ព័តមានអន្តរជាតិ
-
អ.ស.ប៖ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសក្រីក្រមិនបានជួយបង្កើតការងារទេ
អង្គការ Cnuced របស់អង្គការសហប្រជាជាតិទើបបានចេញផ្សាយរបាយការណ៍ប្រចំាឆ្នំារបស់ ខ្លួននៅថ្ងៃពុធ ទី២០ វិច្ចិកា។ នៅក្នុងរបាយការណ៍នោះ Cnuced បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដែលបណ្តាប្រទេសក្រីក្រជាងគេក្នុងលោកទទួលបាន មិនសូវបានចូលរួមបង្កើតការងារដើម្បីជួយកាត់បន្ថយចំនួន អ្នកអត់ ការងារធ្វើទេ។
Read More » -
ភូមាបដិសេធការផ្តល់សញ្ជាតិភូមាឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ា
នៅថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកានេះ រដ្ឋាភិបាលនៃប្រទេសភូមាបានច្រានចោលសំណើរបស់អង្គការ សហប្រជាជាតិ ក្នុងការផ្តល់សញ្ជាតិភូមាឲ្យក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា អ្នកកាន់សាសនាអ៊ីស្លាម។ ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលត្រូវបានអង្គការសហប្រជាជាតិចាត់ទុក ជាជនជាតិភាគតិចដែលបានទទួលរងការគាបសង្កត់ខ្លំាងជាងគេក្នុងលោក។
Read More » -
ក្រុមអង្គការការពារបរិស្ថានបានដើរចេញពីកិច្ចប្រជុំបរិស្ថានពិភពលោក
ក្រុម អង្គការការពារបរិស្ថានបានដើរចេញពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការកើនកម្តៅពិភពលោក ដោយនិយាយថារដ្ឋាភិបាល ដែលបានចូលរួមនៅក្នុងសន្និសីទនៅក្នុងប្រទេសប៉ូឡូញនោះបានធ្វើការ ចំអកបែបមើលងាយដល់ក្រុមខ្លួន។
Read More » -
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីស្នើឲ្យមានការសើរើពីការស៊ើបការណ៍
អតីតនាយក រដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី Julia Gillard មានប្រសាសន៍ថា ការបង្ហាញឲ្យឃើញពីករណីចារកម្មថ្មីៗ ទាក់ទងនឹងប្រទេសឥណ្ឌូណេស៊ី គួរតែជាការក្រើនរំលឹកដល់រដ្ឋាភិបាលអូស្ត្រាលី ឲ្យធ្វើការពិនិត្យឡើងវិញនូវ “ការត្រួតពិនិត្យ និងការថ្លឹងថ្លែង” ដែលមាននៅក្នុងសេវាស៊ើបការណ៍សម្ងាត់របស់ខ្លួន។
Read More » -
អូស្ត្រាលីនឹងបញ្ជូនក្រុមជំនួយមួយក្រុមទៀតទៅប្រទេសហ្វ៊ីលីពីនសប្តាហ៍ក្រោយ
អូស្ត្រាលី នឹងបញ្ជូនក្រុមគ្រូពេទ្យជួយសង្រ្គោះទីពីររបស់ខ្លួន ទៅប្រទេសហ្វ៊ីលីពីន នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ដើម្បីជួយសម្រាលដល់កិច្ចការក្រុមជួយសង្រ្គោះបច្ចុប្បន្ន ដែលកំពុងបំពេញការងារនៅទីនោះ។
Read More » -
តុលាការធម្មនុញ្ញថៃសំរេចថាមិនរំលាយគណបក្សភឿថៃពីឆាកនយោបាយទេ
នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញថៃបានចេញសេចក្តីសំរេចថា មិនរំលាយគណបក្សភឿថៃ ដែលកំពុងកាន់អំណាចក្នុងប្រទេសបច្ចុប្បន្ននេះ ចេញពីឆាកនយោបាយ ទៅតាមសំណូមពររបស់បក្សប្រឆាំងនោះទេ។ ការសំរេចរបស់តុលាការធម្មនុញ្ញ បានធ្វើអោយថៃចៀសផុតពីស្ថានភាពច្របូកច្របល់ដែលអាចបង្កដោយ ក្រុមបាតុករគាំទ្ររដ្ឋាភិបាល។
Read More » -
សារព័ត៌មានជប៉ុនប្រឆាំងគំរោងច្បាប់ដែលចង់ដាក់ទោសអ្នកចុះផ្សាយការសំងាត់ជាតិ
នៅប្រទេសជប៉ុន ទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើន បានបញ្ចេញប្រតិកម្មប្រឆាំងនឹងគំរោងច្បាប់របស់រដ្ឋាភិបាលមួយ ដែលចង់ដាក់ទោសរាល់អ្នកដែលចុះផ្សាយការសំងាត់ជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង អាអេហ្វប៉េ AFP នៅថ្ងៃពុធនេះ។
Read More » -
យុវនារីប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ ទទួលពានរង្វាន់សិទ្ធិមនុស្សសាខារ៉ូវ នៅសភាអឺរ៉ុប
នៅថ្ងៃពុធ២០វិច្ឆិកានេះ យុវនារីប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ Malala Yousafzaï បានទទួលពានរង្វាន់សិទ្ធិមនុស្សសាខារ៉ូវ នៅសភាអឺរ៉ុប ក្រុងស្ត្រាសស្បួរ Strasbourg ប្រទេសបារាំង។ លោក ម៉ារតាំង ឈុល Martin Schulzប្រធានសភាអឺរ៉ុប បានលើកឡើងថា ម៉ាឡាឡាបានផ្តល់ក្តីសង្ឃឹមដល់មនុស្សជាច្រើនលាននាក់។
Read More » -
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីមិនព្រមនិយាយពីចារកិច្ចអាម៉េរិក
រដ្ឋ មន្ត្រីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Julie Bishop បានប្រកែកមិនលើកឡើងពីការលេចធ្លាយព័ត៌មានចារកិច្ច បន្ទាប់ពីជំនួបផ្លូវការជាលើកដំបូងរបស់លោកស្រីជាមួយរដ្ឋ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិកលោក John Kerry។
Read More » -
មានអ្នកលួចវាយប្រហារគេហទំព័រនគរបាល និងធនាគារអូស្ត្រាលី
សមាជិកមួយ រូបមកពីក្រុមអ្នកវាយប្រហារប្រព័ន្ធកុំព្យូទ័រហៅថាក្រុមអនាមិក ឥណ្ឌូណេស៊ីបានអះអាងថា ក្រុមខ្លួនបានធ្វើការវាយប្រហារដោយជោគជ័យទៅលើគេហទំព័រនគរបាល សហព័ន្ធអូស្ត្រាលី និងរតនាគារអូស្ត្រាលី។
Read More »