ព័តមានអន្តរជាតិ
-
ចិន និងឥណ្ឌាចុះកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយជម្លោះព្រំដែន
នៅថ្ងៃ ពុធទី ២៣ តុលា ចិន និងឥណ្ឌាចុះហត្ថលេខា រួមគ្នា លើកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការការពារព្រំដែន រវាងប្រទេសទាំងពីរ។ ចិន និងឥណ្ឌាសង្ឃឹមថា កិច្ចព្រមព្រៀងថ្មីនេះនឹងជួយកាត់បន្ថយភាពតានតឹងការទូត និងជម្លោះព្រំដែនដែលប្រទេសទាំងពីរមានជាមួយគ្នា តាំងពីកន្លះសតវត្សរ៍មកហើយ។
Read More » -
អង្គការសុខភាពពិភពលោក៖ ជំងឺរបេងនៅតែជាបញ្ហាសុខភាពចំបង
នៅថ្ងៃពុធនេះ អង្គការសុខភាពពិភពលោកបានប្រកាសថា ជំងឺរបេងនៅតែជាបញ្ហាសុខភាពចំបងរបស់មនុស្សដដែល។ អង្គការសុខភាពពិភពលោក លើកឡើងថា ថ្វីបើអ្នកជំងឺរបេងមានការថយចុះ ជំងឺរបេងនៅតែស្ថិតក្នុងចំណោមជំងឺ ឆ្លងដែលសម្លាប់មនុស្សច្រើនបំផុតលើពិភពលោក បន្ទាប់ពីជំងឺស៊ីដា។
Read More » -
រុស្ស៊ីប្រកាសធ្វើពហិការមិនចូលខ្លួនក្នុងសវនាការរឿងក្តីនាវាអង្គការGreenpeace
នៅថ្ងៃពុធនេះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា រុស្ស៊ីនឹងមិនចូលខ្លួនក្នុងដំណើរការជំនុំជម្រះរឿងក្តីនាវាអង្គការ Greenpeace ដែលនឹងប្រព្រឹត្តទៅនៅតុលាការអន្តរជាតិទទួលបន្ទុកច្បាប់សមុទ្រ នោះទេ។
Read More » -
យន្តហោះក្រុមហ៊ុនVietnam Airlines បាត់កង់អស់មួយ ពេលចុះចត
នៅប្រទេសវៀតណាម យន្តហោះក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ មួយគ្រឿង Vietnam Airlines បានបាត់កង់របស់ខ្លួនអស់មួយ នៅពេលដែលចុះចតនៅទីក្រុងទេសចរណ៍ដាណាង ភាគកណ្តាលប្រទេស។
Read More » -
លោកស្រីអ៊ុងសានស៊ូជីជំរុញឲ្យអន្តរជាតិដាក់សម្ពាធលើមេដឹកនាំភូមាឲ្យបន្តធ្វើកំណែទម្រង់
កាលពីថ្ងៃ ចន្ទ លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំប្រឆាំងភូមា បានអំពាវនាវឲ្យសហភាពអឺរ៉ុប ក៏ដូចជាមេដឹកនាំផ្សេងទៀតនៅលើពិភពលោក ដាក់សម្ពាធលើរដ្ឋាភិបាលភូមា ដើម្បីជំរុញការធ្វើកំណែទម្រង់ឲ្យបានកាន់តែស៊ីជម្រៅ។ លោកស្រីបានទាមទារជាពិសេសឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បច្ចុប្បន្ន ដែលតាក់តែងឡើងដោយមេដឹកនាំយោធាភូមា។
Read More » -
រដ្ឋNew South Wales អូស្ត្រាលី ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នដោយសារអគ្គិភ័យ
អូស្ត្រាលី បានរងការវាយប្រហារដោយ អគ្គិភ័យ តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ។ ភ្លើងបានបន្តឆេះរាលដាលព្រៃគុម្ពោត នៅរដ្ឋ New South Wales នៅភាគអាគ្នេយ៍ ក្នុងតំបន់ Sydney ធ្វើអោយអាជ្ញាធរ ប្រកាសដាក់រដ្ឋនេះ ក្នុងស្ថានភាពអាសន្ន។
Read More » -
អាមេរិកចង់ផ្តល់ជំនួយឲ្យប៉ាគីស្ថានជាថ្មីសម្រាប់យុទ្ធនាការប្រឆំាងនឹងភេរវនិយម
លោក នាយករដ្ឋមន្រ្តីនៃប្រទេស ប៉ាគីស្ថាន Nawaz Sharif កំពុងបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិក។ លោក Sharif ត្រូវបានលោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry ទទួលជួបសំណេះសំណាលនៅយប់ថ្ងៃអាទិត្យ ទី២០ តុលាម្សិលមិញ។ បន្ទាប់មក លោក Sharif នឹងត្រូវទទួលជួបដោយលោកប្រធានាធិបតីអាមេរិកអូបាម៉ានៅថ្ងៃពុធ ទី២៣ តុលា។
Read More » -
ច្បាប់រៀបការភេទដូចគ្នាត្រូវអនុម័តថ្ងៃនេះនៅដែនដីរដ្ឋធានីរបស់អូស្រ្តាលី
ក្រុមអ្នកធ្វើការតស៊ូមតិដើម្បី សិទ្ធិ រៀបការរវាងមនុស្សភេទដូច គ្នា បានស្វាគមន៍ចំពោះផែនការបស់រដ្ឋាភិបាលនៃដែនដីរដ្ឋធានីអូស្រ្តាលី ( ACT) ដែលគ្រោងនឹងធ្វើវិសោធនកម្មច្បាប់នៅមុនពេលធ្វើការបោះឆ្នោតសម្រេច នៅក្នុងសភាតំណាងរាស្រ្ត។
Read More » -
សេដ្ឋីឥណ្ឌូណេស៊ីម្នាក់បរិច្ចាគប្រាក់៦៥លានដុល្លារដើម្បីប្រយុទ្ធជំងឺឆ្លង
មហាសេដ្ឋីឥណ្ឌូណេស៊ីម្នាក់បាន បរិច្ចាគ ថវិកាផ្ទាល់ខ្លួនចំនួន៦៥លាន ដុល្លារសហរដ្ឋអាម៉េរិកដើម្បីការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។
Read More » -
Facebook អនុញ្ញាតឲ្យបង្ហោះចែកចាយរូបភាពហិង្សាឡើងវិញប៉ុន្តែក្នុងគោលដៅថ្កោលទោស
បណ្ដាញសង្គម Facebook កំពុងតែអនុញ្ញាតសាជាថ្មីឲ្យអ្នកប្រើប្រាស់អាចបង្ហោះចែកចាយរូបភាពហិង្សាបាន។
Read More »