ព័តមានអន្តរជាតិ
-
នគរបាលអូស្ត្រាលី និងឥណ្ឌូណេស៊ីមានទំនាក់ទំនងគ្នាល្អ
ស្នងការ នគរបាលសហព័ន្ធអូស្ត្រាលីលោក Tony Negus មានប្រសាសន៍ថាមន្ត្រីរបស់លោកដែលបម្រើការនៅប្រទេសឥណ្ឌូណេស៊ីនឹង បន្តការងាររបស់ខ្លួនឲ្យបានយូរទៅតាមលទ្ធភាព។
Read More » -
នេប៉ាល់បោះឆ្នោតសភាក្នុងបរិយាកាសតានតឹង និងអស្ថិរភាព
ការបោះឆ្នោតជាតិលើកទីពីរ គិតតាំងពីនេប៉ាល់ បញ្ចប់សង្គ្រាមស៊ីវិល ប្រព្រឹត្តទៅនៅថ្ងៃអង្គារទី ១៩ វិច្ឆិកានេះ ប៉ុន្តែក្តីសង្ឃឹមថានឹងបានឃើញនេប៉ាល់ចេញផុតពីវិបត្តិទ័លច្រក នយោបាយ និងអស្ថិរភាពមានតិចតួចណាស់។ ដំណើរការបោះឆ្នោតចាប់ផ្តើម ដោយរអាក់រអួល គ្រាប់បែកច្នៃមួយគ្រាប់បានផ្ទុះនៅព្រឹកមិញ កណ្តាលរដ្ឋធានី កដ្ឋមណ្ឌូ (Katmandou) បណ្តាលឱ្យមានរបួសយ៉ាងហោចណាស់ ៣នាក់។
Read More » -
អង្គការពលកម្មអន្តរជាតិ៖កិច្ចព្រមព្រៀងស្តីពីសហគ្រាសកាត់ដេរបង់ក្លាដែស ត្រូវមានលក្ខណៈទូទៅ
នៅថ្ងៃចន្ទម្សិលមិញ នៅក្រុងហ្សឺណែវ អង្គការពលកម្មអន្តរជាតិ បានលើកឡើងថា កិច្ចប្រឹងប្រែងដែលធ្វើឡើងពីសំណាក់ក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗ អឺរ៉ុប ដើម្បីកែលម្អសុវត្ថិភាពសន្តិសុខក្នុងរោងចក្រកាត់ដេរបង់ក្លាដែស គឺត្រូវតែធ្វើអោយបាននៅគ្រប់ប្រទេស គ្រប់ទីកន្លែង ក្នុងពិភពលោកដែរ។
Read More » -
ថៃស្ថិតក្នុងភាពតានតឹង មុនតុលាការធម្មនុញ្ញប្រកាសថាតើគួររំលាយបក្សកាន់អំណាចចោលរឺយ៉ាងណា
នៅថ្ងៃអង្គារម្សិលមិញនេះ នាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា បានអំពាវនាវអោយមានការស្ងប់ ស្ងាត់ក្នុងប្រទេស មុននឹងតុលាការធម្មនុញ្ញថៃចេញសេចក្តីសំរេចនៅថ្ងៃពុធនេះ ថាតើគួររំលាយចោលគណបក្ស ភឿថៃ ដែលកំពុងកាន់អំណាចបច្ចុប្បន្ននេះដែរ រឺក៏យ៉ាងណា។ ថៃបានធ្លាក់ក្នុងស្ថានភាពតានតឹងជិត៣សប្តាហ៍មកហើយ ដោយសារតែសកម្មជនក្រុមប្រឆាំង បាននាំគ្នាធ្វើបាតុកម្មឥតឈប់ឈរ។
Read More » -
ប្រទេសនានាព្រួយបារម្ភអំពីការលុបចោលពន្ធកាបូនរបស់អូស្ត្រាលី
