ព័តមានអន្តរជាតិ
-
ក្រុមប្រទេស ៥ បូក ១សន្យាបន្ធូរបន្ថយទ័ណ្ឌកម្មប្រឆំាងអ៊ីរ៉ង់
នៅថ្ងៃអង្គារ ទី២៦ កុម្ភៈនេះ ក្រុមប្រទេស ៥ បូក ១ ទទួលបន្ទុកការចរចាលើសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ផ្តើមកិច្ចប្រជុំ របស់ខ្លួននៅក្នុងទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន។ ក្រុមប្រទេស ៥ បូក ១ រួមមាន សហរដ្ឋអាមេរិក បារំាង អង់គ្លេស រុស្ស៊ី ចិន…
Read More » -
កូរ៉េខាងត្បូងចេញកម្មវិធីសិក្សាលើប្រជុំកោះ Dokdo កោះជម្លោះជាមួយជប៉ុន
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារនេះថា នឹងដាក់បញ្ចូលកម្មវិធីសិក្សាស្តីពីប្រជុំកោះDokdo កោះជម្លោះជាមួយជប៉ុន អោយដល់សិស្សានុសិស្សកូរ៉េ ចាប់ពីឆ្នាំនេះទៅ។ សិស្សនៅកូរ៉េខាងត្បូង ត្រូវតែរៀនពីប្រជុំកោះដូកូនេះជាដាច់ខាត។ គួររំលឹកថា ប្រជុំកោះDokdo គ្មានមនុស្សនៅ ស្ថិតនៅសមុទ្រភាគខាងកើត ហើយកូរ៉េខាងត្បូងនិងជប៉ុន តែងតែឈ្លោះគ្នាដណ្តើមបូរណភាពដែនកោះនេះ រៀងៗខ្លួន។
Read More » -
ចិនទទួលបាននាវាចម្បាំងទំនើបថ្មីមួយគ្រឿង
កងទ័ពជើងទឹករបស់ចិនបានទទួលនូវនាវាចម្បាំងថ្មីមួយគ្រឿងទៀត នៅក្នុងខណៈពេលដែលជម្លោះដែនទឹកនៅតែបន្ដកើតមានជាមួយនឹងប្រទេស ជិតខាង។
Read More » -
ស្រីលង្កាបដិសេធចំពោះការចោទថាទាហានខ្លួនប្រព្រិត្ដសកម្មភាពរំលោភ និងធ្វើទារុណកម្ម
លោក ឧត្ដមនាវី Thisara Samarasinghe ស្នងការជាន់ខ្ពស់នៃប្រទេសស្រីលង្កាប្រចាំនៅប្រទេសអូស្រ្ដាលីបាន បដិសេធចំពោះការអះអាងជាច្រើនដែលថា ប្រទេសស្រីលង្កានៅតែបន្ដប្រើវិធីរំលោភសេពសន្ថវៈ និងការធ្វើទារុណកម្មប្រឆាំងនឹងជនដែលគេសង្ស័យថា ជាអ្នកគាំទ្រក្រុមបះបោរខ្លាទមិឡ អស់ពេល៤ឆ្នាំក្រោយពេលដែលប្រទេសនេះលែងមានសង្រ្គាមស៊ីវិលតទៅ ទៀត។
Read More » -
ការប្ដូរម៉ោងរៀននៅសាលាអាចកាត់បន្ថយអត្រាក្មេងស្រីមានផ្ទៃពោះ
បើ តាមការឲ្យដឹងពីអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មរបស់អាម៉េរិក ការផ្លាស់ប្ដូរពេលម៉ោងនៃការសិក្សារបស់សិស្សអាចជួយកាត់បន្ថយ អត្រានៃការដែលសិស្សស្រីក្មេងៗមានផ្ទៃពោះ។
Read More » -
កូរ៉េខាងជើងគំរាមកម្ទេចកងទ័ពអាមេរិកបើហ៊ានធ្វើសមយុទ្ធនៅកូរ៉េខាងត្បូង
