Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
សង្គមស៊ីវិលកម្ពុជា-ចិន ចែករំលែកអំណរឆ្នាំថ្មីចិនជាមួយជនមានពិការភាព
Cambodia News សៀមរាប៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនSanyបានរៀបចំកម្មវិធីទទួលអំណរឆ្នាំថ្មីប្រពៃណីជនជាតិចិនជាមួយក្រុមជនដែលមានពិការភាពដោយសារគ្រាប់មីន។ លោក យុន ប៊ុនថង តំណាងឱ្យជនពិការទាំង១០រូបដែលទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ និងការគាំទ្រនានាពីមូលនិធិចិនSanyបានជម្រាបថា អំណោយទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពដោយសារគ្រាប់មីន ហើយអំណោយដែលមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃពិតជាឆ្លើយតបនឹងតម្រូវការចាំបាច់នានា។ លោកក៏បានបន្ថែមថា តាមរយៈកិច្ចគាំទ្រពីលោក រិន…
Read More » -
ព័ត៌មានជាភាសាខ្មែរ
លោក ពុយ គា មើលឃើញទូរសព្ទជំនាន់ថ្មីHuawei Mate X7ផ្ដល់ប្រយោជន៍ច្រើនតែស្នើឱ្យប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន
Cambodia News លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសការប្រើប្រាស់ទូរសព្ទដៃ Huawei Mate X7
Read More » -
ព័ត៌មានជាភាសាខ្មែរ
មាន Huawei Mate X7 ដូចមានលេខាផ្ទាល់ខ្លួន
Cambodia News ក្រុមហ៊ុន Huawei បានបំពាក់ប្រព័ន្ធបញ្ញាសប្បនិម្មិត (AI) នៅលើទូរស័ព្ទឆ្លាតវៃ Mate X7 ដែលអាចដើរតួរជាលេខាផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាប្រធានក្រុមហ៊ុន អ្នកជំនួញ និងមន្ត្រីរាជការ។ ទូរស័ព្ទឆ្លាតវៃ Mate X7 អាចជួយសម្រួលការងារសំខាន់៣ចំណុចរបស់អ្នកប្រើប្រាស់ដូចជា៖ ១- មុខងារ AI Translate…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ក្រុមហ៊ុន Huawei បង្ហាញកាសស្តាប់ត្រចៀកថ្មី ទំនើបឆ្នាំ២០២៦
Cambodia News កាសស្តាប់ត្រចៀកថ្មី ទំនើបឆ្នាំ២០២៦ (Huawei FreeClip 2) ត្រូវបានចេញលក់ហើយនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះតទៅ។ Huawei FreeClip 2 ជាកាសស្តាប់សម្លេងមានគុណភាពច្បាស់ល្អ ប្រើប្រាស់បានពេញមួយថ្ងៃ។ ជាមួយការឌីហ្សាញបែប C-Bridge វាជាផលិតផលថ្មីទន់ជាងមុន ស្រួលពាក់…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បង្ហាញកំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7
Cambodia News ភ្នំពេញ, កម្ពុជា (22 មករា 2026) – ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានធ្វើឱ្យពិភពស្មាតហ្វូនកក្រើកម្តងទៀតដោយបានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវផលិតផលជំនាន់ថ្មីគឺ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១ Huawei Mate X7 និងរួមមាន Huawei FreeClip 2, Huawei…
Read More » -
ការស្ទង់ប្រជាមតិរបស់ CGTN បង្ហាញថា GDP របស់ចិនដែលមានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិនបង្ហាញថា ប្រទេសចិនក្លាយជាប្រទេសដែលមានភាពប្រាកដប្រជាធំបំផុតនៅក្នុងពិភពលោកដែលមិនមានភាពប្រាកដប្រជា
Cambodia News ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនប្រចាំឆ្នាំ២០២៥ មានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៥% បើធៀបបៀបនឹងឆ្នាំ២០២៤បើគិតតាមតម្លៃថេរ។ សមិទ្ធផលនៃសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៥ បាននាំមកនូវទំនុកចិត្តបន្ថែមទៀតសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដែលនៅតែមានភាពទន់ខ្សោយ។ សេដ្ឋកិច្ចមានភាពធន់បានបង្កើនជំនឿចិត្ត ហើយការធ្វើបរិវត្តកម្មនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី។ សក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនបានបន្តកើនឡើង! តាមលទ្ធផលនៃការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិតនៅជុំវិញពិភពលោកដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖និន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ
