Cambodia News
-
សាលារាជធានី នឹងចាត់វិធានការលើអ្នកទារលុយផ្ញើ ម៉ូតូ កង់ លើសការកំណត់
ភ្នំពេញ៖ បន្ទាប់ពីមានការរអ៊ូរទាំពីសំណាក់ ពលរដ្ឋថា អ្នកផ្ញើកង់ ម៉ូតូនៅតាមផ្សារជាច្រើន ពាក់ព័ន្ធនឹងការទារថ្លៃលើសកំណត់ ដោយយកតម្លៃ ពី៥០០៛ ទៅ ១០០០៛ និងពេលខ្លះឡើងដល់២០០០៛ ក្នុងម៉ូតូមួយគ្រឿង សាលារាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការប្រមូល និងត្រួតពិនិត្យឡើងវិញនូវកិច្ចសន្យាទារផាស៊ី ផ្ញើកង់ម៉ូតូជាមួយក្រុមហ៊ុនម៉ៅការផ្ដាច់មុខ នានាដើម្បីកែលម្អ នូវចំណុចខ្វះខាតកន្លងមក ។
Read More » -
លោក ជួន សុវណ្ណ៖ កម្លាំងនគរបាលជាតិ ត្រូវតែហ្វឹកហាត់យុទ្ធវិធីការពារប្រឆាំងបាតុករបន្ថែមទៀត
ភ្នំពេញ៖ យោងតាម គេហទំព័រហ្វេសប៊ុករបស់អគ្គស្នងការនគរបាលជាតិ ចុះផ្សាយនៅថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីរបស់ លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងនគរបាលជាតិត្រូវតែហ្វឹកហាត់បន្ថែមទៀត ដើម្បីធ្វើឲ្យការងារការពារ និងប្រឆាំងនឹងបាតុករដោយអហិង្សា កាន់តែមានប្រសិទ្ធភាពថែមទៀត។
Read More » -
ស្វែងយល់ពីពណ៌ទឹកនោមដើម្បីសុខភាពផ្ទាល់ខ្លួន
សុខភាព៖ ជាទូទៅទឹកនោមធម្មតាមានពណ៌ថ្លា ឬលឿងព្រឿងៗ ពណ៌ទឹកនោមប្រភេទនេះបង្ហាញថាមនុស្សមានជាតិទឹកគ្រប់គ្រាន់ ហើយអវយវៈបំពេញ មុខងារបានត្រឹមត្រូវ តែប្រសិនបើទឹកនោមពណ៌លឿង មានន័យថាអ្នកគួរតែបរិភោគទឹកឲ្យបានច្រើនដើម្បីកុំឲ្យរាងកាយ ខ្សោះទឹកដោយសារការបែកញើសច្រើន។ ពណ៌លឿងចាស់របស់ទឹកនោមជារឿយៗកើតឡើងក្នុងករណីដែលអ្នកប្រើ ថ្នាំ។ ប្រសិនបើករណីនេះអូសបន្លាយយូរអ្នកគួរតែឆាប់ទៅពិគ្រោះជាមួយ គ្រូពេទ្យ ព្រោះវាអាចជារោគសញ្ញានៃជំងឺថ្លើមនានា។ ក្នុងករណីដែលទឹកនោមពណ៌សហើយល្អក់នោះ មានន័យថាពពួកបាក់តេរីកំពុងតែលូតលាស់ក្នុងផ្លូវទឹកនោមឬក្រួស ក្នុងតម្រងនោមជាដើម។
Read More » -
អ្នកផឹកស្រាមុខក្រហមប្រឈមគ្រោះថ្នាក់ខ្ពស់
សុខភាព៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញពីទំនាក់ទំនងរវាងការឡើងសម្ពាធឈាមដោយឥទ្ធិពល គ្រឿងស្រវឹង ជាពិសេសចំពោះក្រុមមនុស្សដែលមានអាការថ្ពាល់ មុខ និងកឡើងក្រហមក្រោយពីគ្រឿងស្រវឹងធ្លាក់ចូលដល់ក្រពះ គួរតែតាមដានសម្ពាធឈាមរបស់ខ្លួនឲ្យមែនទែន។ ភាពប្រថុយប្រថាននេះនឹងមានការកើនឡើងខណៈដែលមនុស្សបានទទួលទានស្រា ឬគ្រឿងស្រវឹងច្រើនជាងបួនដបក្នុងមួយសប្តាហ៍។ ការឡើងសម្ពាធឈាមដោយសារជាតិស្រា និងគ្រឿងស្រវឹងនេះគឺជាមូលហេតុដ៏ចម្បងនៃការកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលព្រោះវាបានធ្វើឲ្យដាច់សរសៃឈាម។
Read More » -
សកម្មជនបក្សប្រឆាំងថៃចង់ក្រសោបវិមានរដ្ឋាភិបាល
បាតុករ ប្រមាណពីរពាន់នាក់ ជានិស្សិត បានសាកល្បងដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងប៉ូលិស នៅល្ងាចថ្ងៃសៅរ៍នេះ ដោយនាំគ្នាបន្តុកបាវខ្សាច់ឱ្យខ្ពស់ឡើង ដើម្បីងាយឆ្លងរបងលួស ។
