Cambodia News
-
លោក Assad ចង់ឲ្យមានការបង្ហាញភស្ដុតាងថារូបលោកនៅពីក្រោយការវាយប្រហារដោយប្រើអាវុធគីមី
លោកប្រធានាធិបតីស៊ីរី Bashar al-Assad បានមានប្រសាសន៍ទៅកាន់ទូរទស្សន៍អាម៉េរិកថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយអាវុធគីមីកាលពីខែ មុននៅទីក្រុង Damascus ក្នុងប្រទេសស៊ីរីនោះទេ។
Read More » -
សប្ដាហ៍នេះ សភាសហរដ្ឋអាម៉េរិកនឹងពិចារណាពីវិធានការយោធាទៅកាន់ប្រទេសស៊ីរី
លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាម៉េរិកកំពុងរៀបចំសម្រាប់ការសម្ភាសន៍តាម ទូរទស្សន៍ជាតិចំនួន ៦ ក្នុងកិច្ចព្យាយាមមួយដើម្បីបញ្ចុះបញ្ចូលសាធារណជនដែលនៅសង្ស័យពី ភាពចាំបាច់នៃការចាត់វិធានការយោធាទៅលើប្រទេសស៊ីរី នៅមុនពេលដែលលោកនឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសនៅថ្ងៃអង្គារស្អែកនេះ។
Read More » -
ជនជាតិដើមអូស្រ្ដាលីម្នាក់ជាប់ឆ្នោតជាព្រឹទ្ធសមាជិកសភាអូស្រ្ដាលី
ការបោះឆ្នោតម្សិលមិញនេះ គឺជាជោគជ័យមួយសម្រាប់ពលរដ្ឋជនជាតិដើមអូស្រ្ដាលី ដោយហេតុថា នៅដែនដីប៉ែកខាងជើង គឺមានព្រឹទ្ធសមាជិកថ្មីម្នាក់ពីគណបក្ស Labor ដែលបានជាប់ឆ្នោតកាលពីម្សិលមិញ។
Read More » -
លោក ជា ស៊ីម និងលោក សម រង្ស៊ី មិនមានឈ្មោះជាតំណាងរាស្ត្រសម្រាប់នីតិកាលទី៥នេះ
ភ្នំពេញ៖ យោងតាមបញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោត ចេញផ្សាយដោយ គជប កាលពីថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា ប្រធានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនមានឈ្មោះជាបេក្ខជនជាប់ជាតំណាងរាស្ត្រ សម្រាប់នីតិកាលទី៥នេះទេ។ តាមការផ្ទៀងផ្ទាត់ជាមួយបញ្ជីឈ្មោះ មានការផ្លាស់ប្តូរលោក ជា ស៊ីម ពីតំណាងរាស្ត្រ បើទោះបីជាលោកឈរនៅលំដាប់ទី១នៃបញ្ជីឈ្មោះក៏ដោយ សម្រាប់មណ្ឌលរាជធានីភ្នំពេញ ដែលមាន១២អាសនៈ។
Read More » -
សិល្បករ គាំទ្រគណបក្សសង្គ្រោះជាតិ ខ្លាចគេឈប់ហៅថតខារ៉ាអូខេ
ភ្នំពេញ៖ នៅថ្ងៃមហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ អ្វីដែលអ្នកតាមដានសង្គម និងជីវិតតារា ចាប់ អារម្មណ៍ គឺការលេចមុខតារាសម្តែងពីររូប បង្ហាញការគាំទ្រទៅលើគណបក្សប្រឆាំង ដែលផ្ទុយពីក្រុមតារាភាគច្រើន ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ តារាសម្ដែង២រូបនោះ គឺ លោក សោភ័ណ្ឌ ឡារី និងអ្នកនាង បូនីតា…
Read More » -
គណបក្សប្រជាជនបេ្តជ្ញាការពារលទ្ធផលនៃការបោះឆ្នោត
ភ្នំពេញ៖ លទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសជាផ្លូវការនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ទទួលយកដោយរីករាយ ហើយថែមទាំងបេ្តជ្ញាការពារលទ្ធផលនេះទៀតផង។ យោងតាមលទ្ធផលផ្លូវការដែលផ្សាយដោយ គ.ជ.ប គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨កៅអី រីឯគណបក្សសង្គ្រោះជាតិដែលបានប្រកាសបដិសេធទាំងស្រុងចំពោះលទ្ធផលនេះ ទទួលបាន៥៥កៅអី។ គណបក្សប្រជាជនកម្ពុជាបានអះអាងថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានអបអរសាទរ និងធ្វើការវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះការបោះឆ្នោតនេះ…
Read More » -
កម្ពុជា និងចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួត
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលសម្ភារៈការិយាល័យសម្រាប់បំរើការងារនៅក្រសួងការបរទេសពី ប្រទេសចិន នៅថ្ងៃទី៩ ខែកញ្ញា នេះ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ហោ ណំាហុង បានបញ្ជាក់មន្រ្តីការទូតជាន់ខ្ពស់កម្ពុជា និងចិន បានថ្លែងអះអាងសាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្ត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួតថែមទៀត។ ឯកអគ្គរដ្ឋទូតប្រទេស ចិនប្រចាំនៅកម្ពុជា លោកស្រី Bu Jianguo បានថ្លែងថា…
Read More » -
Cambodia’s Ruling Party Leader resigns from parliamentary post for the young
By Ratanak Cambodia News / New Youth Phnom Penh: (Sept 9, 2013): Cambodian People’s Party (CPP) Leader and Senate President…
Read More » -
នី មុនីនាថបង្កើតភាពស្និតស្នាលជាមួយអង់ ឆាយទីក្រៅឆាក
ភ្នំពេញ៖ មានការកត់សម្គាល់ថា មួយរយះចុងនេះតារាទឹកភ្នែកមុខស្រស់ស្រទន់នី មុនីនាថ ពេលចេញទៅណាក្នុងកម្មវិធីរបស់អ្នកសិល្បៈគឺគេឃើញលេចមុខដើរចូលទៅក្នុងកម្មវិធីត្រសងជាមួយតារាប្រុសថ្មីម្នាក់គេស្គាល់ឈ្មោះថាអង់ ឆាយទី ។ការជំពប់រឿងថ្មីនេះស្របពេលដែលតារាទាំងពីរនេះបានក្លាយជាតួអង្គឯកនៅក្នុងរឿង«សន្យាស្នេហ៍»របស់ស៊ីធីអិនដែលសាច់រឿងឆ្លុះបញ្ចាំងឲ្យឃើញពីតួប្រុសលួចស្រលាញ់តួឯកស្រីហើយសម្តែងសមគ្នាណាស់ទើនគ្មានអ្នកណាអត់ជឿថាពួកគេជាមិត្តភក្តិក្រៅឆាកនោះទេខណៈដែលទៅណាម្តងៗបណ្តើរគ្នាមិនខុសពីគូស្នេហ៍នោះ។
Read More » -
ព្រះមហាក្សត្រ អាចនឹងយាង ត្រឡប់មកវិញ នៅថ្ងៃទី១១ កញ្ញា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុនបានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា អាចនឹងយាងត្រឡប់មក ពីប្រទេសចិនវិញ នៅថ្ងៃទី១១ ខែកញ្ញា…
Read More »