Cambodia News
-
សមត្ថកិច្ចឃាត់សង្ឃ ២អង្គ ដែលលួចចេញក្រៅ វត្ដពេលយប់ ដើរផឹកស៊ី
ភ្នំពេញ៖ កាលពីថ្ងៃ ទី២៨ ខែវិច្ឆិកា លោកសង្ឃ២អង្គ ដែលគង់ នៅវត្ដសារាវ័ន្ដ ត្រូវបានកម្លាំងសមត្ថកិច្ច និងធម្មការខណ្ឌចំការមន ចាប់ផ្សឹកក្រោយ ពីលោកសង្ឃទាំង ២អង្គខាងលើនេះ បាន លបលួចចេញក្រៅវត្ដនៅពេលយប់ ហើយ ទៅដើរផឹកស៊ី ចូលច្រៀងខារ៉ាអូខេ។
Read More » -
ពលកម្មកុមារនៅកម្ពុជាមានការកើនឡើង
ភ្នំពេញ ៖ ការរកឃើញអំពីការកើនឡើងនៃពលកម្មកុមារនេះ ត្រូវបានបង្ហាញដោយមន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលអង្កេតមួយ នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា។ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងអង្គការអន្តរជាតិខាងការងារ គឺបានអង្កេតជាសំខាន់ទៅលើការចូលរៀនរបស់កុមារ សកម្មភាពសកម្មរបស់កុមារក្នុងវិស័យសេដ្ឋកិច្ច ការចូលរួមរបស់កុមារក្នុងមុខងារគ្រួសារ និងប្រភេទការងារគ្រោះថ្នាក់ដែលកុមារធ្វើ។
Read More » -
យូរី ប្រតិកម្មព័ត៌មានថា នាងកាច់ឫកកាច់រាងជាស្រីស្អាត
ភ្នំពេញ ៖ តារាចម្រៀងមុខដូចកូនកាត់កូរ៉េនៅក្នុងផលិតកម្មសាន់ដេ នាងយូរី បានសម្តែងការមិនសប្បាយចិត្ត និងមានប្រតិ កម្មយ៉ាងខ្លាំង បន្ទាប់ពីសារព័ត៌មាននៅក្នុងស្រុកមួយផ្សាយរិះគន់មកលើរូបនាង ថា ជាតារាមួយរូបដែលតែងតែបង្ហាញចរិតកាច់ឫកកាច់រាង តាំងខ្លួនឯងជាស្រីស្អាតគ្រប់ពេលវេលា ។ អតីតតារាចម្រៀង ចេញមកពីផលិតកម្មរ៉ុករូបនេះ ចាត់ទុកការចុះផ្សាយនូវព័ត៌មាននោះថា ជាការស្អប់ខ្ពើមដល់រូបនាង និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាង ក្នុងពេលដែលនាងកំពុងតែប្រឹងប្រែងទាញយកប្រជាប្រិយភាពពីអាជីព ចម្រៀងនាងផងដែរ ។
Read More » -
ចន ច័ន្ទលក្ខិណា លែងលះស្វាមី ជាផ្លូវការ
ភ្នំពេញ៖ ទីបំផុតនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នេះ តុលាការ បានសម្រេចប្រកាសសាល ក្រមលែងលះ ជាផ្លូវការហើយ រវាងបណ្ដឹងលែង ប្ដីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមី លោក យុត្ថា រ៉ាឆានី និងក្រោយពីអ្នកទាំងពីរ បានចូលទៅកាន់តុលាការ ទាញហេតុផលផ្ទាល់មាត់…
Read More » -
ចិនចង់វិនិយោគម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរថ្មីចំនួន២ នៅរូម៉ានី
ក្រុមហ៊ុនសហប្រតិបត្តិការថាមពល នុយក្លេអ៊ែរទូទៅរបស់ចិន ហៅកាត់ CGN ចង់ធ្វើការវិនិយោគ សំរាប់ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរថ្មីចំនួន២ នៅប្រទេសរូម៉ានី ដោយធ្វើការសហការជាមួយក្រុមហ៊ុនកាណាដា SNC-Lavalin។
Read More » -
ចិនពិនិត្យឃើញយន្តហោះបេ-៥២អាមេរិកពីរគ្រឿង ហោះក្នុងតំបន់ការពារដែនអាកាសខ្លួន
ក្រសួងការពារជាតិចិន បានប្រាប់នៅថ្ងៃពុធនេះថា បានពិនិត្យឃើញនូវវត្តមានយន្តហោះទំលាក់គ្រាប់បែកបេ-៥២ របស់អាមេរិក ពីរគ្រឿង ក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។ យន្តហោះអាមេរិកទាំងនេះ បានហោះចូលតំបន់នេះ ដោយមិនផ្តល់ដំណឹងអោយអាជ្ញាធរចិនដឹងជាមុននោះទេ។
Read More » -
អ.ស.បយកថ្ងៃ២វិច្ឆិកា ជាថ្ងៃប្រារព្ធទិវាអន្តរជាតិប្រឆាំងការមិនដាក់ទោសបទឧក្រិដ្ឋលើអ្នកសារព័ត៌មាន
នៅថ្ងៃអង្គារកន្លងទៅនេះ គណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានសម្រេចយកថ្ងៃ២វិច្ឆិកា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការមិនដាក់ទោសបទឧក្រិដ្ឋ លើអ្នកសារព័ត៌មាន។
Read More » -
លោកស្រី ស៊ូជីថា រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាចាំបាច់ត្រូវធ្វើវិសោធនកម្ម
មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យ លោកស្រី អង់សាន ស៊ូជី បានថ្លែងប្រាប់ដល់អ្នកចូលរួមទាំងអស់នៅក្នុងរោងមហោស្រពទីក្រុង ស៊ីដនីយ៍ថា ប្រសិនបើលោកស្រីក្លាយជាប្រធានាធិបតីនៅឆ្នាំ ២០១៥ អាទិភាពដំបូងរបស់លោកស្រីគឺសាមគ្គីភាព ដែលនឹងអាចនាំមកនូវសន្តិភាពយូរអង្វែង។
Read More » -
អ្នកជំនាញបារម្ភពីសេវាសុខភាពនៅកន្លែងរងគ្រោះដោយខ្យល់ព្យុះ
មានការព្រួយបារម្ភថាស្រ្តីមាន ផ្ទៃពោះ និងទារកទើបកើតជាច្រើនម៉ឺននាក់មិនបានទទួលនូវសេវាសុខភាពត្រឹម ត្រូវនៅតំបន់ដែលរងគ្រោះដោយខ្យល់ព្យុះក្នុងប្រទេសហ្វ៊ីលីពីន។
Read More » -
កម្ពុជានិងពិភពលោករួមគ្នានៅប្រទេសប៉ារ៉ែន ដើម្បីអភិវឌ្ឍឲ្យមាននិរន្តរភាព
ទីក្រុងម៉ាណាម៉ា៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជានាពេលថ្មីៗនេះបានធ្វើការប្តេជ្ញាចិត្តខ្ពស់ជាមួយមន្រ្តីសមភាភីនៅក្នុងតំបន់អាស៊ីនិងពិភពលោកថា កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងលទ្ធភាពក្នុងការចូលរួមចំណែកលើការងារអភិវឌ្ឍន៍ប្រកបដោយចេរភាព។
Read More »