សាលា​ឧទ្ធរណ៍​បើក​សវ​នា​ការ​លើ​ការ​ស្នើ​សុំ​លោក​ ម៉ម​ សូណង់​ដូ ​ឲ្យ​នៅ​ក្រៅ​ឃុំ​

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី១៤ ធ្នូ ២០១២នេះ សាលាឧទ្ធរណ៍ នៃប្រទេសកម្ពុជា បានបើក សវនាការ លើការស្នើសុំរបស់លោក លោក ម៉ម សូណង់ដូ នាយកវិទ្យុ សំបុកឃ្មុំ ឲ្យនៅ ក្រៅឃុំ បន្ទាប់ពីសាលា ដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស រូបលោក ឲ្យជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ និងបង់ប្រាក់ពិន័យ រាប់លានរៀល ជាប់ពាក់ព័ន្ធ នឹងរឿងដីធ្លីនៅខេត្ត ក្រចេះ ។

នៅវេលាម៉ោង៨ព្រឹក លោក ម៉ម សូណង់ដូ ត្រូវបានមន្ត្រី ពន្ធនាគារ នាំខ្លួនមកដល់ សាលាឧទ្ធរណ៍ ដោយឡែក នៅពេលថ្ងៃបើក សវនាការនេះ ក៏មានអ្នកគាំទ្រ លោក ម៉ម សូណង់ដូ ជាច្រើននាក់ មកប្រមូលផ្តុំគ្នា ដើម្បីរង់ចាំមើលលទ្ធផល នៃសវនាការ ខណៈដែលកម្លាំង សមត្ថកិច្ចចម្រុះ របស់រាជធានី ភ្នំពេញ ត្រូវបានដាក់ ពង្រាយការពារ សន្តិសុខនៅទីនោះ ។

កាលពីថ្ងៃទី១ ខែតុលា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ពីបទផ្តើម គំនិតញុះញង់ប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរសាធារណៈ និងផ្តើមគំនិតឲ្យប្រជាពលរដ្ឋ ធ្វើកុបកម្មប្រឆាំងអ្នករាជការសាធារ ណៈ ស្ថិតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close