Cambodia News
-
កិច្ចពិភាក្សាស្តីពីការផ្សព្វផ្សាយពត៌មាន ពាក់ព័ន្ធក្រុមប្រឈមមុខខ្ពស់នឹងជំងឺអេដស៍
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣នេះ ក្រុមប្រឈមមុខខ្ពស់ ជាមួយក្រុមអ្នកសារពត៌មានបានជួប ជុំគ្នានៅសណ្ឋាគារកង់ទីណង់តាល់ ដើម្បីពិភាក្សាស្វែងយល់អំពីគ្នាក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ នៃគ្រឿងញៀន និងមេរោគអេដស៍ ដែលមានការអញ្ចើញចូលរួមពី វេជ្ជបណ្ឌិត តែង គន្ធី អគ្គនាយកអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ និងលោក វេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិអង្គការខាណា ។
Read More » -
រដ្ឋាភិបាលអ៊ុយក្រែនគំរាមប្តឹងក្រុមបាតុករតាមផ្លូវច្បាប់
នៅប្រទេសអ៊ុយក្រែន ថ្ងៃពុធនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន មីកូឡា អាហ្សារ៉ូវ Mykola Azarov បានប្រកាសគំរាមក្រុមបាតុករ ថានឹងប្តឹងពួកគេតាមផ្លូវច្បាប់។ អាជ្ញាធរកំពុងតាមចាប់ក្រុមបាតុករដែលបានរំលោភច្បាប់ ហើយមហាអយ្យកាបានសុំអោយសកលវិទ្យាល័យអ៊ុយក្រែន ផ្តល់នូវឈ្មោះនិស្សិតដែលបានចូលរួមបាតុកម្ម។
Read More » -
អង្គការសហប្រជាជាតិសម្ពោធទីស្នាក់ការមូលនិធីបៃតង ដើម្បីអាកាសធាតុ
នៅកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ មូលនិធីបៃតងដើម្បីអាកាសធាតុ ដែលជាមូលនិធីរបស់អង្គការសហប្រជាជាតិ បានបើកសម្ពោធទីស្នាក់ការខ្លួន នៅក្រុងសេអ៊ូល។ ទិសដៅនៃមូលនិធីគឺដើម្បីប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជួយឧបត្ថម្ភគំរោងការពារប្រជាជនបណ្តាប្រទេសក្រីក្រនានា។ ប៉ុន្តែ នៅថ្ងៃបើកសម្ពោធថ្ងៃពុធនេះ មូលនិធិបៃតង ស្ទើរតែគ្មានប្រាក់ក្នុងហោប៉ៅខ្លួនទាល់តែសោះ។
Read More » -
បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃធូរស្បើយច្រើន មុនថ្ងៃចំរើនព្រះជន្មព្រះមហាក្សត្រ
នៅថ្ងៃពុធនេះ នៅក្រុងបាងកកប្រទេសថៃ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលមួយចំនួនធំ បានផ្អាកសកម្មភាពតវ៉ារបស់ខ្លួន ដើម្បីអោយអាជ្ញាធរអាចរៀបចំពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ ប៊ូមីបុល អាដុល យ៉ាដេ។ ព្រះមហាក្សត្រថៃនឹងមានព្រះជន្ម៨៦ព្រះវស្សា នៅថ្ងៃ៥ធ្នូស្អែកនេះ។ ចំនួនបាតុករដែលមានដល់១សែន៨ម៉ឺននាក់ ក្នុងសកម្មភាពកន្លងមក បានថយចុះមកនៅប្រមាណបួនពាន់នាក់ នៅថ្ងៃពុធនេះ។
Read More » -
អាហ្វ្រិកព្រំដែនសេដ្ឋកិច្ចថ្មីសម្រាប់បារាំង
ប្រធានក្រុមហ៊ុន បារាំង អាហ្វ្រិក ជាង ៥៦០ ត្រូវជួបជុំគ្នានៅថ្ងៃពុធនេះ ក្នុងវេទិកាសេដ្ឋកិច្ចបារាំង-អាហ្វ្រិក រៀបចំឡើងដោយក្រសួងហិរញ្ញវត្ថុបារាំងនៅទីក្រុងប៉ារីស ដើម្បីស្វាគមន៍ជំនួបកំពូលអេលីហ្សេ ជំនួបកំពូលស្តីពីសន្តិភាពនិងសុវត្ថិភាពនៅអាហ្វ្រិក ថ្ងៃទី៦-៧ធ្នូ។ រដ្ឋមន្ត្រីជាង២០រូប និងប្រមុខរដ្ឋបួនប្រទេសនឹងធ្វើអធិបតីក្នុងវេទិការសេដ្ឋកិច្ចនេះ។
Read More » -
ការថើមមាត់ពិតជាមានគ្រោះថ្នាក់មែនឬ?
