ព័តមានអន្តរជាតិ
-
ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិនឹងចុះមកត្រួតពិនិត្យកប៉ាល់កូរ៉េខាងជើង
បន្ទាប់ពីប្រទេសប៉ាណាម៉ា បានចាប់កប៉ាល់របស់កូរ៉េខាងជើង ក្រុមអធិការកិច្ចរបស់អង្គការសហប្រជាជាតិទាក់ទងនឹងអាវុធជាតិផ្ទុះ បាន បានប្រកាសនាល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ថានឹងចុះមកពិនិត្យអាវុធនៅលើកប៉ាល់ដែលកំពុងតែស្ថិតនៅប្រទេស ប៉ាណាម៉ា។
Read More » -
ចិនបញ្ជូននាវាទៅសេនកាគូ ក្រោយទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន
រដ្ឋាភិបាលចិនបានបញ្ជូននាវាល្បាតបី គ្រឿង ទៅក្នុងដែនទឹកជាប់ជម្លោះ ជាមួយជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជាចម្លើយប្រឆាំងតបទៅនឹងទស្សនកិច្ចរបស់លោកនាយក រដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ដែលបានធ្វើដំណើរទៅជួបសួរសុខទុក្ខឆ្មាំសមុទ្ទ នៅតំបន់ក្បែរប្រជុំកោះសេនកាគូ។
Read More » -
មេដឹកនាំកូរ៉េខាងជើងផ្តល់ឱកាសឲ្យសារព័ត៌មានអន្តរជាតិធ្វើបទសម្ភាសន៍ប៉ុន្តែត្រូវជូនលុយផង
កាសែតមួយ របស់ប្រទេសកូរ៉េខាងត្បូង បានថ្លែងថា ខ្លួនបានទទួលដំណឹង ថាមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un មានពេលផ្តល់សម្រាប់ការសម្ភាសន៍ ប៉ុន្តែស្ថាប័នព័ត៌មានអន្តរជាតិត្រូវតែយល់ព្រមជាមួយការជូន ថវិកាយ៉ាងច្រើនដល់លោក ដែលគេជឿថាមានចំនួនប្រមាណជា ១លានដុល្លារ។
Read More » -
ជនភៀសខ្លួនស៊ីរី ចង់ដាក់តំបន់មានជម្លោះទៅជាតំបន់គ្មានសកម្មភាពយោធា
ជនភៀសខ្លួនស៊ីរី ក្នុងប្រទេស Jordan បានជជែកពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក John Kerry ដើម្បីដាក់តំបន់មានជម្លោះទៅជាតំបន់គ្មានសកម្មភាពយោធា។
Read More » -
ឥណ្ឌូណេស៊ី បញ្ឈប់ការផ្តល់ទិដ្ឋាការនៅពេលឲ្យដល់ឲ្យប្រជាពលរដ្ឋអ៉ីរ៉ង់
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក Bob Carr បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ី ក្នុងការបញ្ឈប់ការផ្តល់ទិដ្ឋាការឲ្យប្រជាពលរដ្ឋអ៉ីរ៉ង់ ដោយលើកឡើងថា វាជាការទប់ទល់អ្នករត់ពន្ធមនុស្ស។
Read More » -
មួយខែ ជនជាតិស៊ីរី ៥០០០នាក់ស្លាប់ ជនភៀសខ្លួនស៊ីរីរងវិបត្តិជាប្រវត្តិសាស្ត្រ
ជនជាតិ ស៊ីរីដែលស្លាប់បាត់បង់ជីវិត បានកើនឡើងដល់៥០០០នាក់ ក្នុងមួយខែ។ ចំនួនអ្នកស្លាប់ដោយសារសង្គ្រាម ជាងពីរឆ្នាំមកនេះ កើនដល់ជិតមួយសែននាក់ហើយ។ ជនជាតិភៀសខ្លួនស៊ីរីនៅប្រទេសជិតខាង បានឡើងដល់មួយលានប្រាំបីសែននាក់។ នេះជាវិនាសកម្មដែលមិនធ្លាប់មាន ក្នុងរយៈពេលជិត២០ឆ្នាំមកនេះ គឺគិតចាប់ពីសម័យដែលប្រទេសរវ៉ាន់ដាបានរងនូវការសម្លាប់រង្គាល មក។
Read More » -
អង់គ្លេសលក់សម្ភារៈយោធាអោយស៊ីរីនិងអ៊ីរ៉ង់
នៅថ្ងៃពុធនេះ គណកម្មការសភាអង់គ្លេសបានចេញផ្សាយរបាយការណ៍ដ៏គួរអោយព្រួយបារម្ភ មួយ ចែងថា រដ្ឋាភិបាលអង់គ្លេសលក់សម្ភារៈយោធាទៅអោយគ្រប់បណ្តាប្រទេសដែល មានភាពរំជើបរំជួលផ្នែកនយោបាយ ដូចជាស៊ីរី រឺក៏អ៊ីរ៉ង់ជាដើម។ រដ្ឋាភិបាលអង់គ្លេសបានប្រតិកម្មទៅវិញថា អង់គ្លេសមិនបានលក់នូវសម្ភារៈអ្វីដែលប្រើដើម្បីពន្យុះអោយមាន ជម្លោះក្នុងតំបន់ រឺក៏ជម្លោះជាអន្តរជាតិនោះទេ។
Read More » -
ប្រធានាធិបតីភូមាចែចង់ក្រុងParis បន្តពីក្រុង Londres
បន្ទាប់ ពីបានបំពេញទស្សនកិច្ចនៅ អង់គ្លេសរួចមក នៅថ្ងៃពុធនេះ ប្រធានាធិបតីភូមា លោកថេន សេន បានធ្វើដំណើរមកដល់ក្រុងParis ប្រទេសបារាំង ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ម៉ាក អៃរ៉ូល និងប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់។
Read More » -
រុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំដោយឥតព្រាងទុកនៅព្រំប្រទល់ចិន
លោក ប្រធានាធិបតីរុស្ស៊ី ពូទីន បានចុះទៅធ្វើអធិការកិច្ច ដោយផ្ទាល់ ការធ្វើសមយុទ្ធ ឥតព្រៀងទុក ក្នុងទ្រង់ទ្រាយដ៏ធំមួយ នៅក្នុងដែនទឹកជាប់ព្រំដែន ចិន និងជប៉ុន។ សមយុទ្ធនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២០ កក្កដា គ្មានទិសដៅរំលោភសិទ្ធិ ឬក្នុងទិសដៅគំរាមកំហែងប្រទេសជិតខាងណាមួយទេ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីមក កាន់ភ្នាក់ងារសារព័ត៌មានបារាំង។
Read More » -
គំនិតគាំទ្រការច្រានចេញទូកអ្នកសុំសិទ្ធិជ្រកកោននៅអូស្រ្តាលី
អតីតមេបញ្ជាការកងទ័ពជើងទឹករបស់ អូស្រ្តាលីម្នាក់សម្ដែងការគាំទ្រ ចំពោះការលើកហេតុផលរបស់គណ បក្សប្រឆាំងដែលចង់បង្កើតគោលនយោបាយច្រាន ចោលមិនទទួលយកកាណូតជនស្វែងសុំសិទ្ធិជ្រកកោន។
Read More »