បទវិភាគ៖៖ហេតុអ្វីបានជា”ការផលិតដោយចិន”ទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅទូទាំងពិភពលោក?
Cambodia News
“សហគ្រាសផលិតម៉ាស៊ីនត្រជាក់របស់ចិនកំពុងប្រញាប់បង្កើនផលិតកម្មដើម្បីបំពេញតម្រូវការដែលកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃនៅប្រទេសអឺរ៉ុបនានា” ”ផលិតផលរបស់ចិនមានតម្លៃថោកនិងមានភាពងាយស្រួលប្រើ” ”ផលិតផលរបស់ចិនអាចដោះស្រាយតម្រូវការបន្ទាន់ទោះស្ថិតនៅឆ្ងាយពីគ្នាក្តី” ។ល។ ប្រធានបទស្តីពី”ការផលិតដោយចិន”បានធ្វើឱ្យសាធារណមតិអន្តរជាតិមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន ។ ក្នុងរយៈពេលកន្លងមកជាយូរមកហើយ នីតិវិធីសម្រាប់ពិនិត្យនិងអនុម័តឱ្យដំឡើងម៉ាស៊ីនត្រជាក់បែបប្រពៃណីរបស់អឺរ៉ុបមានភាពស្មុគស្មាញហើយសេវាកម្មដំឡើងដោយមនុស្សមានតម្លៃខ្ពស់ ។ សហគ្រាសចិនបានរកឃើញយ៉ាងច្បាស់នូវបណ្ហាលំបាក់ទាំងនេះដោយបានរចនាឡើងម៉ាស៊ីនត្រជាក់ចល័តដែលមិនបាច់ការចោះរន្ធនិងដំឡើងដោយជំនាញ ឱ្យតែចំណាយ ១០ នាទី ប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចដំឡើងបានដោយខ្លួនឯង ។ ការឆ្លើយតបដោយចំគោលដៅចំពោះតម្រូវការទីផ្សារ បូកជាមួយនឹងខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញនិងដំណើរការនៃវិស័យឡូជីស្ទិកដ៏មានប្រសិទ្ធភាពខ្ពស់ ផលិតផលរបស់ចិនបានផ្តល់ភាពត្រជាក់ជូនដល់ប្រជាជនអឺរ៉ុបទាន់ពេលវេលា ។
មជ្ឈដ្ឋានខាងក្រៅក៏បានចាប់អារម្មណ៍ថា នៅចុងខែមិថុនា ឆ្នាំនេះ ភាគីទាំងពីរ ចិននិងអឺរ៉ុបបានបង្កើតឡើងជាផ្លូវការនូវយន្តការពិគ្រោះពិភាក្សាស្តីពីពាណិជ្ជកម្មនិងការវិនិយោគ ក្នុងគោលបំណងសំខាន់គឺ បង្កើនកិច្ចសន្ទនាខាងគោលនយោបាយពាណិជ្ជកម្មនិងវិនិយោគថ្នាក់រដ្ឋមន្ត្រីដើម្បីលំនឹងទំនាក់ទំនងទ្វេភាគីនិងកាន់តែមានតុល្យភាព ។ ប្រទេសចិនមិនមែនជាមូលហេតុពីឫសគល់នៃបញ្ហាដែលសហភាពអឺរ៉ុបបាននិងកំពុងប្រឈមនោះទេ តែជាដៃគូសម្រាប់ដោះស្រាយបញ្ហា ។
រឿងរ៉ាវអំពីដៃគូចិនបែបនេះកំពុងកើតឡើងនៅទូទាំងពិភពលោក ។ នៅរដូវក្តៅឆ្នាំនេះ ទំនិញព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលផលិតនៅទីក្រុងយីអ៊ូ ប្រទេសចិនសម្រេចបាននូវការបញ្ជាទិញដ៏ពេញនិយមខ្លាំង ម៉ូតូកង់បីដើរដោយថាមពលអគ្គិសនីរបស់ចិនបានទទួលប្រជាប្រិយភាពនៅក្នុងទីផ្សារបរទេស ផលិតផលរបស់ចិនដូចជាខ្សែអុបទិក ខ្សែកាបនិងម៉ូឌុលអុបទិកជាដើមមានប្រជាប្រិយភាពយ៉ាងខ្លាំង ។ល។ លោកស្រី Pan Yuanyuan