Cambodia News
-
អង្គភាពប្រឆាំងអំពើពុករលួយស្នើឲ្យប៉ូលិសចរាចរណ៍ផាកពិន័យអ្នកល្មើសច្បាប់ដោយចេញបង្កាន់ដៃ
Cambodia News ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកាលពីដើមសប្តាហ៍នេះបានចេញនូវ សេចក្តីជូនដំណឹងមួយ ដោយស្នើសុំឲ្យមន្រ្តីប៉ូលិសចរាចរណ៍ទាំងអស់ដែលផាកពិន័យអ្នក ល្មើសច្បាប់ ត្រូវចេញបង្កាន់ដៃបង់ប្រាក់ពិន័យឲ្យបានត្រឹមត្រូវតាមលិខិតបទ ដ្ឋានដែលកំណត់ ព្រោះការមិនបានចេញបង្កាន់ដៃបង់ប្រាក់ដល់អ្នកល្មើសច្បាប់ ចរាចរណ៍ ក៏ត្រូវបានចាត់ទុកថាជាអំពើពុករ លួយ ដែលច្បាប់ហាមឃាត់ដែរ។
Read More » -
សាលារាជធានីភ្នំពេញ អះអាងដោះស្រាយបញ្ហាអ្នកសហគមន៍បុរីកីឡាមុនការបោះឆ្នោត
Cambodia News ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដាមន្រ្តីសាលារាជធានីភ្នំពេញបានអះអាងថា ខ្លួននឹងធ្វើការដោះស្រាយបញ្ហាដីធ្លីរបស់អ្នកសហគមន៍បុរីកីឡា ឲ្យបានរួចរាល់នៅមុនការបោះឆ្នោត ប្រសិនបើមានពេលគ្រប់គ្រាន់។
Read More » -
លោក ជុំ ម៉ី ប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ មិនមែនប្តឹងពីបទថា គុកទួលស្លែង ជាគុកសិប្បនិម្មិត្តទេ
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែកក្កដា មេធាវីការពារឲ្យលោក ជុំ ម៉ី និងជនរងគ្រោះនៃគុកទួលស្លែងចំនួន៣រូបទៀត គឺលោកមេធាវី គួយ ឆុនណា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់កម្មវត្ថុនៃបណ្តឹងរបស់កូនក្តីលោក គឺប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ ចំពោះសម្តីរបស់គាត់ដែលថា កូនក្តីលោកកាត់តសំឡេង…
Read More » -
កូរ៉េខាងជើងត្រៀមចូលតុចរចា ៦ភាគីនៅទីក្រុងមូស្គូ
មន្ត្រីការបរទេសរបស់កូរ៉េខាងជើងបានធ្វើដំណើរទស្សនៈកិច្ចជាផ្លូវទូតនៅប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារទី ២ កក្កដា ម្សិលមិញ ទាក់ទងនឹងសំណុំរឿង នុយក្លេអ៊ែរ របស់ខ្លួន។ មន្ត្រីខាងលើបានចូលជួបថ្នាក់ដឹកនាំរុស្ស៊ីមុននឹងកិច្ចប្រជុំ ប្រាំមួយ ប្រទេសដែលបានគ្រោងនៅថ្ងៃទី៤កក្កដាស្អែកនេះ។
Read More » -
ឥណ្ឌានឹងមានប្រព័ន្ធផ្កាយរណបបង្ហាញផ្លូវGPS ផ្ទាល់ខ្លួននៅឆ្នាំ២០១៥
បន្ទាប់ពីប្រទេសចិន ឥលូវដល់វេនឥណ្ឌាម្តងដែលមានប្រព័ន្ធបង្ហាញផ្លូវដោយផ្កាយរណបជា របស់ខ្លួនផ្ទាល់។ ផ្កាយរណបទីមួយបានបង្ហោះចេញ ទៅក្នុងតារាវិថី នៅថ្ងៃនេះ ប្រកបដោយជោគជ័យ ហើយក្នុងអំឡុងពេលពីរឆ្នាំទៀតប៉ុណ្ណោះ ប្រព័ន្ធGPS ឥណ្ឌានឹងអាចផ្តើមធ្វើប្រតិបត្តិការបានយ៉ាងពេញលេញ។
Read More » -
ប្រធានាធិបតីអេហ្ស៊ីបបដិសេធចំពោះការជ្រៀតជ្រែករបស់យោធា
លោកប្រធានាធិបតីអេហ្ស៊ីបលោក Mohammed Morsi បានច្រានចោលនូវអ្វីដែលយោធាបានទាមទារកាលពីថ្ងៃចន្ទថាពួកគេនឹង ចូលធ្វើអន្តរាគមន៍ប្រសិនបើលោកមិនចុះចេញពីតំណែងទៅតាមការទាមទារ របស់ក្រុមប្រឆាំងទេនោះ។ លោកប្រធានាធិបតីក៏បានប្រកាសថាអ្វីៗនឹងដំណើរការទៅតាមការគ្រោងទុក នៃផែនការផ្សះផ្សាជាតិរបស់ខ្លួន។
Read More » -
រដ្ឋាភិបាលថៃទទួលការរិះគន់ អំពីគម្រោងទិញអង្ករពីប្រជាពលរដ្ឋ
នាយករដ្ឋមន្ត្រីប្រទេសថៃ បានឈានបកក្រោយមួយជំហាន ទាក់ទងនឹងការសម្រេចចិត្តកាត់ថវិកាទិញអង្ករពីកសិករ។
Read More » -
គ្រោះធម្មជាតិនៅប្រទេសចិន និងឥណ្ឌូណេស៊ី
តាំងពីចុងសប្តាហ៍មុន រហូតមកដល់ពេលនេះ នៅប្រទេសចិន មានមនុស្សយ៉ាងតិច ៣៩នាក់ បាត់បង់ជីវិតដោយសារទឹកជំនន់ និងការច្រោះដី។
Read More » -
អូស្ត្រាលីអាចនឹងមានច្បាប់ទទួលស្គាល់អាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា
ឧបនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក Anthony Albanese បានប្រកាសថា រដ្ឋាភិបាលបក្សពលករនឹងអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍មនុស្សភេទ ដូចគ្នា។
Read More » -
ឈូក បណ្ឌិត ត្រូវបានចាប់ខ្លួននាព្រឹកថ្ងៃពុធនេះ
Cambodia News ស្វាយរៀង៖ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះ នៅខេត្តមណ្ឌលគិរី នេះបើតាមមន្ត្រីតុលាការខេត្តស្វាយរៀង។
Read More »