ព័តមាន​អន្តរជាតិ

  • ឥណ្ឌូនេសីុបាញ់ពន្លិចទូកនេសាទវៀតណាម៦គ្រឿង‬

    សារព័ត៌មាន​ Cambodia News/ ឥណ្ឌូនេសីុ (០៥ វិច្ចិការ ២០១៥) ៖ កងកម្លាំងជើងទឹកប្រទេសឥណ្ឌូណេស៊ី បានបាញ់ពន្លិចទូក​វៀត​ណាម​៦​គ្រឿង​ ដែលចូលនេសាទខុសច្បាប់ក្នុងតំបន់ Batam ខេត្ត Riau ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ Jakarta Post។

    Read More »
  • យន្តហោះ​​រុស្ស៊ី​ធ្លាក់​​​នៅអេ​ហ្ស៊ី​ប​ទំ​នង​​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក

    សារព័ត៌មាន​ Cambodia News/ ​ភ្នំពេញ (០៥ វិច្ចិការ ២០១៥) ៖ តាម​ការ​ស៊ើបការណ៍​សម្ងាត់​មួយបាន​បង្ហាញ​ថា យន្តហោះ​របស់​រុស្ស៊ី​ ដែល​​​ធ្លាក់​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប កាលពី​សប្ដាហ៍​មុន​សម្លាប់​មនុស្ស​២២៤​នាក់​នោះ ទំនង​ធ្លាក់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អាមេរិក និង​ចក្រភព​អង់គ្លេស​។

    Read More »
  • យន្តហោះ​ដឹក​​ទំនិញ​​រុស្ស៊ី​​ធ្លាក់​នៅ​ស៊ូដង់​ខាងត្បូងស្លាប់​៤១​នាក់​​

    សារព័ត៌មាន​ Cambodia News/ ​រុស្ស៊ី (០៥ វិច្ចិការ ២០១៥) ៖ បើ​តាម​សារព័ត៌មាន​រ៉​យ​ទ័របាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤​វិច្ឆិកា​ ថា យន្តហោះ​ដឹក​ទំនិញ​របស់​រុស្ស៊ី​បាន​ធ្លាក់ បន្ទាប់​ពី​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​ក្នុង​រដ្ឋធានី​ស៊ូដង់​ខាងត្បូង​។ ហេតុការណ៍​ដ៏​អាក្រក់​នេះ ក៏​បាន​សម្លាប់​មនុស្ស​៤១​នាក់​ផង​ដែរ ហើយ​របាយការណ៍​សារព័ត៌មាន​បានឱ្យដឹង​ថា មាន​តែ​មនុស្ស​២​នាក់​ប៉ុណ្ណោះ បាន​រួចផុត​ពី​សេចក្ដីស្លាប់​។

    Read More »
  • ​នៅ​ឆ្នាំ​២០១៥ ជនភៀសខ្លួន​ខុសច្បាប់​​៨០​ម៉ឺន​នាក់​​ចូល​ទឹកដី​អឺរ៉ុប​​ដោយ​​គ្មាន​ការ​អនុញ្ញាត​​

    សារព័ត៌មាន​ Cambodia News/​ អឺរ៉ុប (០៥ វិច្ចិការ ២០១៥) ៖ តាម​កិច្ច​សម្ភាស​របស់កាសែត​អាល្លឺម៉ង់ និង​ឱ្យទីភ្នាក់ងារ​ព្រំដែន​អន្តរជាតិ​ ​កាល​ពី​ថ្ងៃទី​០៤ វិច្ឆិកា​ បាន​ឲ្យ​ថា ជន​ភៀសខ្លួន​ខុសច្បាប់​ប្រមាណ​៨០​ម៉ឺន​នាក់ បាន​ចូល​ទឹកដី​អឺរ៉ុប​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​នៅ​​ឆ្នាំ​២០១៥​នេះ​។ ​​​ទីភ្នាក់ងារ​ព្រំដែន​អន្តរជាតិបានប្រកាស​អំពាវនាវ​ឱ្យ​បណ្ដា​សមាជិក​​សហភាព​អឺរ៉ុប​ត្រូវ​ឃុំខ្លួន​អ្នកស្វែងរក​សុំ​សិទ្ធិ​ជ្រកកោណ​មិន​ស្របច្បាប់ ដើម្បី​បញ្ជូន​ពួកគេ​ទៅ​ស្រុកកំណើត​វិញ​។ បើ​មិន​ធ្វើ​ចឹង​នោះទេ ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នឹង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នៅក្នុង​ទឹកដី​អឺរ៉ុប​មិន​ខាន​។

