ព័តមានអន្តរជាតិ
-
អង្គការសហប្រជាជាតិបារម្ភខ្លាចអាចម៍ផ្កាយប៉ះទង្គិចផែនដី
អង្គការសហប្រជាជាតិមិនបានមើលរំលងពី លទ្ធភាពដែលអាចម៍ផ្កាយ អាចហោះមកប៉ះទង្គិចភពផែនដី យើងនោះឡើយ។ ក្នុងសប្តាហ៍នេះ អង្គការសហប្រជាជាតិបានអនុម័តវិធានការជាច្រើនសំរេចអោយមាន កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីចាប់យកពីវត្តមានអាចម៍ផ្កាយ។ អ្នកតារាសាស្ត្រ និងអ្នកតារារូប និយមនានាបានជួបជុំគ្នា នៅក្រុងញូវយក ដើម្បីអបអរការសំរេចរបស់អង្គការសហប្រជាជាតិ។
Read More » -
ជប៉ុន និងចិនផ្ទុះសង្រ្គាមពាក្យសម្ដី
សង្រ្គាមពាក្យសម្ដីបានផ្ទុះឡើងរវាង ប្រទេសមហាអំណាច២នៅអាស៊ី គឺប្រទេសជប៉ុន និងប្រទេសចិន ក្រោយពីនាយករដ្ឋមន្រ្ដីជប៉ុនបានចេញការព្រមានថា ប្រទេសលោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់នឹងប្រទេសចិន ប្រសិនបើចិនសម្រេចដើរផ្លូវចុងក្រោយតាមការប្រើកម្លាំងដើម្បីការ ចង់បានផលប្រយោជន៍នយោបាយភូមិសាស្រ្ដនោះ។
Read More » -
តំណាងរាស្រ្ដអាម៉េរិកនិយាយការពារទង្វើចារកិច្ចរបស់អាម៉េរិក
ការខឹងទោមនស្សបានមានការកើនឡើងជា លំដាប់នៅអឺរ៉ុបជុំវិញរឿងការ ចោទប្រកាន់ដល់សហរដ្ឋអាម៉េរិកដែលធ្វើការលួចឃ្លាំមើលប្រព័ន្ធ ទំនាក់ទំនងរបស់បណ្ដាមេដឹកនាំខ្លួន និងលើប្រជាពលរដ្ឋអឺរ៉ុបរាប់លាននាក់។ ប៉ុន្ដែតំណាងរាស្រ្ដជាន់ខ្ពស់ម្នាក់ពីគណបក្សសាធារណរដ្ឋបានចេញ និយាយការពារដល់ប្រតិបត្ដិការស៊ើបការណ៍ ដោយទីភ្នាក់ងារសន្ដិសុខជាតិអាម៉េរិក។
Read More » -
មេដឹកនាំបក្សប្រឆាំងភូមាបានសញ្ជាតិអ៊ីតាលី
លោកស្រី អាំងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាទីបំផុតបានក្លាយទៅ ជាជនសញ្ជាតិអ៊ីតាលីនៅក្រុងរ៉ូមជាផ្លូវការ ក្រោយពេលដែលអាជ្ញាធររ៉ូមបានប្រកាសផ្ដល់សញ្ជាតិនេះដល់លោកស្រី កាលពីពេល១៩ឆ្នាំមុន។
Read More » -
អូស្រ្តាលី៖ភ្លើងឆេះព្រៃចុះថយឥទ្ធិពល កងទ័ពជាប់ចោទពីបទបានបង្កឲ្យមានភ្លើងឆេះព្រៃ
នៅ ថ្ងៃ ព្រហស្បតិ៍ ទី២៤ តុលានេះ ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីហាក់ដូចជាបានថយឥទ្ធិពលរបស់ វាបន្តិចវិញហើយ បន្ទាប់ពីបានឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះមក។
Read More » -
ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើករបស់អាមេរិកមានការព្រមព្រៀងពីអាជ្ញាធរប៉ាគីស្ថាន?
កាលពីថ្ងៃ ពុធ នៅក្នុងថ្ងៃដែលនាយករដ្ឋមន្រ្តីប៉ាគីស្ថានទាមទារឲ្យអាមេរិកបញ្ឈប់ ប្រតិបត្តិការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) នៅលើទឹកដីប៉ាគីស្ថាន កាសែតអាមេរិកបានចុះផ្សាយឯកសារសម្ងាត់ ដែលបង្ហាញថា ប្រតិបត្តិការយន្តហោះ Drone នេះ បានទទួលការយល់ព្រមពីសំណាក់រដ្ឋាភិបាលប៉ាគីស្ថានខ្លួនឯង។ នៅថ្ងៃព្រហស្បតិ៍ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានក៏បានចេញមុខ បដិសេធ ចំពោះសេចក្តីរាយការណ៍នេះ។
Read More » -
នាយករដ្ឋមន្រ្តីប៉ាគីស្ថានស្នើឲ្យប្រធានាធិបតីអាមេរិកបញ្ឈប់ការវាយប្រហារដោយប្រើយន្តហោះ Drones
ដូច ដែលបានគ្រោងទុក លោកប្រធានាធិបតីអាមេរិកអូបាម៉ាបានទទួលជួបលោកនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន Sharif នាថ្ងៃពុធ ទី២៣ តុលានៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីតោន។
Read More » -
អ្នកពន្លត់អគ្គិសភ័យអូស្ត្រាលីម្នាក់បាត់បង់ជីវិតក្នុងបេសកម្ម
ស្នងការសេវា ពន្លត់ អគ្គិសភ័យតំបន់ជនបទ ក្នុងរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី បានធ្វើការគោរពវិញ្ញណក្ខ័ន្ធចំពោះអាកាសយានិកអាយុ ៤៣ឆ្នាំម្នាក់ ដែលបានបាត់បង់ជីវិត ក្នុងពេលកំពុងបើកយន្តហោះស្រោចទឹកពន្លត់អណ្ដាតភ្លើងឆេះព្រៃ។
Read More » -
អ្នកគាំពារជនភៀសខ្លួន ចង់ដឹងអំពីនីតិវិធីថ្មីរបស់រដ្ឋាភិបាល ក្នុងពិនិត្យវិនិច្ឆ័យសំណុំឯកសារជនស្វែងសុំសិទ្ធិជ្រកកោន
ក្រុមអ្នកធ្វើការ គាំទ្រជន ភៀសខ្លួន កំពុងលើកនូវចម្ងល់អំពីថេរៈវេលា ដែលរដ្ឋាភិបាល អូស្ត្រាលីនឹងបង្ហាញនូវនីតិវិធីថ្មីរបស់ខ្លួន ក្នុងពិនិត្យវិនិច្ឆ័យសំណុំឯកសាររបស់ជនស្វែងសុំសិទ្ធិជ្រកកោន ។
Read More » -
អាមេរិកបដិសេធព័ត៌មានកាសែតបារាំងជុំវិញការលួចស្តាប់ទូរសព្ទពលរដ្ឋបារាំង
ដើម្បីរំងាប់កំហឹងរបស់រដ្ឋាភិបាល បារាំង ប្រធានទីភ្នាក់ងារចារកិច្ចអាមេរិក លោក ចេម ក្លាប់ផឺ James Clapper បានបង្ខំចិត្តចេញមុខបដិសេធព័ត៌មានរបស់កាសែតបារាំង Le Monde ស្តីពីការលួចស្តាប់ទូរសព្ទពលរដ្ឋបារាំង។
Read More »