Cambodia News
-
លោក សម រង្ស៊ី នឹងវិលចូលកម្ពុជាក្នុងខែនេះ
Cambodia News ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សមរង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស នឹងមកកាន់ប្រទេសកម្ពុជាក្នុងខែកក្កដានេះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣។
Read More » -
ការចូលរួមរបស់យុវជននឹងធ្វើឲ្យមានការប្រែប្រួល
Cambodia News ភ្នំពេញៈ ការចូលរួមយ៉ាងច្រើន និងយ៉ាងផុលផុស របស់យុវជនវ័យក្មេង នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយដែលកំពុងតែប្រព្រឹត្តទៅនាពេលនេះ ត្រូវបានអ្នកវិភាគយល់ថា អាចនឹងធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត នៅចុងខែកក្កដានេះមានការប្រែប្រួលខ្លាំងហួសពីការស្មាន។
Read More » -
ជនសង្ស័យ ចំនួន ៤ នាក់ ត្រូវចាប់ខ្លួនរឿងផ្ទះអាវុធ ជាមួយក្បួនឃោសនា គណបក្សសង្គ្រោះជាតិ
Cambodia News ភ្នំពេញ៖ ជនសង្ស័យចំនួន ៤ នាក់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ នៅក្នុងការប៉ះទង្គិចគ្នា ជាមួយសកម្មជនគណបក្ស សង្គ្រោះជាតិ រហូតដល់មានការផ្ទុះអាវុធ និងការប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវលេខ១៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន…
Read More » -
ករុណាពេជ្រ ឆ្លើយតបការរិះគន់ពាក់ព័ន្ធការចូលប្រឡូកក្នុងឆាកនយោបាយ
Cambodia News ព័ត៌មានកម្សាន្ត ភ្នំពេញ៖ ដោយអត់ទ្រាំនិងការជេរប្រមាថនិងរិះគន់ពីមហាជនមួយចំនួនដែលនិយមលេងFacebook ដោយបានលើកឡើងថា ខ្លួនជាតារាម្នាកបែរជាចូលខ្លួនប្រឡូកក្នុងឆាកនយោបាយនោះ តារាចម្រៀងប្រចាំផលិតថោន លោក ករុណាពេជ្រ បានចេញមកបកស្រាយឆ្លើយតបទៅកាន់អ្នកដែលបានជេរប្រមាថទាំងនោះ។
Read More » -
ក្រសួងព័ត៌មានអំពាវនាវកុំឲ្យមានការវាយប្រហារគ្នារឿងនយោបាយក្នុងប្រព័ន្ធសង្គម Facebook
Cambodia News ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែកក្កដា លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានធ្វើការអំពាវនាវមួយដល់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ សូមកុំឲ្យវាយប្រហារគ្នាពីរឿងនយោបាយ ក្នុងកំឡុងយុទ្ធនាការ នៃការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥នេះ។
Read More » -
ហេតុអ្វីបាននៅសុខៗស្រាប់តែងងឹតមុខអ៊ីចឹង?
Cambodia News សុខភាព៖ សម្រាប់បញ្ហាងងឹតមុខនេះ ជាពាក្យដែលប្រជាជនខ្មែរយើងតែងតែនិយាយតៗគ្នាមក។ ប៉ុន្ដែងងឹតមុខគឺមានឈ្មោះជាភាសាបារាំងថា សាំងគុប (Syncope) ។ នៅពេលដែលលោកអ្នកជួបនឹងបញ្ហាអ្វីមួយដែលធ្វើឱ្យរន្ធត់ ឬក៏ទៅជួបជាមួយនឹងកន្លែងដែលមិនមានខ្យល់ អាកាសបរិសុទ្ធអាចធ្វើឱ្យលោកអ្នកងងឹតមុខហើយដួលសន្លប់តែម្ដង លោកអ្នកអាចនឹងដឹងខ្លួនឡើងវិញនៅក្នុងរយៈពេលសន្លប់ដ៏ខ្លី។ មូលហេតុងងឹតមុខគឺបណ្ដាលឱ្យកើតមានជំងឺងងឹតមុខនេះមានដូចជា៖
Read More » -
អ្នកបឹងកក់ថា លោកហ៊ុន ម៉ាណែត និងអភិបាលក្រុងថ្មី នឹងជួយបញ្ចប់វិវាទដីធ្លី
Cambodia News ភ្នំពេញ៖ តំណាងពលរដ្ឋនៃសហគមន៍បឹងកក់ម្នាក់ បានប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃព្រសហ្បតិ៍នេះថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសន្យាជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគាត់នៅក្នុងពេល ឆាប់ៗខាងមុខនេះ ប៉ុន្តែបានដាក់លក្ខខណ្ឌមិនឲ្យអ្នកភូមិចេញដើរតវ៉ានៅតាមទី សាធារណៈតទៅទៀតទេ។
Read More » -
កម្ពុជាគ្មានគំរោងបិទ Facebook
Cambodia News ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោកខៀវ កញារីទ្ធ បានថ្លែងបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាល កម្ពុជាគ្មានគំរោង បិទបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនោះទេ បើទោះបីមានអ្នកប្រើប្រាស់ មួយចំនួនជេរប្រមាថ រាជរដ្ឋាភិបាល ជាពិសេសក្នុងកំឡុង ពេលឃោសនាបោះឆ្នោតនេះ ក៏ដោយ។
Read More » -
គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល
Cambodia News ភ្នំពេញ៖ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្តុះបណ្តាលដល់ប្រធាន និងសមាជិកបណ្តុះបណ្តាល គ្រូបង្ហាត់ គធ/ខប តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ស្តីពីការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១០…
Read More » -
គណបក្សសង្រ្គោះជាតិគ្រោងធ្វើពិធីបង្សុកូលដល់វិញ្ញាណក្ខន្ធជនរងគ្រោះថ្ងៃទី០៥-០៦ កក្កដា ១៩៩៧
Cambodia News ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិបានឲ្យដឹងថា ខ្លួនគ្រោងនឹងរៀបចំធ្វើពិធីបុណ្យបង្សុកូល និងរាប់បាត្រព្រះសង្ឃចំនួន១៦អង្គ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុង ព្រឹត្តិការណ៍ថ្ងៃទី០៥-០៦ខែកក្កដា ឆ្នាំ១៩៩៧។
Read More »