Cambodia News ពេលថ្មីៗនេះ លោក Kang Yi ប្រធានរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា “បើមើលពីពេញមួយឆ្នាំនៃឆ្នាំ ២០២៦ អាចឃើញថា លក្ខខណ្ឌទ្រទ្រង់និងនិន្នាការជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលឆ្ពោះទៅរកភាពល្អប្រសើរក្នុងរយៈពេលយូរអង្វែងមិនបានកែប្រែទេ និន្នាការជាទូទៅស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិនក៏មិនបានកែប្រែដែរ ហើយចិនមានមូលដ្ឋាននិងមានលក្ខខណ្ឌក្នុងការរក្សាឱ្យសេដ្ឋកិច្ចដំណើរការទៅរកស្ថិរភាពនិងភាពល្អប្រសើរ” ។ តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិននៅថ្ងៃទី ១៩ ខែមករាបានបង្ហាញថា ទំហំផលិតផលក្នុងស្រុកសរុប(GDP)ឆ្នាំ ២០២៥ មានចំនួន…
Read More » -
ព័តមានអន្តរជាតិ
បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង
Cambodia News “ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា។ ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត…
Read More » -
ព័តមានអន្តរជាតិ
ក្រសួងការបរទេសចិន៖ប្រទេសចិននិងកម្ពុជាទទួលបានលទ្ធផលយ៉ាងលេខធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន
Cambodia News ថ្ងៃទី១៩ ខែមករា លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន។មានអ្នកសារព័ត៌មានបានលើកសំណួរស្តីពីស្ថានការណ៍នៅកម្ពុជា។ លោកGuo Jiakunបានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋចិនក្រៅប្រទេស។មួយរយៈពេលកន្លងមកនេះ ប្រទេសចិននិងកម្ពុជាបានសហការគ្នាយ៉ាងសកម្ម និងទទួលបានលទ្ធផលយ៉ាងលេចធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។ស្ថានទូតចិនប្រចាំនៅកម្ពុជាបាននិងកំពុងរក្សាការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយភាគីកម្ពុជាដើម្បីអនុវត្តការងារពាក់ព័ន្ធ៕
Read More » -
ព័តមានអន្តរជាតិ
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយរដ្ឋបាលទេសចរណ៍កាណាដា
Cambodia News ថ្ងៃទី១៥ខែមករា ក្នុងឱកាសដែលលោកCarneyនាយករដ្ឋមន្រ្តីកាណាដាបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោកស្រីJennifer May ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិនបានចុះហត្ថលេខាលើ«លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដា»នៅក្រុងប៉េកាំង។ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរបានអញ្ជើញជាសាក្សីក្នងុពិធីចុះហត្ថលេខា។ រដ្ឋបាលទេសចរណ៍កាណាដាគឺជាស្ថាប័នឯកទេសដែលរដ្ឋាភិបាលកាណាដាបង្កើតឡើងដើម្បីជំរុញយ៉ាងពេញទំហឹងនូវការអភិវឌ្ឍវិស័យទេសចរណ៍របស់កាណាដា ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដាបានពិគ្រោះពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនងជាលក្ខណៈយន្តការដើម្បីជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរចិននិងកាណាដា ក៏ដូចជារួមចំណែកជាកម្លាំងដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាពនិងជានិរន្តរភាព៕
Read More »