Cambodia News
-
កិច្ចប្រជុំនៃប្រទេសមិត្តស៊ីរីក្នុងក្រុងប៉ារីស គឺដើម្បីបញ្ចុះបញ្ជូលក្រុមប្រឆំាងស៊ីរីឲ្យទៅហ្សឺណែវ
នៅរសៀលថ្ងៃអាទិត្យ ទី១២ មករាម្សិលមិញ កិច្ចប្រជុំនៃប្រទេសមិត្តរបស់ប្រទេសស៊ីរីបានរៀបចំកិច្ចប្រជុំ ក្នុងទីក្រុងប៉ារីស ប្រទេសបារំាង។ កិច្ចប្រជុំដែលចូលរួមដោយអ្នកតំណាងទំាង ១១ប្រទេសមិត្តស៊ីរី បូកនឹងក្រុមអ្នកប្រឆំាងស៊ីរី។ គោលដៅនៃកិច្ចប្រជុំ គឺបញ្ចុះបញ្ចូលក្រុមអ្នកប្រឆំាងស៊ីឲ្យទៅចូលរួមក្នុងសន្និសីទ សន្តិភាពនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី២២ មករាខាងមុខ។
Read More » -
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ គ្រោងបង្កើនវត្តមានខ្លួនក្នុងទឹកដីអ៊ីរ៉ង់
យោងតាមសារព័ត៌មាន Reuters (រ៉យតឺ) ចុះផ្សាយថ្ងៃអាទិត្យ ទី១២មករានេះ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA គ្រោងនឹងបង្កើនវត្តមានខ្លួន បន្ថែមទៀតនៅប្រទេសអ៊ីរ៉ង់ ដើម្បីអាចបំពេញការងារត្រួតពិនិត្យនុយក្លេអ៊ែរ ស្របតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលប្រទេសមហាអំណាច៥+១ មានអាមេរិក ចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ សម្រេចបានជាមួយអ៊ីរ៉ង់ កាលពីខែវិច្ឆិកា…
Read More » -
លោកស្រី ហាស៊ីណា ចូលកាន់តំណែងនាយករដ្ឋមន្ត្រីអាណត្តិថ្មី ក្រោមការជំទាស់របស់បក្សប្រឆាំង
នៅរសៀលថ្ងៃអាទិត្យនេះ ក្នុងក្រុងដាការ ប្រទេសបង់ក្លាដែស លោកស្រី ស្ហ៊ែក ហាស៊ីណា Sheikh Hasina ជានាយករដ្ឋមន្ត្រីបង់ក្លាដែស អាណត្តិកន្លងទៅ បានស្បថស្បែរ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិថ្មី បន្តទៅទៀត។ សមាសភាពរដ្ឋាភិបាលថ្មី មានសមាជិក៤៨នាក់។
Read More » -
អាហ្វ្រិកកណ្តាលបន្តធ្លាក់ក្នុងវិបត្តិក្រោយប្រធានាធិបតីDjotodia ចុះពីអំណាច
ក្រុង បង់ហ្គី នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ព្រឹកថ្ងៃសៅរ៍នេះ ហាក់មានភាពស្ងប់ស្ងាត់។ ទោះយ៉ាងនេះក្តី ស្ថានភាពនៅមិនទាន់ប្រសើរនៅឡើយទេ ទោះជាប្រធានាធិបតី មីសៃល ចូតូឌីយ៉ា Michel Djotodia បានចុះចេញពីអំណាច កាលពីថ្ងៃសុក្រហើយក៏ដោយចុះ។
Read More » -
តើមេទ័ពខុសច្បាប់ មានមូលដ្ឋាននៅអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលពិតជាចូលមកដល់កម្ពុជា?
