ព័តមានអន្តរជាតិ
-
បក្សប្រឆាំងនៅអូស្រ្តាលីរិះគន់គោលនយោបាយថ្មីសម្រាប់ជនស្វែងសិទ្ធិជ្រកកោន
គណបក្សប្រឆាំងអូស្រ្តាលីបាន ប្រតិកម្ម ឆ្លើយតបនឹងផែនការរបស់ រដ្ឋាភិបាលដឹកនាំដោយលោក Kevin Rudd ដែលអាចនឹងជំរុញឲ្យមានការផ្លាស់ប្ដូរលើសន្ធិសញ្ញាជនភៀសខ្លួន នោះ។ លោក Tony Abbott មេដឹកនាំបក្សប្រឆាំងនិយាយថា ទង្វើនេះគឺជាកលល្បិចមួយសម្រាប់បំភាន់ភ្នែក។
Read More » -
ថៃប្រហែលនឹងកាត់បន្ថយកងទ័ពនៅតំបន់បះបោរភាគខាងត្បូង
ឧបនាយករដ្ឋមន្ត្រីថៃ លោក Pracha Promnog បានប្រាប់អោយដឹងនៅថ្ងៃអង្គារនេះថា ថៃមានបំណងនឹងកាត់បន្ថយកងទ័ពនៅតំបន់បះបោរដែលស្ថិតនៅចុងភាគ ខាងត្បូងប្រទេស ប្រសិនបើភាពស្ងប់ស្ងាត់និងអហិង្សាអាចនៅតែបន្តក្នុងតំបន់នេះ។
Read More » -
Edward Snowden ដាក់ពាក្យជាផ្លូវការសុំសិទ្ធិជ្រកកោនបណ្តោះអាសន្ននៅរុស្ស៊ី
នៅទីបំផុត អតីតបុគ្គលិកបំរើការទីភ្នាក់ងារសំងាត់អាមេរិកសេអ៊ីអា Edward Snowden បានដាក់ពាក្យជាផ្លូវការ នៅថ្ងៃអង្គារនេះ ទៅអាជ្ញាធររុស្ស៊ី ដើម្បីសុំសិទ្ធិជ្រកកោនបណ្តោះអាសន្ននៅក្នុងប្រទេសនេះ។
Read More » -
ហ្វ៊ីលីពីនសារភាពថាខ្លួនបរាជ័យក្នុងការកាត់បន្ថយចំនួនអ្នកបះបោរ
កងយោធាហ្វ៊ីលីពីនសារភាពថាខ្លួនបរាជ័យ ក្នុងការកាត់បន្ថយចំនួនអ្នកបះបោរកុម្មុយនីសនិងក្រុមជ្រុលនិយម Abu Sayyaf កាលពីជាង២ឆ្នាំមុន នៅពេលខ្លួនបើកកម្មវិធីបង្រ្កាបជនបះបោរ។
Read More » -
គ្រោះថ្នាក់រថភ្លើង express នៅប្រទេសថៃ
នៅប្រទេសថៃ មានរថភ្លើង express ធ្វើដំណើរពីក្រុងបាំងកក ទៅឈាងម៉ៃបានធ្លាក់ចេញពីផ្លូវដែកបណ្ដាលឲ្យរបួសមនុស្ស២៤នាក់។
Read More » -
អ្នកស្រាវជ្រាវក្នុងសហរដ្ឋអាម៉េរិក បានរកឃើញប្រភេទសត្វដាយណាស័រថ្មីមួយ
សត្វដាយណាស័រដែល មានប្រវែង៥ម៉ែត្រ មានទម្ងន់ ២៥០០គីឡូក្រាមនេះ គឺជាសមាជិកនៃពូជសត្វដាយណាស័រ ដែលអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា បានរស់នៅលើផែនដីនេះ កាលពីរាប់លានឆ្នាំមុន។
Read More » -
ប្រធានាធិបតី ថេន សេន សន្យាដោះលែងអ្នកទោសនយោបាយទាំងអស់
ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេស អង់គ្លេស ប្រធានាធិបតីភូមា លោក ថេន សេន បានប្រកាសថា លោកនឹងដោះលែងអ្នកទោសនយោបាយទាំងអស់ចាប់ពីពេលនេះរហូតដល់ដំណាច់ ឆ្នាំ។ ប្រធានាធិបតីភូមាក៏បានសន្យាផងដែរថា បទឈប់បាញ់គ្នាជាមួយក្រុមជនជាតិភាគតិចនឹងអាចធ្វើឡើងនៅក្នុង សប្តាហ៍ខាងមុខនេះ។
Read More » -
អង់គ្លេសដាក់គំនាបលើភូមាឱ្យគោរពសិទ្ធិមនុស្ស
នាឱកាសទទួលស្វាគមន៍ នៅទីក្រុងឡុងដ៍ថ្ងៃចន្ទម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីត កាមឺ រោន (David Cameron) បានជំរុញលោកប្រធានាធិបតីភូមា ថេន សេន ដែលធ្លាប់ជាអតីតមេទាហាន គោរពនិងការពារសិទ្ធិមនុស្ស។ នេះជាលើកទីមួយដែល ប្រធានាធិបតីភូមា អញ្ជើញទៅបំពេញ ទស្សនកិច្ច ផ្លូវការ នៅអង់គ្លេស…
Read More » -
អត្រាកំណើនសេដ្ឋកិច្ចចិនថយចុះ៧,៥ភាគរយសំរាប់ត្រីមាសទីពីរ
ដូចដែលអ្នកវិភាគនានាបានគិតទុកមែនអត្រាកំណើនសេដ្ឋកិច្ចប្រទេសចិននៅមានការយឺតយ៉ាវនៅឡើយ ។ ការិយាល័យទិន្នន័យជាតិចិនបានចេញផ្សាយតួលេខខ្លួន នៅថ្ងៃចន្ទនេះ បង្ហាញថាកំណើនសេដ្ឋកិច្ចចិនបានថយចុះមកត្រឹម៧,៥ភាគរយ សំរាប់ត្រីមាសទីពីរឆ្នាំ២០១៣នេះ។
Read More » -
សកលវិទ្យាល័យថៃមួយ រងការរិះគន់ចំពោះការលើកស្ទួយអ៊ីត្លែរថា ជាវីរជនមួយរូប
សកលវិទ្យាល័យថៃមួយរងការរិះគន់ចំពោះ ការតាំងបង្ហាញរូបគំនូរយ៉ាងធំរបស់អាដូហ្វអ៊ីត្លែរថា ជាវីរជនមួយ រូបនៅក្នុងសៀវភៅត្លុកកំប្លែងនៃរូបភាពវីរជននានា នៅគ្រាដែលសកលវិទ្យាល័យនេះធ្វើពិធីប្រគល់សញ្ញាបត្រដល់សិស្ស។
Read More »