សុខភាព៖ ដើមឡើយនៅប៉ែកអាស៊ីមិន និយមនូវការថើមមាត់ឡើយ ចំណែកពួកអឺរ៉ុបវិញពួកគេតែងតែបឺតមាត់ដើម្បីជញ្ជក់យករសជាតិ តែខណៈពេលនេះមិនដូចមុនឡើយ ទាំងអាស៊ី ទាំងអឺរ៉ុបតែងតែជញ្ជក់មាត់ដូចគ្នា តែតិចនិច្ចបែបនេះវាបង្កឲ្យមានបញ្ហាផ្សេងៗដូចជា៖ ១.បញ្ហាជំងឺមហារីកខួរឆ្អឹង វាមិនធ្ងន់ធ្ងរខ្លាំងនោះទេ តែវាអាចបង្កឱ្យមានការឆ្លងមេរោគ Epassteinbarrដែលអាចបង្កទៅដល់មហារីកឆ្អឹងខ្នង ហើយបង្កឱ្យឈាមស ស៊ីឈាមក្រហម ផងដែរ។
Read More » -
ពៅ លីដា ច្រានចោលដំណឹង មានប្តី មានកូន
ភ្នំពេញ៖ ទោះបីជាតារាសម្តែង សម្បុរស្រអែមស្រស់ល្បី ឈ្មោះ ពៅ លីដា បានឈានជើងចូលប្រឡូក ក្នុងសិល្បៈជាច្រើនឆ្នាំ កន្លងមកក្តី ក៏មហាជន និងអ្នកនៅក្នុងសិល្បៈមួយចំនួន នៅមិនទាន់ដឹងពីប្រវត្តិផ្ទាល់ខ្លួន របស់ ពៅ លីដា ច្បាស់លាស់ថា នាងមានប្តី និងមានកូននោះឡើយ ព្រោះគេមើលឃើញថា នាងនៅតែរក្សាសម្ផស្សស្រស់ស្អាត…
Read More » -
ខឹងប្តីមិនចូលផ្ទះ ទៅជះសាំងដុតក្មួយប្រុសអាយុជាង១ខួបរបួសធ្ងន់
ព្រះសីហនុ ៖ កាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី០៤ ធ្នូ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុក្មេងប្រុសដែលមានអាយុទើបបាន១ខួប៣ខែ និងបុរសវ័យកណ្តាលម្នាក់ទៀតត្រូវរងរបួសរលាកពេញខ្លួន ដោយសារតែស្ត្រីម្នាក់ត្រូវជាប្អូនថ្លៃបានជះសាំងដុតក្មេងប្រុសនោះ ព្រោះតែខឹងរកប្តីខ្លួនឯងមិនឃើញ។ តាមសមត្ថកិច្ចឲ្យដឹងថា ស្ត្រីដែលបង្ករនោះមានឈ្មោះ ថៃ ស្រីរ៉ា ហៅស្តើង អាយុជាង២២ឆ្នាំ បានរត់គេចខ្លួនបន្ទាប់ធ្វើសកម្មភាពរួច ត្រូវជាមីងរបស់ក្មេងប្រុសរងគ្រោះ។
Read More » -
ស្រ្តីម្នាក់ចាក់សម្លាប់ខ្លួនឯង ក្រោយពីសម្លាប់ កូនប្រុស និងកូនស្រី
ភ្នំពេញ៖ នៅពាក់កណ្តាល អាធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានការភ្ញាក់ផ្អើលមួយដោយស្រ្តីជាម្តាយ បានដាច់ចិត្តចាក់ សម្លាប់កូន ប្រុសអាយុ៥ឆ្នាំស្លាប់ និងកូនស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត ។ក្រោយចាក់សម្លាប់ កូនប្រុស…
Read More » -
ប្រធានាធិបតីអ៊ុយក្រែន វិចទ័រ យ៉ានូកូវិច ចេញទៅប្រទេសចិន
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វិចទ័រ យ៉ានូកូវិច បានចាកចេញពីទីក្រុង Kiev ធ្វើដំណើរឆ្ពោះទៅប្រទេសចិន។ ប្រធានាធិបតីអ៊ុយក្រែន ចាកចេញពីប្រទេស ចំពេលអ៊ុយក្រែនកំពុងជួបវិបត្តិ បន្ទាប់ពីអ៊ុយក្រែនបានផ្អាកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើតដៃគូយុទ្ធសាស្ត្រជាមួយសហភាពអឺរ៉ុប។
Read More »