ជិតមួយសប្តាហ៍ មុនពេលកងទ័ពអាមេរិក និងកូរ៉េខាងត្បូងបើកធ្វើសមយុទ្ធទ្រង់ ទ្រាយធំ ប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើរយៈពេល ២ខែ ពីខែមីនា ដល់ខែមេសា កូរ៉េខាងជើងបានប្រកាសគំរាម កាលពីថ្ងៃសៅរ៍ម្សិលមិញថា “នឹងកម្ទេចកងទ័ពអាមេរិក” ប្រសិនបើពួកគេហ៊ានចូលរួមធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងនេះមែន។ ក្នុងពេលជាមួយគ្នានេះ បណ្តាញសារព័ត៌មានអាមេរិកបានចុះផ្សាយថា មន្រ្តីរដ្ឋាភិបាលអាមេរិកធ្លាប់បានធ្វើដំណើរដោយសម្ងាត់ទៅកាន់កូរ៉េ ខាងជើង ដល់ទៅ ២លើក ដើម្បីព្យាយាមសម្រុះសម្រួលទំនាក់ទំនងជាមួយរបបកុម្មុយនិស្តព្យុងយ៉ាង។
Read More » -
លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានថាសហរដ្ឋអាម៉េរិកអាចនឹងធ្លាក់ក្នុងភាពវឹកវរ
លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានថាសហរដ្ឋអាម៉េរិកអាចនឹងធ្លាក់ ក្នុងភាពវឹកវរប្រសិនបើមានការកាត់បន្ថយថវិកាជាតិជាបន្ត បន្ទាប់នៅថ្ងៃសៅរ៍នេះ ទេនោះ។
Read More » -
សង្រ្គាមយ៉ាងយូរបំផុតរបស់សហរដ្ឋអាមេរិក នៅតែជាបញ្ហាគន្លឹះសម្រាប់លោក អូបាម៉ា
ការបញ្ចប់សង្រ្គាមនៅក្នុងប្រទេស អាហ្វកានីស្ថាន (Afghanistan) នឹងនៅតែជាបញ្ហាគោលនយោបាយការបរទេសដ៏ចម្បងមួយ ដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) កំពុងប្រឈមមុខ ក្នុងអំឡុងអណត្តិទីពីរនៃការកាន់តំណែងរបស់លោក។
Read More » -
អតីតមន្រ្តីសហរដ្ឋអាមេរិក វាយតម្លៃអំពីចក្ខុវិស័យសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា
ការចរចារសម្រាប់សន្តិភាពយូរអង្វែងរវាង អ៊ីស្រាអែល (Israel) និង ប៉ាលេស្ទីន (Palestine) ត្រូវបានជាប់គាំងអស់រយៈពេល ជាងពីរឆ្នាំមកហើយ។ នៅក្នុងរបាយការណ៍មកពីរដ្ឋធានីវ៉ាស៊ីនតោន (Washington) អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់វីអូអេ អង់ដ្រេ ដេនេសនឺរ៉ា (André de Nesnera) បាននិយាយជាមួយអតីតមន្រ្តីជាន់ខ្ពស់ចំនួនបីររូបរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក អំពីលទ្ធភាពក្នុងការស្តារឡើងវិញនូវដំណើរការសន្តិភាព។
Read More » -
រឿងក្តីផ្ទុះគ្រាប់បែកត្រូវបានបើកឡើងវិញប្រឆាំងនឹងអ្នកនិពន្ធជាតិ ទួកគី
ប្រទេសទួកគី (Turkey) កំពុងប្រឈមមុខទៅនឹងការដាក់សម្ពាធកាន់តែខ្លាំងឡើងពីខាងក្នុង ប្រទេសនិងអន្តរជាតិ ទាក់ទងនឹងការបើកឡើងវិញនូវរឿងក្តីផ្ទុះគ្រាប់បែក ប្រឆាំងទៅលើអ្នកនិពន្ធនិងជាអ្នកសង្គមវិទ្យា លោកស្រី ភីណា សេឡេក (Pinar Selek)។ រឿងក្តីនេះបានក្លាយជាចំណុចស្នូលនៃការព្រួយ បារម្ភដែលកំពុងបន្តទៅលើប្រព័ន្ធតុលាការរបស់ទួកគី បើទោះជាមានការកែ ទម្រង់ អស់រយៈពេលមួយទសវត្សរ៍មកហើយក៏ដោយ។ Dorian Jones រាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល (Istanbul)។
Read More »