Cambodia News
-
សម្តេច ជា ស៊ីម ទទួលមរណភាព?
ភ្នំពេញ៖ ក្មួយប្រុស និងសាច់ញាតិរបស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធនៅរសៀលថ្ងៃទី ២៣ កក្កដានេះពីដំណឹងដែលថា សម្តេចបានទទួលមរណភាពនាពេលថ្មីៗនេះ។
Read More » -
អ្នកញៀនថ្នាំត្រូវការព្យាបាល ថែទាំ និងអប់រំផ្លូវចិត្ត
លី បេឡា /Cambodia News បទយកការណ៍/Feature ភ្នំពេញ៖ “ខ្ញុំចាប់ផ្ដើមប្រើគ្រឿងញៀនតាំងពីអាយុ ២០ ឆ្នាំមកម្ល៉ះ ហើយឥឡូវខ្ញុំអាយុ ២៩ ឆ្នាំហើយ។ ខ្ញុំបានចេញពីផ្ទះដើរលេងជាមួយពួកម៉ាក់ ហើយឃើញគេប្រើក៏សាកល្បងជាមួយគេទៅរហូតដល់ញៀនតែម្តង” នេះគឺជាសម្ដីម៉ាត់ៗរបស់យុវជន អូន ពៅ ដែលសព្វថ្ងៃកំពុងទទួលការព្យាបាលជំងឺញៀនថ្នាំ។
Read More » -
៥ ទៅ ៦ថ្ងៃទៀតទឹកទន្លេនឹងអាចឡើងលិចដំណាំពលរដ្ឋ
Cambodia News/ ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញនូវសេចក្ដីជូនដំណឹងមួយឲ្យដឹងថានៅរយៈពេល ប្រាំទៅប្រាំមួយថ្ងៃខាងមុខទៀត ស្ថានភាពទឹកទន្លេក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើងហូរចូលតាមបណ្ដាព្រែក និងស្ទឹងមួយចំនួន នៅតាមដំបន់វាលទំនាបអមសងខាងទន្លេ ដែលអាចនឹងបង្កផលប៉ះពាល់ដល់ដំណាំកសិផលរបស់ប្រជាលរដ្ឋនៅតាមដំបន់ ទាំងនោះ។
Read More » -
គ.ជ.ប មិនទាន់សម្រេចលើការស្នើសុំចុះឈ្មោះ សម រង្ស៊ី ជាបេក្ខជនតំណាងរាស្ត្រ
Cambodia News/ ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់កំណត់ពេលប្រជុំ សម្រេចនៅឡើយទេ អំពីលិខិតស្នើសុំចុះឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់ លោក សម រង្ស៊ី នៅមណ្ឌលខេត្តកណ្តាល។
Read More » -
យន្តហោះជំនាន់សូវៀតពីរគ្រឿង ត្រូវគេរកឃើញនៅក្នុងកប៉ាល់របស់កូរ៉េខាងជើង
ប៉ាណាម៉ាបាន រកឃើញយន្ដហោះចម្បាំងចំនួន២គ្រឿង ដែលផលិតតាំងពីសម័យសហភាពសូវៀត នៅក្នុងកប៉ាល់របស់កូរ៉េខាងជើង។ ជាយន្តហោះសេរ៊ី MiG-21 ដែលមានវ័យចំណាស់ កប់នៅក្រោមគំនរស្ករស ក្នុងកប៉ាល់របស់កូរ៉េខាងជើងដែលអាជ្ញាធរប៉ាណាម៉ាបានឃាត់ទុក កាលពីពាក់កណ្ដាល ខែកក្កដានេះ។
Read More » -
សិស្សសាលាឥណ្ឌាស្លាប់ដោយសារបរិភោគអាហារមានដាក់ប្រេងលាយថ្នាំសំលាប់សត្វល្អិត
នៅថ្ងៃសៅរ៍ម្សិលមិញនេះ របាយការណ៍ពេទ្យឥណ្ឌាបានបង្ហាញថា បានរកឃើញថ្នាំសំលាប់សត្វល្អិតលាយនៅក្នុងប្រេងដែលប្រើចំអិនអាហារ អោយសិស្សសាលាតូចៗ ដែលបានពុលស្លាប់ កាលពីដើមសប្តាហ៍។
Read More » -
អ្នករាជានិយមតំបន់ឈូងសមុទ្រពែរស៍ចង់បង្កើតមូលនិធិ៤០០លានដុល្លារជួយបក្សប្រឆាំងស៊ីរី
នៅថ្ងៃអាទិត្យម្សិលមិញ លោក Ahmad Jarba ដែលជាមេដឹកនាំថ្មីនៃសម្ព័ន្ធប្រឆាំងស៊ីរី បានចេញសេចក្តីប្រកាសមួយចែងថា អ្នករាជានិយមនានា ដែលកាន់កាប់ផ្នែកប្រេងឥន្ធនៈ នៅតំបន់ឈូងសមុទ្រពែរស៍ ចង់បង្កើតអោយមានមូលនិធិមួយជាទឹកប្រាក់៤០០លានដុល្លារ អាមេរិក ដើម្បីជួយសម្ព័ន្ធប្រឆាំងស៊ីរី។
Read More » -
លោក ថេន សេន ប្រកាសថាមិនត្រៀមខ្លួនជាបេក្ខជន សំរាប់ការបោះឆ្នោតឆ្នាំ ២០១៥
ប្រធានាធិបតីភូមា ថេន សេន បានប្រកាសអោយដឹង កាលពីថ្ងៃសុក្រម្សិលមិញនេះថា លោកមិនបានត្រៀមខ្លួនដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សំរាប់ការបោះឆ្នោត ក្នុងឆ្នាំ ២០១៥ ខាងមុខនោះទេ។ លោកបានបន្ថែមទៀតរថា លោកក៏មិនជំទាស់នឹងបេក្ខភាពរបស់លោកស្រី អ៊ុងសាន សូជី មកពីគណបក្សប្រឆាំងនោះដែរ។
Read More » -
អ្នកព័ត៌មានរកឃើញថាមានការក្លែងបន្លំឯកសារទ្រង់ទ្រាយធំនៅឥណ្ឌាក្នុងពាក្យសុំទិដ្ឋាការទៅប្រទេសអូស្រ្តាលី
មានការរកឃើញអំពីករណីក្លែងបន្លំ ក្នុង ទ្រង់ទ្រាយធំនៅក្នុងការ ដាក់ពាក្យសុំទិដ្ឋាការមករស់នៅក្នុងប្រទេសអូស្រ្តាលីពីសំណាក់ ពលរដ្ឋនៅក្នុងប្រទេសឥណ្ឌា។
Read More » -
លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភានាំឲ្យនាយករដ្ឋមន្រ្តីជប៉ុនមានឥទ្ធិពលក្នុងសភាទាំងពីរថ្នាក់
លទ្ធផលនៃការសាកសួរមតិអ្នក បោះឆ្នោតរួច នៅប្រទេសជប៉ុនកាលពីថ្ងៃ អាទិត្យម្សិលមិញនេះ បង្ហាញថា គណបក្សកាន់អំណាចបានទទួលសំឡេងគាំទ្រយ៉ាងមាំមួនក្នុងការឈ្នះ ចំនួនអាសនៈនៅក្នុងព្រឹទ្ធសភា។ ជ័យជំនះនេះគឺជាការត្រួសត្រាយផ្លូវឲ្យលោកនាយករដ្ឋមន្រ្តី Shinzo Abe នូវអាណត្តិមួយដើម្បីធ្វើកំណែទម្រង់បានយ៉ាងទូលំទូលាយ។
Read More »