សារព័ត៌មាន Cambodia News / ភ្នំពេញ( ១០ មករា ២០១៤ )៖ យោងតាមកាសែតរស្មីកម្ពុជា ដែលចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា លោក Sokha Tee ដែលជាមេបញ្ជាការកងទ័ពខុសច្បាប់ បង្កើតនៅសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណង ជួបជាមួយកំលាំងរបស់គេ…
Read More » -
គង់ ចាន់រដ្ឋា ប្រគល់បេះដូងអោយបុរសក្នុងស្រុក
សារព័ត៌មាន Cambodia News/ ភ្នំពេញ(១០ មករា ២០១៤) បន្ទាប់ពីរងនូវបរាជ័យស្នេហ៍ផ្ទួនៗជាមួយបុរសក្នុងស្រុកក៏ដូចជាក្រៅ ស្រុក ពេលនេះតារាចម្រៀងស្រីនាង គង់ ចាន់រដ្ឋា បានរកឃើញបុរសដែលគួរអោយនាងទុកចិត្តក្នុងការផ្ញើវាស នាសម្រាប់អនាគតរបស់ខ្លួនហើយ នោះគឺជាបុរសក្នុងស្រុកម្នាក់ ដែលប្រកបការងារនៅក្រុមហ៊ុនឯកជនមួយ ។ តាម ការអះអាងរបស់តារាចម្រៀងស្រីសំបុរស្រអែមស្រស់នាង គង់ ចាន់រដ្ឋា…
Read More » -
សាលក្រមប្រវត្តិសាស្ត្រ ៖ ម្ចាស់ចំការដូងប្រេងជាប់ទោសបំផ្លាញព្រៃ
តុលាការឥណ្ឌូណេស៊ី បានសម្រេចសាលក្រម ថ្កោលទោស ក្រុមហ៊ុនចំការដូងប្រេង មួយ ពីបទកាប់បំផ្លាញព្រៃឈើខុសច្បាប់។ នេះគឺជាលើកមួយ និងអាចចាត់ទុកជាប្រវត្តិសាស្ត្រឥណ្ឌូណេស៊ី ដែលតុលាការបញ្ចេញសំឡេងដើម្បីការពារប្រយោជន៍និងច្បាប់បរិស្ថាន។
Read More » -
លោកនាយករដ្ឋមន្រ្តីជប៉ុនមិនខ្លាចនឹងទៅកាន់វិហារយ៉ាស៊ូគូនីជាថ្មីទេ
នៅ ក្នុងប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេបានបញ្ជាក់យ៉ាងច្បាស់ៗនៅថ្ងៃព្រហស្បតិ៍ ទី៩ មករានេះថា លោកមិនញញើតនឹងធ្វើដំណើរទៅកាន់វិហារយ៉ាស៊ូគូនីជាថ្មីទេ។ ការអះអាងរបស់លោកប្រមុខរដ្ឋាភិបាលជប៉ុនពេលនេះបានធ្វើឡើង ២ សប្តាហ៍បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីនោះនាឱកាសខួបគម្រប់ មួយឆ្នំានៃការវិលមកកាន់តំណែងជាថ្មីរបស់លោក។ ដំណើរទៅកាន់ទីកន្លែងសក្ការៈរបស់លោកស៊ីនហ្សូ អាបេដែលបានបញ្ឆេះឲ្យមានកំហឹងពីសំណាក់ប្រទេសចិន និងកូរ៉េខាងត្បូង។
Read More » -
លោកអតីតប្រធានាធិបតីប៉ាគីស្ថាន Asif Ali Zardari បង្ហាញមុខនៅតុលាការប្រឆំាងអំពើពុករលួយ
នៅ ក្នុងប្រទេសប៉ាគីស្ថាន លោកអតីតប្រធានាធិបតី Asif Ali Zardari បានបង្ហាញខ្លួននៅមុខតុលាការជាលើកទី១ នាថ្ងៃព្រហស្បតិ៍ ទី៩ មករានេះ។ លោក Asif Ali Zardari បានជាប់សង្ស័យពីបទបានលួចបង្វែរលុយដោយខុសច្បាប់រាប់សិប លានដុល្លារក្នុងទសវត្សឆ្នំា ៩០ នេះបើយោងតាមការបញ្ជាក់របស់ថ្នាក់ដឹកនំាប៉ាគីស្ថាន។
Read More » -
ចិននឹងរឹតបន្ដឹងច្បាប់ជក់បារី
មន្រ្តីចិនបានប្រាប់ឲ្យដឹងថា ពួកគេមានបំណងដាក់បម្រាមលើការជក់បារីនៅទីសាធារណៈទូទាំងប្រទេសក្នុងឆ្នាំនេះ។
Read More »