Cambodia News
-
គណបក្សសង្គ្រោះជាតិចង់ឲ្យមានការចាក់ខ្សែអាត់សំលេងនៃការចរចារកាលពីថ្ងៃទី ១៧ និង១៨កញ្ញា
ភ្នំពេញ៖ លោកសម រង្ស៊ី និងលោកកឹម សុខា ដែលជាប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា បើសិនជាមានការចាក់ផ្សាយមែននោះគឺ លោកចង់ឲ្យមានការចាក់ផ្សាយនូវសំឡេងដើម គឺត្រូវតែមានការចាក់ផ្សាយទាំងស្រុងជៀសវាងកុំឲ្យមានការយល់ច្រលំ។ ការបញ្ជាក់របស់លោកសម រង្ស៊ី និងលោកកឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការអះអាងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា…
Read More » -
បាត់មុខជាង៥ឆ្នាំ និន សុធារ៉ា វិលមកវិញជាតួអង្គម្តាយ
ភ្នំពេញ៖ តារាសម្តែង ដែលស្ទើរតែធ្វើឲ្យទស្សនិកជនភ្លេចមុខបាត់ទៅ ហើយនោះក្រោយខកខានបង្ហាញវត្តមានក្នុងសង្គមសិល្បះជាង៥ឆ្នាំអ្នកនាង និន សុធារ៉ា បានបង្ហាញវត្តមានសម្តែងសារជាថ្មីម្តងទៀត ក្នុងនាមជាតួអង្គម្តាយ។ និន សុធារ៉ា បានបាត់មុខឈឹងពីវិស័យមួយនេះ ក្រោយពេល ដែលនាងសម្រេចចិត្តចូលរោងការជាមួយបុរសអ្នកជំនួញម្នាក់ ដែលរហូតពេលនេះនាងទទួលបានកូនប្រុសម្នាក់អាយុជាង១០ជាចំណងដៃ។ ការសម្រេចចូលរោងការយ៉ាងស្ងៀមស្ងាត់នេះបានធ្វើឲ្យតារាសម្តែងរូបនេះបានបាត់វត្តមានពីសង្គមសិល្បះខ្មែរអស់ជាច្រើនឆ្នាំ ដែលជាហេតុធ្វើឲ្យទស្សនិកមួយចំនួនស្ទើរតែភ្លេចមុខនាងបាត់ទៅហើយ។
Read More » -
កម្ពស់ទឹកទន្លេមេគង្គចតុមុខឡើងជិតដល់កម្រិតប្រកាសអាសន្ន
ភ្នំពេញ ៖ ស្ថានភាពទឹកទន្លេមេគង្គចតុមុខរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ កញ្ញា ២០១៣ បានឡើងដល់កម្ពស់១០,២៦ម៉ែត្រ លើកម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន១០,៥០ម៉ែត្រ ។ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃស្អែក(០១តុលា) ទឹកនឹងបន្តឡើងដល់កម្ពស់ ១០,២៨ម៉ែត្រ ប៉ុន្តែនៅថ្ងៃទី០២ តុលា ២០១៣ កម្ពស់ទឹកទន្លេចតុមុខនឹងស្រកមកនៅត្រឹមកម្ពស់១០,២៦ម៉ែត្រវិញ…
Read More » -
បក្សប្រឆាំងនឹងធ្វើមហាបាតុកម្មទូទាំងប្រទេស
ភ្នំពេញ៖ គណបក្សប្រឆាំងនឹងធ្វើសមាជមួយនៅសប្តាហ៍ក្រោយដើម្បីកំណត់ផែនការ យុទ្ធសាស្ត្រជាក់លាក់មួយក្នុងការធ្វើបាតុកម្មទូទាំងប្រទេស ហើយនឹងបញ្ជូនស្នាមមេដៃពលរដ្ឋជាង ៣ លាននាក់ ទៅអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុង ប៉ារីស ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះស្រាយលើបញ្ហាភាពមិនប្រក្រតីក្នុង ការបោះឆ្នោតនៅកម្ពុជា។ ការកំណត់ពេលធ្វើយុទ្ធនាការតវ៉ាជាថ្មីទៀត របស់គណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជន ដែលមានតំណាងរាស្ត្រជាប់ឆ្នោតចំនួន ៦៨ រូប ក្នុងចំណោម ១២៣…
Read More » -
ចំណងស្នេហ៍រវាង គង់ ចាន់ស្រីមុំ គឹម សីហា ដល់ផ្លូវបំបែក
