កម្ពុជា-ថៃ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៣​នេះ​ ប្រមុខការទូតកម្ពុជា និង​ថៃ​​បាន​ថ្លែង​អះ​អាង​រួម​គ្នា​សា​ជា​ថ្មី​អំពី​ការ​ បន្ត​រក្សា​ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​រវាង​ប្រទេស​ជាតិ​ខាង​ទាំង​ពីរ​ឱ្យ​ កាន់​តែ​ប្រសើរ​ថែម​ទៀត​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​មាន​រឿង​ក្តី​ក្តាំ​គ្នា ​នៅ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ​ក្នុង​សំណុំ​រឿង​ប្រាសាទ​ ព្រះវិហារ​ក៏​ដោយ។

​ក្រោយ​ជំនួបសម្តែង​ការ​គួរ​សម​រវាង​លោក​ឧបនាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ហោ ណាំហុង និង​ឯក​អគ្គរាជ​ទូត​ថ្មី​របស់​ថៃ​លោក ទូចឆៃយុទ្ធ ភក្តី (Touchayoot Pakdi) លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​​​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា នៅ​ក្នុងជំនួប​ ភាគី​ទាំង​ពីរ​បាន​ថ្លែង​ថា ខ្លួន​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ល្អ​ដែល​មាន​ស្រាប់​ទាំង​វិស័យ​ នយោបាយ និង​សេដ្ឋកិច្ច​​។

លោកឯកអគ្គរាជ​ទូត ទូចឆៃយុទ្ធ ភក្តី ក៏​បាន​ថ្លែង​​​ផង​ដែរ​ថា លោក​នឹង​ធ្វើ​យ៉ាង​ណា​ជម្រុញ​ដល់​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​ទំនាក់​ទំនង​នឹង​ គ្នា​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ ដែល​នេះ​ជា​អ្វី​ដែល​លោក​រំពឹង​ថា​ប្រទេស​ទាំង​ ពីរ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ក៏​ដើម្បី​ប្រជាជន​ផង​ខ្លួន​៕

លោក ឯក​អគ្គ​រាជ​ទូត​ថៃ​ថ្មី​ប្រ​ចាំ​កម្ពុ​ជា​ ជួប​ជា​មួយ​លោក​ ហោ​ ណាំ​ហុង​ រដ្ឋ​មន្រ្ដី​ការ​បរទេស​កម្ពុជា​។
លោក ឯក​អគ្គ​រាជ​ទូត​ថៃ​ថ្មី​ប្រ​ចាំ​កម្ពុ​ជា​ ជួប​ជា​មួយ​លោក​ ហោ​ ណាំ​ហុង​ រដ្ឋ​មន្រ្ដី​ការ​បរទេស​កម្ពុជា​។

 

Related Articles

Back to top button
Close
Close