    Read More »
  • ម៉ាឡេស៊ី​​ជំរុញ​ឱ្យ​​អាស៊ាន​​ដោះស្រាយ​​ជម្លោះ​នៅ​​សមុទ្រ​ចិន​​ខាងត្បូង

    សារព័ត៌មាន​ Cambodia News/ ម៉ាឡេ (០៤ វិច្ចិការ ២០១៥) ៖ ភាព​តា​នឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​បញ្ហា​ចាក់ស្រេះ​ដោះស្រាយ​មិន​ចេញ​​ ដោយសារ​តែ​ចិន​នៅតែ​អះអាងថា ស្ទើរតែ​ទាំងអស់​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​កម្មសិទ្ធិ​ខ្លួន​ តែ​ភាគី​ដែល​មាន​ជម្លោះ​ជាមួយ​ចិន នៅ​តែ​ទាមទារ​ផ្នែក​ខ្លះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។

    Read More »
  • អធិការបតី​​អាល្លឺម៉ង់​​អំពាវនាវ​ឲ្យ​​អឺរ៉ុប​​ជួយ​គ្នា​​ដោះស្រាយ​​បញ្ហា​​ជនភៀសខ្លួន

    សារព័ត៌មាន​ Cambodia News/​ អាល្លឺម៉ង់​ (០៤ វិច្ចិការ ២០១៥) ៖ អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ត្រូវតែ​ធ្វើ​យ៉ាងណា​ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ជនភៀសខ្លួន ព្រោះ​បញ្ហា​នេះ​គឺជា​រឿង​សំខាន់​ដែល​កំពុង​ប្រឈមមុខ​។ លោក​បន្ដថា បើសិនជា​យើង​គិតតែ​ពី​ខ្លួនឯង​នោះ បញ្ហា​ជនភៀសខ្លួន​នឹង​ក្លាយជា​បញ្ហា​គំរាមកំហែង​ខ្លាំងក្លា​ដល់​អឺរ៉ុប​។ លោកស្រី​អធិការបតី​ជាថ្មី​ម្ដងទៀត បាន​សុំ​ឲ្យ​ចែករំលែក​គ្នា​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន ព្រោះ​វា​ជា​រឿង​សំខាន់​នៅក្នុង​តំបន់​អឺរ៉ុប​៕  …

    Read More »
  • រុស្ស៊ី​ បាន​បង្កើត​​ទំនាក់ទំនង​​ជាមួយ​​បក្ស​ប្រឆាំង​​នៅ​ស៊ី​រី​​ដើម្បី​ប្រឆាំង​​ក្រុម​ភេរ​វករ​

    សារព័ត៌មាន​ Cambodia News/ ​​រុស្ស៊ី (០៤ វិច្ចិការ ២០១៥) ៖ កាលពី​ថ្ងៃ​ទី​០៣ ​វិច្ឆិកា ​រុស្ស៊ី ​​បញ្ជាក់ថា បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុម​បក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ក្នុងការ​ធ្វើ​ប្រតិ​ប​ត្ដិ​ការប្រឆាំង​សកម្ម​ភាព​ភេរវកម្ម និង​អាច​ជួយ​ដល់​ដំណើរការ​ផ្សះផ្សា​ជាតិ​ស៊ី​រី​ផងដែរ​។ ការទាក់ទង​និង​សហការ​នេះ ត្រូវបាន​បង្កើតឡើង​ជា​មួយ​ក្រុម​សេ្ន​ហា​ជាតិ​ក្នុង​ប្រទេស​ស៊ី​រី ក្នុង​គោលបំណង​ធ្វើឲ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ប្រឆាំង​ក្រុម​ភេរ​វករ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ឧត្ដមសេនីយ៍ឯក​Andrei Kartapolov​។​​

