Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
ស្ថាប័នជាតិចំនួន២ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់លើការផ្តល់ឥណទានខុសច្បាប់
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ តាមសេចក្ដីថ្លែងការណ៍រួមរបស់ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយ និងផ្តល់ឥណទាន និងហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ សេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់ថា ថ្មីៗនេះសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
នៅសល់៩១ថ្ងៃទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សល់រយៈពេលតែ ៩១ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម គឺជាមោទនភាព…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ អរគុណគ្រឹះស្ថានឧត្តមសិក្សា ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងកូវីដ-១៩
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ជាមួយគ្នានោះក៏បានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងអំឡុងពេលមានវិបត្តិនោះផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលដែលសម្ដេចអនុញ្ញាតដល់ប្រតិភូឧត្តមសិក្សាចូលជួបពិភាក្សាការងារនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្ដិភាព។ សូមជម្រាបថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៦…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ក្រសួងអប់រំចេញ គោលការណ៍ណែនាំដល់សិស្សនិទ្ទេស A ដែលចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវគោលការណ៍ណែនាំ ស្តីពីការចូលរួមពិធីសំណេះសំណាល ជាមួយសិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ចាជីវៈកម្រិត៣ សម័យប្រឡង៖…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ហេតុការណ៍ឆេះហាងមួយកន្លែងនៅខណ្ឌទួលគោក អ្នកស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន១នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានជនរងគ្រោះចំនួន ៤នាក់ ក្នុងនោះស្លាប់ចំនួន ៣នាក់ របួសធ្ងន់ចំនួន១នាក់ក្នុងគ្រោះអគ្គិភ័យឆាបឆេះហាងមួយកន្លែងដែលមានឈ្មោះយីហោ «កន្លែងថ្មី» ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។ ជនរងគ្រោះចំនួន ៣នាក់ដែលបានស្លាប់នោះ មានប្រុសចំនួន…
Read More » -
ព័តមានអន្តរជាតិ
ក្នុងរបបរដ្ឋប្រហារយោធាពីរឆ្នាំ មីយ៉ាន់ម៉ារងទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិក
សារព័ត៌មាន Cambodia News/ មីយ៉ាន់ម៉ា ៖ នៅថ្ងៃអង្គារ ទី៣១ ខែមករា បើតាមការចុះផ្សាយដោយសារព័ត៌មានបរទេសបានឱ្យដឹងថា អគ្គនាយកដ្ឋានរតនាគារនៃរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើគណៈកម្មការរៀបចំបោះឆ្នោតសហភាពមីយ៉ាន់ម៉ា សហគ្រាសរ៉ែ និងមន្ត្រីវិស័យថាមពល ក្នុងចំណោមបុគ្គលសំខាន់ៗដទៃទៀត។ ការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសមីយ៉ាន់ម៉ា ដែលជាថ្ងៃគម្រប់ខួបពីរឆ្នាំនៃរដ្ឋប្រហារយោធា ជាមួយនឹងការទប់ស្កាត់មន្ត្រីថាមពល និងសមាជិកសំខាន់ៗរបបយោធា ក្នុងចំណោមបុគ្គលសំខាន់ៗដទៃទៀត។ អ្នកនាំពាក្យអគ្គនាយកដ្ឋានរតនាគារបាននិយាយថា វាគឺជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកបានកំណត់គោលដៅទៅលើមន្ត្រីទណ្ឌកម្មសហគ្រាសប្រេង…
Read More » -
ព័តមានអន្តរជាតិ
អ្នកស្លាប់កើនដល់ ៨៣នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន
សារព័ត៌មាន Cambodia News/ ប៉ាគីស្ថាន ៖ អាជ្ញាធរនៅក្នុងប្រទេសប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនជនរងគ្រោះស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ នៅឯប្រទេសប៉ាគីស្ថាន បានកើនដល់ ៨៣នាក់ និងជាង១៥០ នាក់រងរបួស ហើយក្នុងចំណោមអ្នកស្លាប់មានប៉ូលិស ២៧នាក់ផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន មានមនុស្សប្រហែលខ្ទង់៤០០នាក់ ស្ថិតក្នុងព្រះវិហារខាងលើ នៅពេលការវាយប្រហារបានកើតឡើង។ អ្នករួចជីវិតនិងក្រុមសង្រ្គោះបាននិយាយថា ព្រះវិហារមួយផ្នែកធំបានដួលរលំ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
រាជរដ្ឋាភិបាលបន្ដលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម សម្រាប់រយៈពេល៣ខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ ហ៊ុន សែន ៖ មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងក្លាយមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។ មន្ទីរពេទ្យនេះអាចផ្តល់សេវាព្យាបាលគ្រប់ផ្នែកទាំងអស់ ដែលមានគ្រែសម្រាកព្យាបាលដល់ទៅជិត ១ម៉ឺនគ្រែ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋាន «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ប្រមាណ ១ ២០០…
Read More » -
ព័តមានអន្តរជាតិ
គ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យមនុស្សជិត២០នាក់ស្លាប់
សារព័ត៌មាន Cambodia News/ វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍របស់សារព័ត៌មាន RT បានឲ្យដឹងថា អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា មនុស្សប្រហែល ១០,០០០ ត្រូវបានជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ខណៈមនុស្ស១៩នាក់ស្លាប់បាត់បង់ជីវិត។ អាជ្ញាធរ បញ្ជាក់ថា រដ្ឋកាលីហ្វ័រញ៉ា បានរងការជន់លិចធ្ងន់ធ្ងរ ដោយសារភ្លៀងធ្លាក់ និងព្រិលជាបន្តបន្ទាប់អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ។ ខណព័ត៌មានលម្អិតបន្ថែម…
Read More »