Cambodia News
-
សម្តេចតេជោ ហ៊ុនសែន៖ ការប្រឆាំងភេរវកម្មជាអាទិភាពនៃគោលនយោបាយរាជរដ្ឋាភិបាល
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ ធ្នូ ២០១៧) ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធអគារហ្វឹកហ្វឺនជំនាញចារកម្ម និង បុកគ្រឹះសាងសង់សាលប្រជុំនៃអគ្គនាយកដ្ឋានស្រាវ ជ្រាវចារកិច្ច នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១២ ខែ ធ្នូ នេះ…
Read More » -
បាតុករជាពលរដ្ឋប៉ាឡេស្ទីនច្រើននាក់រងរបួស បន្ទាប់ពីប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល
សារព័ត៌មាន Cambodia News/ ប៉ាឡេស្ទីន (១២ ធ្នូ ២០១៧) ៖ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា កាលពីថ្ងៃចន្ទក្រុមបាតុករដែលជាពលរដ្ឋប៉ាឡេស្ទីនមួយចំនួនត្រូវបានរងរបួសនៅពេលដែលពួកគេបានបន្តប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់វ៉េសបេង (West Bank) និងតំបន់ហ្គាហ្សា (Gaza) បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៦ ខែធ្នូ។
Read More » -
ក្រសួងមហាផ្ទៃព្រមានចាត់វិធានការលើសមាគម-អង្គការមួយចំនួន ដែលមិនបានបំពេញតាមលក្ខខណ្ឌ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ ធ្នូ ២០១៧ )៖ ក្រសួងមហាផ្ទៃបានធ្វើការរំលឹកដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានមិនបានបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់នៅឡើយ។ ក្រសួងក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
Read More » -
បុរសម្នាក់បើករថយន្តសេរីទំនើបបុករះម៉ូតូ៦គ្រឿង ឡានមួយគ្រឿង
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ ធ្នូ ២០១៧) ៖ បុរសម្នាក់បើករថយន្តសេរីទំនើបមួយគ្រឿង ម៉ាក Mercedes បុករះតូបលក់អាហារពេលយប់ និងម៉ូតូ៥គ្រឿង ព្រមទាំងរថយន្តមួយគ្រឿងផងដែរ ដែលបង្កឲ្យខូចខាតស្ទើរតែទាំងអស់ តែពុំមានអ្នករងរបួសដល់អាយុជិវីតទេ។ ករណីនេះកើតឡើងនៅម៉ោងប្រមាណជាង១០យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១ ជិតវត្តសន្សំកុសល។
Read More » -
លោក សម រង្ស៊ី ត្រូវកោះហៅឲ្យចូលខ្លួនបំភ្លឺលើសំណុំរឿងញុះញង់កងទ័ពឲ្យប្រឆាំងរាជរដ្ឋាភិបាល
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ ធ្នូ ២០១៧) ៖ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅលោក សម រង្ស៊ីអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះដើម្បីបំភ្លឺលើសំណុំរឿងញុះញង់កងទ័ពឲ្យបះបោរប្រឆាំងរាជរដ្ឋាភិបាល។ នេះបើយោងតាមដីការកោះ…
Read More » -
រថយន្តដឹកអ្នកដំណើរបែកកង់ក្រោយក្រឡាប់បណ្ដាលឱ្យមនុស្ស១២នាក់រងរបួស
សារព័ត៌មាន Cambodia News/ ព្រះសីហនុ (១២ ធ្មូ ២០១៧) ៖ រថយន្តដឹកអ្នកដំណើរប្រេភេទសាំយ៉ុងមួយគ្រឿងបានបែកកង់ក្រោយពេលកំពុងបើកបរក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ទៅលើរបងវត្តបណ្ដាលឱ្យមនុស្សចំនួន១២នាក់រងរបួសធ្ងន់និងស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៧១-១៧២ ស្ថិតនៅក្នុងភូមិត្រពាំងគាឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីវេរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។
Read More » -
រដ្ឋមន្ត្រីកសិកម្មស្នើឲ្យអាជ្ញាធរខេត្តកំពង់ចាមទប់ស្កាត់ចលនាបក្សីនៅតំបន់ផ្ទុះផ្តាសាយបក្សី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ ធ្នូ ២០១៧) ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាបប្រមាញ់ និងនេសាទ បានស្នើឲ្យគណៈកម្មការចម្រុះខេត្តកំពង់ចាមទប់ស្កាត់ចលនាបក្សី និងផលិតផលមាននដើមកំណើតពីបក្សីចេញពីភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់នៅការឆ្លងរាលដាល់ជំងឺផ្តាសាយបក្សី។ រដ្ឋមន្ត្រីក្រសួងកសិកម្ម…
Read More » -
សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗចំពោះ ការញុះញង់របស់លោក សម រង្ស៊ី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៦ ធ្នូ ២០១៧) ៖ ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ ប្រមាណជាង១ម៉ឺន៥ពាន់នាក់នៅតំបន់អូដឹមស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែធ្នូនេះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិកម្មខ្លាំងៗចំពោះ ការញុះញង់របស់លោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ…
Read More » -
ព្រឹកនេះសម្តេច ហ៊ុន សែន បន្តអញ្ជើញសំណេះសំណាលជាមួយកម្មករនៅតំបន់អូឌឹម
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៦ ធ្នូ ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានាចំនួន១៥រោងចក្រ នៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ…
Read More » -
ស្លាប់៣នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៦ ធ្នូ ២០១៧) ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៩នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ…
Read More »