ព័តមានអន្តរជាតិ
-
កូរ៉េខាងត្បូងទទួលយកសំណើសុំបើកកិច្ចចរចាផ្លូវការរបស់កូរ៉េខាងជើង
កូរ៉េខាងត្បូងបានឆ្លើយតបជាវិជ្ជមាន ទៅនឹងសំណើរបស់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ ដែលសុំបើកកិច្ចចរចាជាផ្លូវការ ទៅលើបញ្ហាសំខាន់ៗមួយចំនួន ដែលក្នុងនោះ រួមមានការបើកឲ្យដំណើរការឡើងវិញ នូវតំបន់ឧស្សាហកម្មកែស៊ុងផងដែរ។
Read More » -
អាមេរិក៖ ចិន និងឥណ្ឌា នៅតែទិញប្រេងពីអ៊ីរ៉ង់ដែលផ្គើនទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ
អាមេរិកបញ្ជាក់សាជាថ្មីថា ក្រុងប៉េកាំង និង ញូដែលី នៅតែទទួលទិញប្រេងពីប្រទេសអ៊ីរ៉ង់ដដែល បើទោះបីជាសហគមន៍អន្តរជាតិកំពុងដាក់គំនាបដល់រដ្ឋាភិបាលអ៊ីស្លាមនេះ ក្នុងលក្ខខណ្ឌបញ្ឈប់ផលិតកម្មវិធីអាវុធនុយក្លេអ៊ែរក៏ដោយ។
Read More » -
អូស្រ្តាលីជំរុញការអនុម័តច្បាប់ទប់ស្កាត់ការគេងប្រវ័ញក្នុងការផ្តល់ទិដ្ឋាការការងារឲ្យជនបរទេស
រដ្ឋាភិបាលអូស្រ្តាលី កំពុងតែជំរុញឲ្យមានការអនុម័តច្បាប់ដើម្បីបង្ករាទៅលើអ្វីដែល គេពិពណ៌នាថាការសាយភាយការគេងប្រវ័ញក្នុងការផ្តល់ទិដ្ឋាការ សម្រាប់ធ្វើការនៅអូស្រ្តាលីទៅឲ្យជនបរទេស។
Read More » -
លោកស្រី Aung San Suu Kyi ប្រកាសឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី
មេដឹកនាំគណបក្សប្រឆាំងនៅប្រទេស មីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានប្រកាសពីចេតនារបស់ខ្លួន ក្នុងការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ។
Read More » -
អ្នកជំងឺកំណកកោសិកាទទួលប្រយោជន៍ពីប្រេងខ្លាញ់ត្រី និង Omega 3 ខ្ពស់
ការស្រាវជ្រាវថ្មីមួយរបស់ប្រទេស អូស្ត្រាលី បានបង្ហាញថា អ្នកជំងឺដែលទទួលរងការបំផ្លាញប្រព័ន្ធប្រសាទទាក់ទងនឹងការកករឹង កោសិកាខួរក្បាលឬសរសៃខ្នង (Multiple Sclerosis) អាចទទួលប្រយោជន៍បាន ពីអាហារដែលមានប្រេងខ្លាញ់ត្រីខ្ពស់ និងការទទួលទានបន្ថែមគ្រាប់ថ្នាំ Omega ៣។
Read More » -
កូរ៉េខាងជើងសុំចរចាជាមួយកូរ៉េខាងត្បូងដើម្បីបើកតំបន់ឧស្សាហកម្មរួមគ្នាឡើងវិញ
នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានសុំចរចាឡើងវិញជាមួយកូរ៉េខាងត្បូង ដើម្បីបើកតំបន់សេដ្ឋកិច្ចពិសេសរួមគ្នារវាងប្រទេសទាំងពីរឡើងវិញ។ តំបន់សេដ្ឋកិច្ចរួមគ្នាឈ្មោះ Kaesongត្រូវបានបិទទ្វារបន្ទាប់ពីមានភាពតានតឹងរវាងប្រទេសបងប្អូន គូសត្រូវទាំងពីរ។ ប្រធានបទស្តីពីការជួបជុំគ្រួសារកូរ៉េដែលបានបែកគ្នាក្នុងសង្គ្រាម កូរ៉េក៏ជារបៀបវារៈសំខាន់មួយដែរ។
Read More » -
នឹងមានសង្រ្គាមពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងចិន?
ប្រទេសចិនបានវាយបក វិញ ទៅនឹងចំណាត់ការដៃដែករបស់សហភាពអឺរ៉ុប ដែលគ្រោងនឹងយកពន្ធបន្ថែមទៅលើផលិតផលចិន ដែលនាំចូលទៅអឺរ៉ុប។ នៅក្នុងសេចក្តី ប្រកាសព័ត៌មាន ចេញ ផ្សាយ នៅថ្ងៃពុធនេះ ក្រសួងពាណិជ្ជកម្មចិនឆ្លើយបកទៅវិញថា ចិនវិញនឹងចាប់ផ្តើមស៊ើប អង្កេត លើករណីលក់បង្ខូចថ្លៃនៃផលិតផលស្រាដែលនាំចូលមកពីសហភាពអឺរ៉ុប។
Read More » -
១០០ថ្ងៃនៃការកាន់កាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងរបស់លោកស្រីប៉ាក់ គុនហេ
ថ្ងៃអង្គារ ទី៤ ខែមិថុនានេះ ជាខួបគម្រប់ ១០០ថ្ងៃគត់នៃការឡើងកាន់តំណែងប្រធានាធិបតីកូរ៉េខាង ត្បូង របស់ លោកស្រី ប៉ាក់ គុនហេ។ មានបញ្ហាជាតិ និងអន្តរជាតិជាច្រើនដែលលោកស្រីប៉ាក់ គុនហេបានប្រឈមនៅក្នុងរយៈពេល ១០០ថ្ងៃកន្លងទៅ ពិសេសគឺការប្រទូសរ៉ាយជាមួយកូរ៉េខាងជើង។
Read More » -
កុមារភាគច្រើននៅអាស៊ី និងអាហ្វ្រិកបាត់បង់ជីវិតដោយសារបញ្ហាទាក់ទងកង្វះអាហារូបត្ថម្ភ
ការសិក្សាមួយដែលបានបោះពុម្ព ផ្សាយ នៅក្នុងទស្សនាវដ្តីស្រាវជ្រាវវិជ្ជាពេទ្យរបស់អង់គ្លេសឈ្មោះ The Lancet បានបង្ហាញថាកង្វះអាហារូបត្ថម្ភរួមចំណែកដល់មរណៈភាពរបស់កុមារជិត ពាក់កណ្តាលដែលមានអាយុក្រោម ៥ឆ្នាំ ហើយចំនួននេះក៏នៅតែមានការកើនឡើងផងដែរ។
Read More » -
នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មីស្បថចូលកាន់តំណែង
លោក Nawaz Sharif បានធ្វើការស្បថសច្ចាប្រណិធានចូលកាន់តំណែងជានាយករដ្ឋ មន្ត្រីថ្មីនៃប្រទេសប៉ាគីស្ថានជាផ្លូវការ ដោយបញ្ចប់នូវដំណាក់កាលនៃការផ្ទេរតំណែងដោយសន្តិភាពជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្តប្រទេសនេះ។
Read More »