អ្នក​សារព័ត៌​មាន​​ជាតិ ​និង​អន្តរ​ជាតិ ​អាច​ចុះ​ឈ្មោះ​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា​​ចាប់​​ពី​ថ្ងៃ​​នេះ​​រហូត​​ដល់​​ថ្ងៃ​​ទី២០​ ខែមីនា ​ឆ្នាំ២០២៣​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បាន​ប្រកាស​បើក​ចុះ​ឈ្មោះ​សម្រាប់​​អ្នកសារព័ត៌មានក្នុងស្រុក និងបរទេស និង​ការ​ធ្វើប័ណ្ណសម្រាប់សារព័ត៌មានជាតិ និងអន្តរជាតិ ដែល​មាន​បំណង​ចង់​យក​ព័ត៌មាន​កីឡា​អាស៊ី​អាគ្នេយ៍ លើកទី៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា អាច​ចុះ​ឈ្មោះ​បានចាប់​ពីថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០២៣ ​តាម​រយៈ​គេហទំព័រ https://seagames2023media.inb.gov.kh

អ្នកសារព័ត៌មានដែលចាប់អារម្មណ៍តម្រូវឱ្យភ្ជាប់មក​ជា​មួយ​ដូច​ខាង​ក្រោម៖

  • រូបថត 4 x 6 ជាទម្រង់ (.jpg)
  • អត្ត​សញ្ញាណ​ប័ណ្ណ ឬលិខិតឆ្លងដែន
  • ប័ណ្ណសារពត៌មានដែលមានសុពលភាព
  • លិខិតប្រគល់ភារកិច្ច (លិខិតបេសកកម្ម)

អ្នក​សារព័ត៌មាន​ដែល​គ្មាន​លិខិត​ឆ្លង​កាត់​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​កម្ពុជា (CAMSOC) មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​គ្រប់​កន្លែង​ប្រកួត និង​មជ្ឈមណ្ឌល​សារព័ត៌មាន​ធំ​ឡើយ។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២៣៕

 

Related Articles

Back to top button
Close
Close