អ្នកសិក្សាស្រាវជ្រាវនៃធនាគារគំនិតជាតិអំពីយុទ្ធសាស្ត្រពិភពលោកនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនបានថ្លែងថា ប្រការទាំងនេះគឺស្ថិតនៅត្រង់ថា ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់លើសកលលោកនិងឈ្វេងយល់ពីព័ត៌មានទីផ្សារយ៉ាងច្បាស់ ហើយចិនក៏អាចផ្តល់ផលិតផលដែលមានតម្លៃសមរម្យខ្ពស់និងដំណោះស្រាយឱ្យបានឆាប់រហ័សដោយពឹងផ្អែកលើប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញ ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញនិងបណ្តាញឡូជីស្ទិកដ៏មានប្រសិទ្ធភាពខ្ពស់ ។
ហេតុអ្វីបានជា”ការផលិតដោយចិន”ទទួលប្រជាប្រិយភាពយ៉ាខ្លាំងនៅទូទាំងពិភពលោក ? ទីមួយ គឺដោយសារការរចនាផលិតផលដោយចំគោលដៅនិងប្រកបដោយគុណភាពខ្ពស់ ។ ពីការផលិតជាពិសេសនូវទួរប៊ីនខ្យល់សម្រាប់ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសដែលមានល្បឿនថាមពលខ្យល់ខ្ពស់នៅក្នុងតំបន់កូកាស៊ីសដល់ការពង្រឹងការគ្រប់គ្រងកម្ដៅអាគុយនិងអភិបាលកិច្ចធូលីខ្សាច់សម្រាប់ឆ្លើយតបនឹងសីតុណ្ហភាពខ្ពស់និងអាកាសធាតុមានធូលីខ្សាច់ច្រើននៅមជ្ឈិមបូព៌ារហូតដល់ការទទួលការបញ្ជាទិញតាមតម្រូវការមួយចំនួនតូចៗសម្រាប់ម៉ាកយីហោចាប់ផ្តើមអាជីវកម្មនៅបរទេស វាសុទ្ធតែបង្ហាញពីសមត្ថភាពផ្គត់ផ្គង់ដែលកំណត់តាមលក្ខខណ្ឌរៀងៗខ្លួននិងកម្លាំងជាក់ស្តែងដែលមានភាពស៊ីសង្វាក់គ្នាកម្រិតខ្ពស់ដោយចំគោលដៅនៃ”ការផលិតដោយចិន” ។ មិនត្រឹមតែប៉ុណ្ណោះ ”ការផលិតដោយចិន”ក៏មានគុណភាពខ្ពស់និងតម្លៃសមរម្យដែរ ។ សូមលើកឧស្សាហកម្មមនុស្សយន្តដែលមានភាពសន្ទុះខ្លាំងក្លាធ្វើជាឧទាហរណ៍ ។ នាពេលបច្ចុប្បន្ននេះ មនុស្សយន្តរបស់ចិនមានតម្លៃប្រហែលជាមួយភាគបីនៃផលិតផលប្រភេទដូចគ្នារបស់អឺរ៉ុបនិងសហរដ្ឋអាមេរិក ប៉ុន្តែសមត្ថភាពនិងគុណភាព គឺ អនុវត្តតាមឬលើសពីស្តង់ដារអន្តរជាតិដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងទីផ្សារសកល ។
ពី”ឧបករណ៍សម្រាប់បញ្ចុះកម្តៅ”ដែលបំពេញចន្លោះខ្វះខាតនៃផលិតផលសាធារណៈសម្រាប់ឱ្យអឺរ៉ុបឆ្លើយតបនឹងរលកក្តៅដល់ដ្រូនប្រើប្រាស់ក្នុងវិស័យកសិកម្មដែលអាចផ្តល់ដំណោះស្រាយប្រតិបត្តិការដោយចំគោលដៅ ប្រសិទ្ធភាពខ្ពស់និងជានិរន្តរភាពជូនដល់កសិកររបស់ប្រទេសប្រេស៊ីលរហូតតដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិនៅក្នុងប្រទេសអាហ្វ្រិកជាច្រើនដើម្បីបំពេញបន្ថែមនូវកម្លាំងចលករជាបន្តបន្ទាប់សម្រាប់ការធ្វើបរិវត្តកម្មឌីជីថលក្នុងតំបន់ ប្រទេសចិនកំពុងផ្តល់ផែនការចិនសម្រាប់ដោះស្រាយបញ្ហាលំបាក់របស់ពិភពលោកនិងជំរុញដល់ការអភិវឌ្ឍរួម ៕