ប្រទេសមួយចំនួនដែលចូលរួមក្នុ ងកិច្ច ចរចាស្តីពីបញ្ហាអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅប្រទេសប៉ូឡូញ បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួននៅពេលដែលប្រទេសអូស្ត្រាលី លុបចោលការយកពន្ធលើ ក្រុមហ៊ុនដែលបញ្ចេញជាតិកាបូនទៅក្នុងបរិយាកាស។
Read More » -
កំណើនសេដ្ឋកិច្ចអូស្ត្រាលីអាចនឹងមានភាពផុយស្រួយ
អង្គការសហប្រតិបត្ដិការសេដ្ឋកិច្ច និងការអភិវឌ្ឍហៅកាត់ថា OECD បានបន្ទាបការព្យាកររបស់ខ្លួនទៅលើកំណើនសេដ្ឋកិច្ចពិភពលោកពី ៣,១ ភាគរយ ទៅ ២,៧ ភាគរយសម្រាប់ឆ្នាំនេះ ហើយថាក្នុងឆ្នាំក្រោយកំណើនសេដ្ឋកិច្ចនឹងធ្លាក់ពី៤% ទៅទៅ៣,៦%វិញ។
Read More » -
ធនាគារដ៏ធំបំផុតរបស់អាម៉េរិក JP Morgan Chase យល់ព្រមសងវិនិយោគិន ១៣ ០០០ លានដុល្លារ
ធនាគារដ៏ធំបំផុតរបស់អាម៉េរិក JP Morgan Chase នឹងត្រូវបង់ប្រាក់ឲ្យរដ្ឋាភិបាលអាម៉េរិកក្នុងចំនួនយ៉ាងច្រើនដែល មិនធ្លាប់មានពីមុនមក។
Read More » -
អ៊ីរ៉ង់បង្អួតយន្តហោះគ្មានមនុស្សបើក អាចធ្វើសកម្មភាពបានក្នុងចំងាយ២០០០គីឡូម៉ែត្រ
នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិអ៊ីរ៉ង់បានបង្អួតជាសាធារណៈនូវយន្តហោះដ្រូន ដែលជាយន្តហោះគ្មានមនុស្សបើកមួយគ្រឿង។ យន្តហោះនេះអាចផ្ទុកអាវុធមីស៊ីលបាន ហើយអាចធ្វើសកម្មភាពបានរវាងចំងាយ២០០០គីឡូម៉ែត្រ ពោលគឺអាចវាយប្រហារក្នុងទឹកដីអ៊ីស្រាអែលដែលជាសត្រូវអ៊ីរ៉ង់បាន។ អ៊ីរ៉ង់បង្អួតយន្តហោះនេះឡើង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីបារាំងបានចុះទៅទស្សនកិច្ចអ៊ីស្រា អែល។
Read More » -
ចិនដាក់ទោសមនុស្សជិត១៧០០០នាក់ ពីបទរំលោភវិធានច្បាប់ក្នុងមុខងារសាធារណៈចិន
ចិនបានសំរេចដាក់ទោសមនុស្សជិត១៧ ០០០នាក់ ពីបទរំលោភវិធានច្បាប់ថ្មីៗរបស់គណបក្សកុម្មុយនិស្តចិន ក្នុងមុខងារសាធារណៈ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិន នៅថ្ងៃចន្ទនេះ។
Read More » -
ប៉ារីសរងការបាញ់រះច្រើនកន្លែងផ្ទួនៗគ្នា
អ្នកថតរូបម្នាក់របួសធ្ងន់ និងការភ័យស្លន់ស្លោខ្លាំង បន្ទាប់ពីបុរសម្នាក់ កាន់កាំភ្លើងនឹងដៃ ស្ទុះចូលទៅបាញ់រះមុខទីស្នាក់ការកាសែត លីបេរ៉ាស្យុង នាទីក្រុងប៉ារីស មុននឹងរត់គេចខ្លួនបាត់ទៅ។
Read More »