ស្រាបៀ និង​ផ្ទះ​ឆ្កែ​នៅ​សៀមរាប

ទស្សនៈជនទេសចរ

សៀមរាប (២៧ វិច្ឆិកា ២០១២) ភោជនីយដ្ឋានមួយនៅកណ្ដាលក្រុង សៀមរាបមានដាក់ស្លាកយីហោនៅលើ អាកាសថា ផ្ទះឆ្កែ The Dog House” ដែលមានស្លាកពីរអមដោយក្រុមហ៊ុន ស្រាបៀពីរផ្សេងគ្នាដែរ។ អ្នកដំណើរឆ្លង កាត់ទៅមកទីនោះដែលមិនបានចូលគឺ មិនបានដឹងថា តើភោជនីយដ្ឋាននោះមាន បម្រើសាច់ ឆ្កែឲ្យមនុស្សហូប ឬក៏សម្រាប់ ឲ្យតែឲ្យភ្ញៀវជាសត្វឆ្កែ។

ដោយមានការស្រពិចស្រពិលបែបនេះ ភ្ញៀវទេសចរទាំងខ្មែរនិងបរទេសមួយ ចំនួនមិនហ៊ានចូល ទេ ព្រោះពួកគេគិតថា បើភោជនីយដ្ឋាននោះមានបម្រើសាច់ឆ្កែ គឺ ពួកគេមិនហូបសាច់ឆ្កែទេ ហើយបើ ភោជនីយដ្ឋាននោះបម្រើភ្ញៀវជាសត្វឆ្កែ ក៏ពួកគេមិនបានយកសត្វឆ្កែមកជាមួយដែរ។ ភ្ញៀវ ទេសចរគិតថា ប្រសិនបើពួកគេហ៊ានចូលដោយមិនបានសួរនាំ ខ្លាចខ្មាសគេ ហើយពួកគេ សង្ស័យថា ស្លាកមានដាក់យីហោស្រាបៀបែបនេះទំនងជាហាងមិនធម្មតាដែរ។

ពួកគេគិតថា គិតចុះគិតឡើង ឈឺក្បាលមិនហ៊ានចូល តែបើមានពេល ចាំឆ្លៀតចូលមើលសួរនាំ ថៅកែហាង ថាតើហាងនោះជាហាងអីពិតប្រាកដ៕

 

 

Related Articles

Back to top button
Close
Close