Cambodia News
-
ម៉ូតូពីរគ្រឿងបុកគ្នារបួសធ្ងន់២នាក់ស្រាលម្នាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ មនុស្ស២នាក់របួសធ្ងន់និងស្រាលម្នាក់នៅក្នុង ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចររវាងម៉ូតូនឹងម៉ូតូនៅចំណុចខាងត្បូងមណ្ឌលសុខភាពចំការដូង ផ្លូវ២១៧ ភូមិខ្វា សង្កាត់-ខណ្ឌដង្កោ។
Read More » -
នៅថ្ងៃ ១៤កុម្ភៈយុវវ័យខ្មែរមួយចំនួនធំមានភាពជ្រួលជ្រើម
ភ្នំពេញ៖ ថ្ងៃនៃសេចក្ដីស្រឡាញ់ Valentine’s Day ជារៀងរាល់ឆ្នាំ គេតែងឃើញយុវវ័យខ្មែរ មួយចំនួនធំ តែងតែមានភាពជ្រួលជ្រើម ដោយមានយុវវ័យយើងមួយចំនួន រសេចរសាចពេញដងវិថី ខ្លះមានកាន់ផ្កាក្នុងដៃ អ្នកខ្លះទៀតមានសង្សារបណ្តើរ។
Read More » -
បុរសពីរនាក់ប្រើអំពើហិង្សាដាក់គ្នារងរបួសធ្ងន់ទាំងពីរនាក់
ភ្នំពេញ៖កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី១៤ កុម្ភៈ មានអំពើហិង្សាមួយបានផ្ទុះឡើងដោយសារតែមានបុរសពីរនាក់ ម្នាក់ជាជនជាតិវៀតណាមនិងម្នាក់ទៀតជាជនជាតិខ្មែរបានវាយតប់គ្នា រហូតដល់រងរបួសធ្ងន់បែកក្បាលហូរឈាមរហូតសន្លប់បាត់ស្មារតីរៀង ៗ នៅចំណុចលើ សួនរង្វង់មូលកាំភ្លើងគួចក្រណុង ខាងលិចគល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
Read More » -
រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង
ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែកុម្ភៈ បុរសពីរ នាក់បើករថយន្តបុកគ្នានៅចំណុចផ្លូវលេខ១៩៩កែងនិងផ្លូវលេខ៣២៨ ជិតក្លឹបលុចសារី ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
Read More » -
កីឡាកាស់អាចនឹងត្រូវបានគេលុបចោលពីកីឡាអូឡាំពិកនៅឆ្នាំ ២០២០
អ្នកកីឡាកាស់អូស្រ្តាលីមានការ ខឹងសម្បា បន្ទាប់ពីមានព័ត៌មានដែលថាកីឡាកាស់ អាចនឹងត្រូវបានគេលុបចោល ក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិកនៅឆ្នាំ ២០២០។
Read More » -
ជនបះបោរ១៧នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងយោធាថៃ
ការសងសឹកពីសំណាក់ខ្មាន់កាំភ្លើងបាន បង្កឲ្យមានព្យុះភ្លៀងនៅក្នុងមូលដ្ឋានយោធានៅក្នុងភាគខាងត្បូង ប្រទេសថៃ។អ្នកនាំពាក្យយោធាម្នាក់មានប្រសាសន៍ថាក្រុមជនបះបោរយ៉ាងហោចណាស់១៧នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នានោះ។
Read More » -
ស្រ្តីម្នាក់បានស្លាប់ដោយសារការសេពភេសជ្ជៈកូកាកូឡាច្រើនហួសហេតុ
អ្នកវិភាគសាកសពជនជាតិណូវ៉ែល ហ្សេឡង់ ម្នាក់បានដាក់បន្ទោសការស្លាប់ដោយសារអាការគាំងបេះដូងរបស់ ស្រ្តីម្នាក់អាយុ ៣០ឆ្នាំ លើការញៀនភេសជ្ជៈកូកា កូឡា។
Read More » -
សម្តេចប៉ាប Benoît ១៦ ប្រកាសលាលែងពីតំណែង
នៅទ្វីបអឺរ៉ុប អ្វីដែលពិភពសាសនាគ្រិស្តកំពុងតែចាប់អារម្មណ៍ និងមានការងឿង ឆ្ងល់នៅពេលនេះ គឺការប្រកាសលាលែងពីតំណែងរបស់សម្តេចប៉ាប Benoît ១៦ នៅរដ្ឋវ៉ាទីកង់។
Read More » -
ប្រតិកម្មអន្តរជាតិប្រឆាំងនឹងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង
ទង្វើ នៃការសាកល្បងនុយក្លេអ៊ែររបស់ កូរ៉េខាងជើងជាលើកទីបីនេះ បានបង្កអោយមានប្រតិកម្មខ្លាំងក្លាពីសំណាក់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានាផ្សេងទៀត។ ប្រទេសទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរិហារថាជាទង្វើរបស់ក្រុងព្យុងយ៉ាង គឺជាសេចក្តីរំលោភបំពានជាក់ស្តែង លើសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់មិនអោយកូរ៉េខាងជើងធ្វើសកម្មភាពនុយក្លេអ៊ែរ និងបាលីស្ទិក។
Read More » -
បុគ្គលិកបម្រើការងារនៅទូរគមនាគមន៍ ធ្វើកូដកម្មទម្លាក់លោក ឡៅ សារឿន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បុគ្គលិកបម្រើការងារនៅទូរគមនាគមន៍កម្ពុជា ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ប្រមាណជាង២០០នាក់ បាននាំគ្នាលើកបដាធ្វើកូដកម្មនៅមុខស្នាក់ការដើម្បីទាមទារសុំទម្លាក់លោក ឡៅ សារឿន ចេញពីតំណែងជាប្រធានទូរគមនាគមន៍កម្ពុជា។
Read More »