Cambodia News
-
អតីតមន្ត្រីថ្នាក់មូលដ្ឋាន CNRP ចំនួន៤៣៣នាក់បានចូលរួមជាមួយ CPP
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ វិច្ឆិកា ២០១៧) ៖ តាមរបាយការណ៍របស់បក្សកាន់អំណាចបានឲ្យដឹងថា មកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតតំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានរបស់ CNRP សរុប៤៣៣នាក់បានសម្រេចចិត្ត សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ យ៉ាងណាក៏ដោយ…
Read More » -
ទទួលទានអាហារសមុទ្រមិនឆ្អិនប្រឈមនឹងការឆ្លងរោគ
សារព័ត៌មាន Cambodia News/ សុខភាព (២២ វិច្ឆិកា ២០១៧) ៖ ក្រុមអ្នកជំនាញផ្នែកសុខភាពបានធ្វើការក្រើនរំលឹកដល់អ្នកដែលចូលចិត្តទទួលទានអាហារសមុទ្របែបឆ្អិនពាក់កណ្តាល ឆៅពាក់កណ្តាលប្រយ័ត្នឆ្លងបាក់តេរី ដែលធ្វើឱ្យកើតអាការៈដល់ក្រពះ អាហារ និងរលាកពោះវៀន ឬកើតរោគឆ្លងតាមប្រព័ន្ធសរសៃឈាម ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។ មេរោគដែលបង្កឲ្យមានគ្រោះថ្នាក់ច្រើនជាងគេបំផុតនោះ គឺវីបរីអូវ៉ាល់នីហ្វីខាស់ វារស់នៅក្នុងទឹកសមុទ្រ។ វាជាមេរោគដែលធ្វើឱ្យឈាមមានជាតិពុល។
Read More » -
បំផ្ទុះគ្រាប់បែកក្នុងព្រះវិហារមួយនៅនីហ្សេរីយ៉ាសម្លាប់មនុស្ស៥០នាក់
សារព័ត៌មាន Cambodia News/ នីហ្សេរីយ៉ា (២២ វិច្ឆិកា ២០១៧) ៖ អ្នកនាំពាក្យប៉ូលិសរដ្ឋ Adamawa បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្ស៥០នាក់បានស្លាប់ ដោយសារករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅព្រះវិហារមួយកន្លែងក្នុងក្រុង Mubi ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។ អ្នកនាំពាក្យរូបនោះបញ្ជាក់ថា «ពួកយើងទទួលដំណឹងថា
Read More » -
ស្លាប់៤នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២២ វិច្ឆិកា ២០១៧) ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួស្រាល៧នាក់ និងរបួសធ្ងន់១៣នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
Read More » -
រដ្ឋសភាសម្រេចលុបឈ្មោះតំណាងរាស្ត្រ CNRP និងជំនួយការ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២១ វិច្ឆិកា ២០១៧) ៖ រដ្ឋសភាបានសម្រេចលុប ឈ្មោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប និងទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុបជាង១០០នាក់ ចេញពីបញ្ជីក្របខណ្ឌ ហើយពួកគេត្រូវបានបញ្ចប់មុខងារ និងប្រាក់ខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ ។ នេះបើយោងតាមការឲ្យដឹងពីលោក…
Read More » -
សម្តេច ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅរោងចក្រ «ជីន សុវណ្ណ»
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២១ វិច្ឆិកា ២០១៧) ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៃកម្ពុជា បន្តអញ្ជើញចុះសំណេះសំណាល ព្រមទាំងពិនិត្យការដោយផ្ទាល់នូវការបំពេញការងាររបស់កម្មករ កម្មការិនីនៅក្នុងរោងចក្រ «ជីន សុវណ្ណ»…
Read More » -
សមាជិក គ.ជ.ប ៣រូបកូតាអតីត CNRP ដាក់ពាក្យសុំលាលែងពីតំណែង
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២១ វិច្ឆិកា ២០១៧) ៖ អនុប្រធាន និងសមាជិកចំនួន៣រូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មកពីអតីតគណបក្សសង្គ្រោះជាតិបានដាក់ពាក្យលាលែងពីតួនាទី និងមុខតំណែង។ នេះបបើយោងលិខិតសុំលាលែងរបស់ពួកគេទាំង៣នាក់ ដែលបានដាក់ចូលទៅរដ្ឋសភាកាលពីម្សិលមិញ។ សមាជិក គ.ជ.ប ដែលបានដាក់ពាក្យលាលែងពីតំណែងនោះរួមមាន លោក គួយ…
Read More » -
រដ្ឋសភាប្រាប់ឲ្យអតីតតំណាងរាស្ត្រ CNRP ប្រគល់សម្ភារៈរបស់រដ្ឋជូនរដ្ឋសភាវិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២១ វិច្ឆិកា ២០១៧) ៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឡេង ប៉េងឡុង បានចេញលិខិតមួយច្បាប់ប្រាប់ឲ្យអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទើបតែត្រូវបានរំលាយ ដោយអំណាចសាលដីកាតុលាការកំពូល ប្រគល់សម្ភារៈរបស់រដ្ឋ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ៕ ព័ត៌មានលម្អិតសូមមេត្តាអានលិខិតខាងក្រោម៖
Read More » -
មនុស្សជាងដប់នាក់ របួសធ្ងន់ស្រាល បង្កដោយរថយន្ត២គ្រឿង
សារព័ត៌មាន Cambodia News/ កណ្តាល (២១ វិច្ឆិកា ២០១៧) ៖ មនុស្សជាងដប់នាក់ មានទាំងទារក និងស្ត្រី បានរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កដោយរថយន្ត២គ្រឿង កាលពីថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ…
Read More » -
ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះ គីរ៉ូជី បង្កអោយមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែវិច្ឆិកា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ វិច្ឆិកា ២០១៧) ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីបញ្ហាអាកាសធាតុនៅកម្ពុជា ថា ដោយសារឥទ្ធិពលព្យុះទី២៥ គឺព្យុះ គីរ៉ូជី បណ្តាលឲ្យរាជធានី-ខេត្តមួយចំនួន ពិសេសខេត្តជាប់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែវិច្ឆិកា។…
Read More »