Cambodia News
-
ព័ត៌មានជាភាសាខ្មែរ
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែមករា ម្សិលមិញ ស្លាប់៣នាក់ និងរបួស១៥នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្តាយាន៕
Read More » -
ព័ត៌មានជាភាសាខ្មែរ
កម្ពុជានឹងប្តេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ តាមការឲ្យដឹងពីឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និង ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជានឹងបេជ្ញាជំរុញឱ្យម៉ាល់ឌីវចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក…
Read More » -
ព័ត៌មានជាភាសាខ្មែរ
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកពីការចម្លងជំងឺកូវីដ១៩ ពុលគ្រឿងស្រវឹង និងចំណីអាហារ ក្នុងអំឡុងពេលចូលឆ្នាំចិន
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ២៩ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្ត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការបង្ការជំងឺកូវីដ១៩ និងការពុលចំណីអាហារ ឬពុលគ្រឿងស្រវឹងនានា ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលឈានមកដល់នាពេលខាងមុខនេះ។ តាមរយៈបណ្ដាញសង្គម Twitter នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ…
Read More » -
ព័តមានអន្តរជាតិ
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី អ៊ុយក្រែនអះអាងថា ជនស៊ីវិលជាង៩,០០០នាក់បានស្លាប់
សារព័ត៌មាន Cambodia News/ ដាវ៉ូស៖ កាលពីថ្ងៃអង្គារថា ជំនួយការប្រធានាធិបតីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយ ជនស៊ីវិលជាង៩,០០០នាក់ រួមទាំងកុមារចំនួន ៤៥៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន។។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងកំលុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រារព្ធឡើងនៅទីក្រុងដាវ៉ូស (Davos) នៃប្រទេសស្វីស លោក អាន់ឌ្រេ យើម៉ាក…
Read More » -
ព័ត៌មានជាភាសាខ្មែរ
នៅឆ្នាំ២០២៣នេះ កម្ពុជាប្រកាសពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់៨១៣ ០០០ ០០០ ០០០រៀល ដែលស្មើនឹង២០០លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ។ ក្រសួងបញ្ជាក់ថា មូលបត្ររដ្ឋដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុងមួយបណ្ណមានតម្លៃ១លានរៀល,…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ឯកឧត្តម ហ៊ុន ម៉ាណែត ៖ ការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋតាមរយៈការបង្កើតការងារមានគុណភាព ជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារដែលមានគុណភាព ជាគោលដៅអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ ក្នុងពេលជួបពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសហជីព កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ខ្លឹមសារសំខាន់ៗ នៃសន្និសីទសារព័ត៌មានរួមគ្នារវាង សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីម៉ាល់ឌីវ
សារព័ត៌មាន Cambodia News/ ម៉ាលីឌីវ ៖ នៅរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីម៉ាល់ឌីវ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្នុងឱកាសសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗនៃនៃសន្និសីទសារព័ត៌មានរួមគ្នារវាង សម្តេចតេជោ ហ៊ុន សែន…
Read More » -
ព័តមានអន្តរជាតិ
ពូទីន ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ប្រព្រឹត្តទៅយ៉ាងល្អ
សារព័ត៌មាន Cambodia News/ មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រតិបត្តិការសឹកនៅក្នុងប្រទេស អ៊ុយក្រែន ទទួលបានសន្ទុះរីកចម្រើនជាវិជ្ជមាន ហើយលោកសង្ឃឹមថា កងទ័ពរបស់លោកនឹងដណ្ដើមបានជ័យជម្នះកាន់តែច្រើនថែមទៀត បន្ទាប់ពីរុស្ស៊ី ប្រកាសពីការគ្រប់គ្រងបានទីក្រុងផលិតអំបិល Soledar ភាគខាងកើតរបស់អ៊ុយក្រែន។ សូមជម្រាបថា ការវាយលុកចូលអ៊ុយក្រែនពីសំណាក់រុស្ស៊ី កាលពីថ្ងៃទី២៤ខែកុម្ភៈ បានបណ្ដាលឲ្យក្លាយជាជម្លោះដ៏ធ្ងន់ធ្ងរបំផុត…
Read More » -
ព័ត៌មានជាភាសាខ្មែរ
សម្តេចតេជោ ហ៊ុន សែន បង្ហាញពីទេសភាពនៅកោះម៉ាឌីវ និងបានឆ្លៀតមុជទឹកសមុទ្រ
សារព័ត៌មាន Cambodia News/ ម៉ាលឌីវ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីទេសភាពនៅកោះម៉ាល់ឌីវ ជាមួយនឹងការឆ្លៀតមុជទឹកសមុទ្រនៅក្នុងប្រទេសនៃដែនកោះនេះ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដោយអមជាមួយរូបភាព ១៣សន្លឹក នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះថា៖ «ឆ្លៀតមុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ…
Read More » -
ព័ត៌មានជាភាសាខ្មែរ
ពលរដ្ឋជាង ១០០០គ្រួសារ ក្នុងខណ្ឌដង្កោ រងគ្រោះដោយសារជំនន់ស្ទឹងព្រែកត្នោត
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះប្រជាពលរដ្ឋជាង ១ ០០០គ្រួសារ…
Read More »