Cambodia News
-
គ្រោះថ្នាក់ចរាចរណ៏ ស្លាប់ ៨នាក់ និងរបួស ១៤នាក់ នៅថ្ងៃទី ០១ខែ មេសា
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់៨នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១៤នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ ។
Read More » -
ឌួង ហ្សូរីដា មានស្ត្រីវ័យជិត ៣០ឆ្នាំម្នាក់តាមរំខាន
Cambodia News ភ្នំពេញ៖ ស្ត្រីវ័យជិត៣០ឆ្នាំម្នាក់ដែលបានងប់ងុលរូបសម្រស់និងការសម្តែងរបស់ឌួង ហ្សូរីដា តែងតែងទូរស័ព្ទមករំខានតារារូបនេះស្ទើរមិនលោះថ្ងៃ ខណះពេលដែលតារាសម្តែងរូបនេះបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្ត្រីម្នាក់នេះមិនព្រមបញ្ឈប់អំពើមិនគប្បីនេះចោលទេ។
Read More » -
ការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតប្រព្រឹត្តទៅដោយជោគជ័យ
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣នេះ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានថ្លែងថា ការបាញ់ បានអះអាងថា ការបាញ់គ្រាប់ពិតប្រភេទ BM21 និងគ្រាប់ ១៣០មិល្លីម៉ែត្រប្រព្រឹត្តទៅដោយជោគជ័យ ហើយការបាញ់នេះគឺចំគោលដៅ១០០ភាគរយ។
Read More » -
មន្ដ្រីក្រសួងបរិស្ថានស្រវឹងបើករថយន្ដទៅបុកក្រុមហ៊ុនលក់គ្រឿងសង្ហារឹម
Cambodia News ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណជិត៣ឈានចូលថ្ងៃទី២ ខែមេសា ស្ដ្រីម្នាក់ដែលគេដឹងថា បម្រើការងារនៅក្រសួងបរិស្ថាន បានបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរបុកដើមក្ងោក ហើយបន្ដទៅបុកទ្វារក្រុមហ៊ុនលក់គ្រឿងសង្ហារឹមមួយនៅផ្ទះលេខ 7D, 8D នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ឋិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទើបរថយន្ដទៅ មុខលែងរួច ដោយសារសារស្រវឹងស្រា។
Read More » -
ស្ត្រីបម្រើតាមកន្លែងកម្សាន្តជាង ២ម៉ឺននាក់ មានផ្ទុកមេរោគអេដស៍មិនដឹងខ្លួន
Cambodia News ភ្នំពេញ ៖ នៅថ្ងៃទី១ មេសា ២០១៣ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ និងមេរោគស្វាយ ដោយជោះឈាមពីចុងម្រាមដៃនៅសណ្ឋាគារភ្នំពេញ លោកវេជ្ជបណ្ឌិត ទិត ឃីមុយ នាយករងអង្គការខាណាបានលើកឡើងថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញយើងមានស្ត្រីដែលបម្រើតាមកន្លែង កម្សាន្តសប្បាយនានា មានជិត២ម៉ឺននាក់ ក្នុងនោះមានមនុស្សជាង១ម៉ឺននាក់កំពុងតែរងការប្រឈមនឹងជំងឺអេដស៍។
Read More » -
ក្រុមអ្នកជួយសង្រ្គោះកំពុងខ្នះខ្នែងជួយសង្រ្គោះកម្មករអណ្តូងរ៉ែមាស ៨៣នាក់ដែលត្រូវដីបាក់សង្កត់
នៅ ដែនដីទីបេក្នុងប្រទេសចិន ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តខ្នះខ្នែងជួយស្រោចស្រង់ជីវិតកម្មករ អណ្តូងរ៉ែមាសចំនួន ៨៣នាក់ដែលកំពុងជាប់ក្នុងអណ្តូងរ៉ែក្បែរទីក្រុងឡាសសា។ កម្មករអណ្តូងរ៉ែចិនទំាង ៨៣នាក់នោះត្រូវដីរាប់សិបតោនបាក់សង្កត់លើកាលពីព្រឹកថ្ងៃសុក្រ ទី២៩ មីនាម្សិលមិញ។ ពេលវេលាកាន់តែរំកិលទៅមុខ សេចក្តីសង្ឃឹមស្វែងរកអ្នកនៅមានជីវិតកាន់តែស្តួច ស្តើងទៅៗ។
Read More » -
លោកប្រធានាធិបតីអាហ្វហ្កានីស្ថានទៅប្រទេសកាតាដើម្បីចរចាជាមួយពួកឧទ្ទាមតាលីបង់
លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន Hamid Karzai បានទៅដល់ទីក្រុងដូហា ប្រទេសកាតា។ នៅទីក្រុងដូហា លោក Hamid Karzai ជជែកពីគម្រោងបើកការិយាល័យនៃក្រុមតំណាងរបស់ពួកឧទ្ទាមតាលីបង់។ គោលដៅគឺដើម្បីទុកសម្រាប់រៀបចំកិច្ចចរចាសន្តិភាពជាយថាហេតុរវាង រដ្ឋាភិបាល និងពួកឧទ្ទាម។ គួរជម្រាបជូនថា មកដល់ពេលនេះ រូបលោក Hamid Karzai ក៏ដូចជាក្រុមឧទ្ទាមតាលីបង់ដែរ បានបដិសេធមិនអង្គុយចរចាជាមួយគ្នាទេ។
Read More » -
កូរ៉េខាងជើងបានបញ្ជាក់ជាថ្មីអំពីស្ថានភាពសង្រ្គាមជាមួយកូរ៉េខាងត្បូង
កូរ៉េខាងជើងបន្តប្រើសម្តី ទ្រគោះបោះបោកជាមួយកូរ៉េខាងត្បូង។ នៅថ្ងៃសៅរ៍ ទី៣០ មីនានេះ ទីភ្នាក់ងារផ្លូវការកូរ៉េខាងជើងបានប្រកាសឲ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយទីក្រុង សេអ៊ូល។ ការគំរាមកំហែងថ្មីនេះត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា ប្រាកដប្រជា តែកូរ៉េខាងត្បូងមិនបានចាត់ទុកថា ជារឿងធំដុំនោះទេ។
Read More » -
និស្សិតបរទេសជាច្រើនសុខចិត្ដទៅរកស៊ីផ្លូវភេទដើម្បីយកលុយបង់ថ្លៃសាលា
ក្រុមអ្នករកស៊ីផ្លូវភេទនៅ ក្នុងប្រទេស នូវ៉ែលហ្សេឡង់កំពុងអំពាវ នាវឲ្យមានការកិច្ចការពារកាន់តែប្រសើរឡើងដល់និស្សិតអន្ដរជាតិ ដែលទៅធ្វើការនៅក្នុងឧស្សាហកម្មរកស៊ីផ្លូវភេទ។
Read More » -
អ្នកវិទ្យាសាស្រ្ដអូស្រ្ដាលីរកឃើញហ្សែនបង្កឲ្យកើតជំងឺឆ្កួតជ្រូក
បណ្ដាអ្នកស្រាវជ្រាវអូស្រ្ដាលីបានរកឃើញ នូវហ្សែន ឬពន្ធុមួយប្រភេទដែលធ្វើឲ្យកើតជំងឺឆ្កួតជ្រូកទូទៅ ហើយថា របកគំហើញនេះនឹងត្រួសត្រាយផ្លូវឲ្យមានការធ្វើតេស្ដហ្សែន។
Read More »