Read More » -
បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលងាកទៅរករុស្ស៊ី តែបោះចោលអឺរ៉ុប
នៅក្នុងប្រទេសអ៊ុយក្រែន ក្រុមបក្សប្រឆាំងបីសំខាន់ៗ បន្តរួមគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យលោក ប្រធានាធិបតីចុះចេញពីអំណាច និងរៀបចំការបោះឆ្នោតមុនកំណត់។
Read More » -
ជប៉ុននឹងនិយាយជាមួយអាមេរិកពីរឿងចិនបង្កើតតំបន់ការពារដែនអាកាស
លោកអនុប្រធានាធិបតីអាមេរិក ចូ បាយឌិននឹងធ្វើដំណើរទៅដល់ទីក្រុងតូក្យូ នៅល្ងាចថ្ងៃចន្ទទី ២ ធ្នូ។ នៅជប៉ុន វត្តមានរបស់លោកបាយឌិនត្រូវគេរំពឹងថា នឹងផ្តោតសំខាន់ទៅលើភាពតានតឹងនៅសមុទ្រចិនខាងកើត បន្ទាប់ពីចិនបានបង្កើតតំបន់ការពារដែនអាកាសថ្មី ដែលបានរំលោភពីលើដែនអាកាសរបស់ជប៉ុន និងរួមបញ្ចូលទាំងដែនអាកាសដែលគ្របដណ្តប់ពីលើប្រជុំកោះដ៏ ចម្រូងចម្រាសសេនកាគូ។
Read More » -
ការយល់ដឹងរបស់មាតាបិតាជាកត្តាចម្បងបន្ថយជំងឺគ្រុនឈាម
ភ្នំពេញ ៖ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ អត្រាជំងឺគ្រុនឈាមមានការថយចុះគួរឱ្យកត់សម្គាល់ ខណៈដែលរបាយការណ៍បានបង្ហាញថា ករណីស្លាប់ដោយសារជំងឺគ្រុនឈាមគិតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ មានតែ៥៧នាក់ ថយចុះប្រមាណ៦៨% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៣ ដែលមានអ្នកស្លាប់រហូតដល់១៧៨នាក់ ។ យ៉ាងណាក៏ដោយមន្ត្រីជំនាញបានអះអាងថា កត្តាចម្បងដែលនាំឱ្យអត្រាជំងឺគ្រុនឈាមមានការថយចុះនោះ គឺគុណភាពសេវាសុខាភិបាលរដ្ឋកាន់តែមានប្រសិទ្ធភាពគួបផ្សំនឹង ការយល់ដឹងរបស់មាតាបិតា ឬអាណាព្យាបាលដែលកាន់តែយល់ច្បាស់អំពីវិធានការការពារ…
Read More » -
លោក Barnaby Joyce ការពារសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្រ្តីផែនការថវិកា
រដ្ឋមន្ត្រីក្រសួងកសិកម្ម អូស្រ្តាលី លោក Barnaby Joyce ចេញមុខការពារសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្រ្តីផែនការថវិកាក្នុងការ ជំទាស់មិនឲ្យក្រុមហ៊ុនអាម៉េរិកឈ្មោះ Archer Daniels Midland ដែលហៅកាត់ថា ADM ដេញថ្លៃយកក្រុមហ៊ុន GrainCorp របស់អូស្ត្រាលី។
Read More » -
សង្គមស៊ីវិលហែក្បួនទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការរំលោភសិទ្ធិមនុស្ស
កំពត៖ នៅថ្ងៃទី២ ខែធ្នូ នេះ ព្រះសង្ឃ និងពលរដ្ឋមកពីបណ្តាខេត្តចំនួន៥ រួមនឹងសកម្មជនសិទ្ធិមនុស្ស បានបន្តដើរដង្ហែក្បួនឆ្ពោះមករាជធានីភ្នំពេញ ដើម្បីចូលរួមអបអរខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅរាជធានីភ្នំពេញ។ លោក ផល វណ្ណៈ តំណាងប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ឲ្យដឹងថា ព្រះសង្ឃជាង៣០អង្គ និងពលរដ្ឋជាង៣០នាក់…
Read More »