    Read More »
  • ច្បាប់ថ្មីនៅចិន សិស្សណាលួចចំលងពេលប្រលង នឹងជាប់គុក

    សារព័ត៌មាន​ Cambodia News/ ចិន (០៣ វិច្ចិការ ២០១៥) ៖ សម្រាប់អ្នកដែលប្រលង ហើយត្រូវបានគេចាប់បានថា មានការលួចចំលង នៅពេលប្រលង នឹងផ្តន្ទាទោសជាធរមាន ដោយតាមច្បាប់ មាត្រាទី​ ២៨៤​ នៃច្បាប់ព្រហ្មទណ្ឌ ដោយអោយបុគ្គលនោះ ជាប់ពន្ធធនាគាររយៈពេល៧ឆ្នាំ។ នេះបើយោងតាមច្បាប់ថ្មី ដែលនឹងចាប់ដាក់អោយ ប្រើប្រាស់នៅថ្ងៃទី១…

    Read More »
  • ចិន​បញ្ចប់​​គោលនយោបាយ​​យក​កូន​មួយ​​តែ​ប្រកាស​​ឱ្យ​មាន​កូន​​តែ​២​នាក់​​

    សារព័ត៌មាន​​ Cambodia News​/ ចិន (៣០ តុលា ២០១៥) ៖ ​​​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩​តុលា​ បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​សម្រេចចិត្ត​បញ្ចប់​គោលនយោបាយ​យក​កូន​តែ​មួយ​ហើយ តែយ៉ាងណាក៏ដោយ ចិន​ប្រកាស​​ឱ្យ​អនុញ្ញាតឱ្យ​គូ​ស្វាមីភរិយា មាន​កូន​​តែ​២​នាក់​​ប៉ុណ្ណោះ។ ​មូលហេតុ​ដែល​អនុញ្ញាត​ឱ្យ​មាន​កូន​២ ដោយសារ​តែ​អត្រាកំណើន​ជន​ចាស់ជរា ច្រើន​ជាង​យុវជន ហើយ​មនុស្ស​ចាស់​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​មាន​ចំនួន​ជាង​១​ពាន់​លាន​នាក់​នៅ​ពេល​បច្ចុប្បន្ន​នេះ​។

    Read More »
  • អូស្ត្រាលី​-​ចិន​​នឹង​ធ្វើ​សមយុទ្ធ​​រួមគ្នា​​នៅ​សមុទ្រ​ចិន​​ខាងត្បូង​​ចំពេល​​មាន​ភាព​តានតឹង​​

      សារព័ត៌មាន​ Cambodia News​/​ អូស្ត្រាលី (២៩ តុលា ២០១៥) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អូស្ត្រាលី​បញ្ជាក់ថា នាវាចម្បាំង​អូស្ត្រាលី​២​គ្រឿង​នឹង​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ពជើងទឹក​ចិន ដែល​ប្រព្រឹត្ត​ទៅ​នៅ​សប្ដាហ៍​ក្រោយ ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ដ្រាលី​នៅ​ថ្ងៃទី​២៩​តុលា​ ការធ្វើ​សមយុទ្ធ​កងទ័ព​ជើង​ទឹក​នេះ ធ្វើឡើង​ចំ​ពេល​សហរដ្ឋអាមេរិក​និង​ទីក្រុង​ប៉េកាំង​បញ្ចេញ​សាច់ដុំ​ដាក់គ្នា នៅ​សមុទ្រ​ចិន​ខាងត្បូង​។

    Read More »
Back to top button
Close
Close