ្រភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។
Read More » -
នាយករដ្ឋមន្រ្តីអូស្ត្រាលីបារម្ភពីគោលនយោបាយអន្តោប្រវេសន៍របស់បក្សប្រឆាំង
លោកស្រី Julia Gillard នាយករដ្ឋមន្រ្តីអូស្ត្រាលីមានប្រសាសន៍ថា លោកស្រីមានការខ្វាយខ្វល់យ៉ាងខ្លាំងដោយសារបក្សប្រឆាំងមានបំណង ពង្រីកកម្មវិធីផ្ដល់ទិដ្ឋាការលេខ៤៥៧ ដែលអនុញ្ញាតឲ្យនាំនិយោជិតបរទេសមកធ្វើការនៅក្នុងប្រទេស អូស្រ្តាលី ។
Read More » -
អ៊ីតាលីទ័លច្រកក្នុងការបង្កើតរដ្ឋាភិបាល
រដ្ឋាភិបាលថ្មីរបស់អ៊ីតាលី ប្រហែលជាពិបាកនឹងបង្កើតអោយចេញជារូបរាងណាស់។ គណបក្សប្រជាធិបតេយ្យឆ្វេងនិយម របស់លោក Pier Luigi Bersani បានទទួលជោគជ័យក្នុងសភា ជាមួយនឹងសម្លេងឆ្នោតជិត៣០% ប៉ុន្តែមិនបានទទួលសម្លេងឆ្នោតគ្រប់គ្រាន់ដើម្បីកាន់កាប់ ព្រឹទ្ធសភានោះទេ។
Read More »