ភ្នំពេញ៖ ចំណងស្នេហ៍ចាស់វស្សារវាងតារាសម្តែងមុខស្រស់នាង គង់ ច័ន្ទស្រីមុំ និងកំលោះសង្ហាលោក គីម សីហា បានឈានដល់ផ្លូវបំបែក បន្ទាប់ពីគួស្នេហ៍មួយគូនេះសាងភាពផ្អែមល្ហែម និងស្និតស្នាលជាមួយគ្នាស្ទើរចាក់ទឹកមិនលេចអស់ជាច្រើនឆ្នាំមកនេះ។ គង់ ច័ន្ទ ស្រីមុំ បានទម្លាយពីការប្រះឆាពីចំណងស្នេហ៍របស់នាងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបានសរសេរនៅលើWallនៃបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ចំណងស្នេហ៍រវាងនាង និងបុរសសង្ហារ លោក គឹម សីហា បានឈានមកដល់ផ្លូវបំបែកហើយ…
Read More » -
ក្មេងស្រីម្នាក់ ត្រូវយុវជន ២នាក់ចាប់ រំលោភ
ភ្នំពេញ ៖ យុវជនដែលត្រូវចាប់ខ្លួនម្នាក់ឈ្មោះនឿន ខេង ហៅវណ្ណា អាយុ២១ឆ្នាំ មានស្រុកកំណើ់តភូមិពាមក្រស្នា ឃុំពាមក្រស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះប្រាក់ ធីម អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិកោះវែក ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ចំណែកក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំ ។ យុវជន២នាក់…
Read More » -
កម្លាំងកងរាជអាវុធហត្ថ ដែលមកការពារសន្តិសុខនៅភ្នំពេញបាន ដកទៅមូលដ្ឋានវិញ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមកការពារសន្តិសុខសណ្តាប់ធ្នាប់ទំាង នៅ មុនពេលនិងអំឡុងពេលបាតុកម្ម ដឹកនំាដោយបក្សប្រឆាំងកន្លងមកនេះ ត្រូវបានធ្វើការកែសម្រួល ឲ្យវិលត្រឡប់ទៅអង្គភាពដើមវិញហើយ ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងគ្រាមាន ទឹក ជំនន់ នៅតាមមូលដ្ឋាន និងទៅចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារផងដែរ ។
Read More » -
លោក សម រង្ស៊ី ទៅគោរពវិញ្ញាណក្ខន្ឋអ្នកស្លាប់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកថ្ងៃ៣០ មីនា ១៩៩៧
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ មីនា ១៩៩៧ មនុស្សប្រមាណ១៧នាក់ បានត្រូវគេរាយការណ៍ថាបានស្លាប់ និងជាង១០០នាក់ទៀតរងរបួសនៅក្នុងការគប់គ្រាប់បែកដៃចំនួន២គ្រាប់ ចូលក្រុមបាតុករដែលកំពុងធ្វើការទាមទារឲ្យមានការកែទម្រង់ ប្រព័ន្ឋយុត្តិធ៌មនៅមុខមន្ទីររដ្ឋសភាចាស់ ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំងជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី៣០ កញ្ញា ២០១៣នេះ បានធ្វើពិធីគោរពវិញ្ញាណក្ខន្ឋនៅចេតិយអ្នកស្លាប់មុខរដ្ឋសភាចាស់…
Read More » -
តំបន់កាស្មៀ៖ការវាយប្រហារចំនួនពីរលើកបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ៩នាក់
នៅក្នុងប្រទេសឥណ្ឌា ក្រុមប្រដាប់អាវុធបន្លំខ្លួនពាក់ឯកសណ្ឋានជាយោធាបានបើកការ វាយប្រហារផ្ទួនៗគ្នានាថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញានេះលើមូលដ្ឋានយោធា និងប៉ូលិសឥណ្ឌានៅក្នុងតំបន់កាស្មៀ។
Read More » -
HRWស្នើឱ្យអ៊ីស្រាអែលបញ្ឈប់ការកម្ទេចជម្រករបស់ប៉ាឡេស្ទីននៅស៊ីហ្ស័កដានី
អង្គការសិទ្ធិមនុស្ស Human Rights Watch (HRW) បានអំពាវនាវនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ឱ្យអ៊ីស្រាអែលបញ្ឈប់ការជម្លៀសជនពេនចរ ប៉ាឡេស្ទីន នៅ Makhoul នៃតំបន់ស៊ីហ្ស័កដានី ព្រោះការប្តូរលំនៅដ្ឋានប្រជាជនដោយបង្ខំ និងខុសច្បាប់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។
Read More »